CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

កសិករ​នៅ​ខេត្តកំពង់ស្ពឺ​និង​ខេត្តកោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​ខួប​លើក​ទី​៣៧

Admin ដោយ Admin
October 10, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
កសិករ​នៅ​ខេត្តកំពង់ស្ពឺ​និង​ខេត្តកោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​ខួប​លើក​ទី​៣៧

ប្រជាកសិករនៅភូមិបាទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកខួបលើកទី៣៧ឆ្នាំ នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
46
ចំនួនមើល

របាយការណ៍របស់ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាពលរដ្ឋ​ជា​កសិករ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្តកោះកុង​បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​ខួបលើកទី​៣៧ ដើម្បី​រំលឹក​ដល់​ការ​បាត់បង់​ដីធ្លី និង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​តស៊ូ​ទាមទារ​សិទ្ធិកាន់កាប់​ដីធ្លី​របស់​ពួកគេ។

សហគមន៍ដីធ្លីត្រពាំងជោរ បានប្រារព្ធទិវាលំនៅឋានពិភពលោកខួបលើកទី៣៧ កាលពីថ្ងៃទី៦ ខែតុលា នៅក្នុងសហគមន៍ដែលស្ថិតនៅក្នុងភូមិល្ងឹម ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមជាង១០០នាក់ ខណៈប្រជាពលរដ្ឋនៅខេត្តកោះកុងជាង៤០០នាក់ ក៏បាននាំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានខួបលើកទី៣៧ (១៩៨៥-២០២២) នេះ នៅ ភូមិបាទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងនៅព្រឹកថ្ងៃទី១០ ខែតុលានេះ។

កម្មវិធីនេះចាប់ផ្តើមដោយមានការ​ជួបជុំនៅផ្ទះសមាជិកសហមន៍ ការថ្លែងពីប្រវត្តិទិវាលំនៅឋានពិភពលោក ការថ្លែងសារ និងបញ្ហាក្នុងសហគមន៍ពីតំណាងសហគមន៍ និងសមាជិក ដូចជា បញ្ហាដីធ្លី បញ្ហាប្រឈមផ្សេងៗក្នុងសហគមន៍ និងស្នើដល់អាជ្ញាធរ បញ្ឈប់ការរឹតត្បឹតសហគមន៍ដែលឡើងទៅដាក់ញត្តិជាដើម។ អំឡុងពេលនៃការជួបជុំនេះ សមាជិកសហគមន៍ ក៏ធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកសហគមន៍ អំពីការជួបជុំនេះ និងសំណូមពររបស់សហគមន៍ផងដែរ។

ប្រជាពលរដ្ឋនៅក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកស្រី ស៊ុន ស្រីកុល អាយុ ៣៨ឆ្នាំ មានប្រសាសន៍ថា ការប្រារព្ធទិវានេះ គឺដើម្បីរំលឹកដល់ការបាត់បង់ផ្ទះសំបែងរបស់ពួកគាត់តាំងពីឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០២២។ អ្នកស្រីថា ជម្លោះដីធ្លីរបស់អ្នកស្រីមិនទាន់មានការដោះស្រាយនៅឡើយទេ ហើយការប្រារព្ធពិធីនេះ គឺដើម្បីរំលឹកនូវសិទ្ធិមនុស្សក្នុងការទាមទារតស៊ូមតិដោយសន្តិវិធីគ្មានអំពើហិង្សា។ អ្នកស្រីថា ពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការទាមទាររបស់គាត់ដែលបាត់បង់មកវិញ។

អ្នកស្រីថា៖ «កម្មវិធីសិទ្ធិលំនៅឋាននេះ ប្រារព្ធឡើងដើម្បីឲ្យពលរដ្ឋរងគ្រោះដីធ្លីក្នុងសហគមន៍ យល់ដឹងអំពីសិទ្ធិរបស់ពួកគាត់ ដើម្បីពង្រឹងនៅក្នុងសហគមន៍ ឲ្យមានភាពរឹងមាំ ក្នុងការតស៊ូមតិ ទាមទារសិទ្ធិសេរីភាព ឲ្យបានស្មើភាពគ្នានៅចំពោះមុខច្បាប់»។

អ្នកស្រីថា កន្លងមក ពលរដ្ឋរងគ្រោះដីធ្លីទូទាំងប្រទេសកម្ពុជាតែងតែមានការភ័យខ្លាច ក្នុងការនិយាយស្ដី ក្នុងការទាមទារសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ ដែលបាត់បង់ដោយសារក្រុមហ៊ុន និងដើម្បីតស៊ូមតិទាមទារសិទ្ធិសេរីភាពក្នុងនាមជាម្ចាស់ទ្រព្យរបស់ខ្លួន។

អ្នកស្រីថា៖ «ការប្រារព្ធកម្មវិធីនេះឡើងសំខាន់បំផុត គឺពង្រឹងអំណាចសហគមន៍ឲ្យបានរឹងមាំ ក្នុងនាមខ្ញុំជាជនរងគ្រោះម្នាក់ ខ្ញុំចង់សំណូមពរឲ្យរដ្ឋាភិបាល ដូចជា សម្ដេចតេជោ ហ៊ុនសែន ជួយដោះស្រាយដីឲ្យពួកខ្ញុំ។ ព្រោះអីពួកខ្ញុំរាល់ថ្ងៃគ្មានដីស្រែបង្ករបង្កើនផលទេ តាំងពីឆ្នាំ ២០១១ រហូតដល់សព្វថ្ងៃ»។

