CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ជនជាតិ​​ដើម​ភាគតិច​​ពូនង​​ស្នើ​អាជ្ញាធរ​​ពន្លឿន​​ការ​​ចុះ​​បញ្ជី​​ដី​សមូហភាព ដើម្បី​​បញ្ឈប់​​ការ​រំលោភ​​យក

Admin ដោយ Admin
September 14, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
ជនជាតិ​​ដើម​ភាគតិច​​ពូនង​​ស្នើ​អាជ្ញាធរ​​ពន្លឿន​​ការ​​ចុះ​​បញ្ជី​​ដី​សមូហភាព ដើម្បី​​បញ្ឈប់​​ការ​រំលោភ​​យក

ក្មេងប្រុសជាកូនចៅរបស់ជនជាតិដើមភាគតិចពូនងម្នាក់ នៅស្រុកសេសាន ខេត្តមណ្ឌលគិរី ឈរមើល្រឿងចក្រក្រុមហ៊ុន ស៊ីវហ្គិច កំពុងឈូសឆាយដីសហគមន៍ជនជាតិដើមភាគតិចពូនង នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេនសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២២ ផ្ដល់ដោយប្រជាសហគមន៍

0
ចែករំលែក
96
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ជនជាតិ​ដើមភាគតិច​ពូនង​ជាង​៥០​គ្រួសារ នៅ​ស្រុក​សេសាន ខេត្តស្ទឹងត្រែង ស្នើ​ជាថ្មី​ឱ្យ​អាជ្ញាធរ​ចុះបញ្ជី​ដីសមូហភាព​ជនជាតិដើម​ភាគតិច និង​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ស៊ីវហ្គិច​ ដែល​បាន​បោះបង្គោល​រំលោភ​ចូល​ដី​សហគមន៍​របស់​ពួកគាត់​ ខណៈ​អាជ្ញាធរ​ខេត្តសន្យា​ថា នឹង​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​នេះ។

តំណាងជនដើមភាគតិចពូនង អ្នកស្រី ស្រាំង ឡាញ់ បានអះអាង​ថា ជនជាតិដើមភាគតិចពូនងជាង៥០គ្រួសារ នៅភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស បានរស់នៅនិងអាស្រ័យផល លើដីសមូហភាពទំហំ ៧ ៨៣៦ ហិកតា ក្នុងនោះដីលិចទឹក ៣ ០០០ ហិកតា។ អ្នកស្រីបញ្ជាក់ថា ក្នុងដីទំហំជិត ៨ ០០០ ហិកតានេះ គឺមានប្រភេទដីលំនៅឋាន ដីចម្ការវិលជុំ ដីកប់សព ដីស្រែចម្ការជាក់ស្តែង និងដីអារក្សអ្នកតារបស់អ្នកភូមិ ហើយមកដល់ពេលនេះ ក្រុមហ៊ុនបានឈូសឆាយអស់ជាង ៣ ០០០ ហិតា និងកំពុង​បន្ដឈូសឆាយទៀត ដែលជាហេតុធ្វើឱ្យអ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងថា អាចនឹងបាត់បង់ដីនិងអត្ដសញ្ញាណរបស់ជនជាតិដើមភាគតិចអ្នកស្រីបន្ថែមទៀត។­

តំណាងពលរដ្ឋរូបនេះបន្ដថា៖ «ខ្ញុំស្នើដល់សម្ដេចមេត្ដាជួយអន្ដរាគមន៍ឱ្យពួកខ្ញុំផង ពួកខ្ញុំគ្រាន់តែចង់ថែរក្សានិងការពារដីដូនតាជនជាតិពួកខ្ញុំឱ្យគង់វង្ស និងស្នើដល់អាជ្ញាធរសុំចុះជួយវាស់វែងឱ្យពួកខ្ញុំឱ្យបានច្បាស់លាស់មក ដើម្បីកុំឱ្យក្រុមហ៊ុនចេះតែបន្ដឈូសឆាយបន្ដទៀតអី»។

ប្រជាសហគមន៍ជនជាតិដើមភាកតិចពូនងម្នាក់ទៀត លោក ឡាត់ វិបុល អាយុ២៦ឆ្នាំ​ រស់ឃុំក្បាលរមាស ស្រុកសេនសាន បានឱ្យដឹងថា ការឈូសឆាយរបស់ក្រុមហ៊ុនស៊ីវហ្គិច​នៅតែបន្ដឥតឈប់ឈរដោយមិនគិតពីផលប៉ះពាល់របស់ប្រជាសហគមន៍ឡើយ ហើយព្រៃដែលបានឈូសឆាយអស់ជាងពាក់កណ្ដាលហើយ។ លោក ស្នើសុំឱ្យអាជ្ញាធរក៏ដូចជារដ្ឋាភិបាលជួយទប់ស្កាត់កុំឱ្យតំបន់រស់នៅរបស់ជនជាតិដើមភាគតិចពូនង បាត់បង់ ហើយម្យ៉ាងទៀតលោកថា ជនជាតិដើមភាគតិចរបស់ពួកលោក ត្រូវរស់ពឹងផ្អែកទាំងស្រុងលើព្រៃឈើក្នុងសហគមន៍ជាចាំបាប់។ លោកបន្តថា បើវាត្រូវបានបាត់បង់អស់ វានឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ពួកលោកខ្លាំងណាស់។

លោកបន្ដថា៖ «អាជ្ញាធរនិងរដ្ឋាភិបាលគួរតែពិចារណាទៅលើការសម្បទានដីឱ្យក្រុមហ៊ុនឯកជនធ្វើវិនិយោគ ថាវាបានប៉ះពាល់អីខ្លះដល់ប្រជាពលរដ្ឋ បើលោកមិនគិតគូរត្រង់ហ្នឹងទេ ជនជាតិពួកខ្ញុំនឹងបាត់បង់ជម្រកនិងអត្ដសញ្ញាណរបស់ពួកខ្ញុំហើយ ដូច្នេះរដ្ឋគួរតែគិតគូរដល់ពួកខ្ញុំផង»។

ជុំវិញរឿងនេះ អភិបាលរងខេត្តស្ទឹងត្រែង អ្នកស្រី កែវ សាវឿន បានថ្លែងថា អ្នកស្រីបានដឹងរឿងហ្នឹងហើយ ប៉ុន្ដែអ្នកស្រីបង្វែសំណួរឱ្យទៅទាក់ទងនាយករដ្ឋបាលខេត្តស្ទឹងត្រែងដើម្បីបំភ្លឺរឿងដីសហគមន៍ជំនួសវិញ។

អ្នកស្រីបន្ដថា៖ «សុំប្អូនទាក់ទងទៅរដ្ឋបាលទៅ គាត់អាចបំភ្លឺរឿងហ្នឹងបាន »។

រីឯប្រធានរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានមានប្រសាសន៍ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា ការទាមទាររបស់ពួកគាត់រហូតទៅដល់៣០០០ហិតា គឺវាច្រើនពេក ខណៈការវាស់វែងរបស់ខេត្តរកឃើញថា ដីសហគមន៍ជនជាតិដើមភាគតិចពូនងមានត្រឹមតែជាង ៩០០ហិចតាប៉ុណ្ណោះ។ លោកថា​ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងកោះអញ្ជើញពួកគាត់មកប្រជុំនិងដោះស្រាយ ដើម្បីបញ្ចប់បញ្ហានេះឱ្យបានឆាប់។

រដ្ឋបាលខេត្តរូបនេះបន្ដថា៖ «បាទបង យើងនឹងប្រជុំជាមួយនិងពួកគាត់ម្ដងទៀត ដើម្បីដោះស្រាយបញ្ហាហ្នឹង ហើយដីដែលពួកគាត់ចង់បានវាច្រើនពេក ប៉ុន្ដែដីដែលយើងបានសិក្សាមកមានតែជាង ៩០០ ហិតាទេ ដែលជាដីយើងត្រូវប្រគល់ឱ្យគាត់»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនស៊ីវហ្គិចបានទេ ​ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះ ប៉ុន្តែបានបង្វែរសំណួរទៅឱ្យអ្នកផ្សេង។

យ៉ាងណាមិញ នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជាអ្នកស្រី យន់ ម៉ាណេ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយដាក់ជាសំណួរថា៖«តើការអភិវឌ្ឍន៍តាមរយៈការវិនិយោគផ្ដល់សម្បទានដីសេដ្ឋកិច្ចដើម្បីអ្វី? បើក្រុមហ៊ុនឈូសឆាយដីសហគមន៍និងបោះបង្គោលព្រំក្បែរជើងសរសរផ្ទះ»។

យោងតាមអនុក្រឹត្យលេខ១៤៦របស់រដ្ឋាភិបាលកម្ពុជា មិនបានចែងអំពីចំណុច ដែលធ្វើឱ្យប៉ះពាល់នេះទេ ដោយគ្រាន់តែឱ្យបញ្ជៀសបញ្ហាជាមុន មុនការអភិវឌ្ឍ។

អ្នកស្រីបន្ថែមថា៖ «២០១៧ សម្ដេច ហ៊ុន សែន បានអនុញ្ញាត្ដឱ្យសហគមន៍៥២គ្រួសាររស់នៅលើទឹកដីដូនតាក្នុងភូមិនេះ បន្ទាប់ពីបញ្ហាជាមួយទំនប់វារី ម្ដេចឡើយល្មើសច្បាប់អភិវឌ្ឍន៍បែបនេះ?»។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គីមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា រាល់កិច្ចការសម្បទានដីរបស់រដ្ឋទៅឱ្យក្រុមហ៊ុនឯកជនដើម្បីទទួលការវិនិយោគណាមួយ រដ្ឋគួរតែសិក្សានិងពិភាក្សានិងអាជ្ញាធរមូលដ្ឋាន ជាពិសេស គឺប្រជាពលរដ្ឋផ្ទាល់តែម្ដង ដើម្បីធ្វើការវាយតម្លៃពីផលប៉ះពាល់ផ្សេងៗ ហើយកត្ដាសំខាន់នោះ គឺផលប៉ះពាល់ដល់ជីវភាព និងអត្ដសញ្ញាណរបស់ជនជាតិដើមភាគតិចនៅក្នុងតំបន់នោះទាំងអស់។

លោកបន្ដថា៖ «ជាទស្សនៈរបស់ខ្ញុំ គឺរដ្ឋាភិបាលគួរតែពង្រឹងនិងជម្រុញឱ្យមានការចូលរួមពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើនីតិវិធី ពីសំណាក់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ដើម្បីកុំឱ្យមានផលប៉ះពាល់ណាមួយ ដែលប៉ះពាល់ទៅដល់ជីវភាពប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចដែលគាត់ជាអ្នកអាស្រ័យផលនៅទីនោះ ហើយខ្ញុំក៏ជម្រុញនិងលើកទឺកចិត្តឱ្យមានការពន្លឿននិងផ្ដល់ភាពងាយស្រួលក្នុងការចុះបញ្ជីដីសមូហភាពសម្រាប់ជនជាតិដើមភាគតិចផងដែរបាទ»។

កាលពីឆ្នាំ២០២១ តំណាង​ជនជាតិដើម​ភាគតិច​ចំនួន​ ២៤ ​ក្រុម​មកពី ១៥ ​ខេត្ត​ ធ្លាប់​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការដោះស្រាយ​ជម្លោះដីធ្លី និង​ពន្លឿន​ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នកភូមិ​មាន​សិទ្ធិ​ប្រើប្រាស់​ដី​បង្កបង្កើនផល​ចិញ្ចឹមជីវិត​ក្រោយពី​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ហ៊ុមព័ទ្ធ​យក​ដីធ្លី​របស់​ពួកគេ​។

ព្រៃសហគមន៍ភូមិក្បាលរមាសមានផ្ទៃដីសរុប ជិត ៨ពាន់ហិកតារ (៧.៨៣) សហគមន៍បានស្នើសុំចុះបញ្ជីជាព្រៃអភិរក្សចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