ចំណែកអ្នកស្រី យឿន សាំ មានអាយុ ៧៦ឆ្នាំ ក៏ជាជនរងគ្រោះដីធ្លីម្នាក់ដែរ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា តាំងពីឆ្នាំ១៩៩៧មក អ្នកស្រីបានអាស្រ័យផល និង ចែកដីឱ្យកូនចៅរបស់គាត់បន្តបន្ទាប់ រហូតដល់ឆ្នាំ២០១១ ទើបក្រុមហ៊ុន [លីយ៉ុផាត់]  បានរំលោភយកដីរបស់ពួកគាត់ ដោយមិនបានផ្តល់សំណងនោះឡើយ។ អ្នកស្រីបន្តថា រាល់ថ្ងៃនេះ អ្នកស្រីនិងក្រុមគ្រួសាររស់នៅដូចអ្នកមានជម្ងឺផ្លូវចិត្តទៅហើយ ដោយសារតែគ្រួសារអ្នកស្រី មិនមានដីដើម្បីបង្កបង្កើនផល។

លោកស្រីបានបន្ថែមទៀតថា៖ «រស់នៅជាខ្មែរ គ្មានដីគ្មានស្រែបង្ករបង្កើនផល។ ខ្ញុំរាល់ថ្ងៃនេះ រស់នៅបីដូចជាស្លាប់ ឈឺចាប់ខ្លួនស្គមស្កាំងរីងរៃ ដណ្ដប់ឆ្អឹង»។

អ្នកស្រីបន្តថា ការប្រារព្ធពិធីសិទ្ធិលំនៅឋាននេះឡើង គឺក្នុងគោលដៅឱ្យតំណាងសហគមន៍ចេះពង្រឹងនូវសិទ្ធិមនុស្ស សិទ្ធិប្រជាធិបតេយ្យរបស់រដ្ឋ ដែលមានក្នុងច្បាប់រដ្ឋធម្មនុញ្ញ តំណាងសហគមន៍ ចូលរួមជាមួយនឹងអង្គការលីកាដូប្រចាំខេត្តកំពង់ស្ពឺដែលបានប្រារព្ធពិធីនេះឡើង។

លោក អ៊ុង សមិត មន្ត្រីសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកំពង់ស្ពឺ ដែលបានចូលរួមនៅក្នុងកម្មវិធីសិទ្ធិលំនៅដ្ឋាននេះដែរ បានមានប្រសាសន៍ថា មនុស្សគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ មានលំនៅដ្ឋានស្អាត ទើបមានសុខភាពល្អ។ លោកថា ការរស់នៅស្អាតនាំមកនូវសុភមង្គល និងសេចក្ដីថ្លៃថ្នូរសម្រាប់ប្រជាជនគ្រប់រូប មានដីទើបមានជីវិត មនុស្សគ្រប់រូប មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ គ្មានជនណាម្នាក់អាចរំលោភសិទ្ធិ  ឬរឹតត្បិតក្នុងការតស៊ូមតិនោះឡើយ ព្រោះប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យ។

លោកថា៖ «ទិវានេះពួកខ្ញុំរៀបចំជាមួយនឹងសហគមន៍។ គោលដៅចម្បងបំផុត គឺចង់បំផុសឲ្យពលរដ្ឋទាំងអស់ យល់ដឹងអំពីសិទ្ធិ និងអំណាចរបស់ពួកគាត់ កុំឱ្យមានការគំរាមកំហែង យកដីធ្លីពួកគាត់បន្តទៀត»។

អង្គការសិទ្ធិមនុស្សលីកាដូ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ ខែតុលានេះថា សមាជិក​សហគមន៍​ដែល​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ ​បាន​ជួបជុំគ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​នានា​ ​នៅដើម​ខែ​តុលា​នេះ​ ​ដើម្បី​ប្រារព្ធ​ទិវា​លំនៅឋាន​ពិភពលោក​ ​និង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ធានា​ឱ្យ​មាន​សិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ​ ​ក៏ដូចជា​ការ​ដោះស្រាយ​ទៅលើ​បញ្ហា​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​ជាដើម៕

……………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សុភី

អត្ថបទមុន

សហគមន៍​ឡពាង​ជាង​១០០​នាក់​នាំ​គ្នា​ហែរក្បួន​តាម​គោយន្ត​ដើម្បី​ឱ្យ​តុលាការ​ដោះលែង​តំណាង​របស់​ពួកគេ

អត្ថបទបន្ទាប់

មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ចុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នាយក​វិទ្យាល័យ​​ទួលប្រាសាទ​សែនសុខ ខណៈគ្រូ​បង្រៀន​កំពង់​រង់​ចាំ​លទ្ធផល

អត្ថបទបន្ទាប់
មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ចុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នាយក​វិទ្យាល័យ​​ទួលប្រាសាទ​សែនសុខ ខណៈគ្រូ​បង្រៀន​កំពង់​រង់​ចាំ​លទ្ធផល

មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ចុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នាយក​វិទ្យាល័យ​​ទួលប្រាសាទ​សែនសុខ ខណៈគ្រូ​បង្រៀន​កំពង់​រង់​ចាំ​លទ្ធផល

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង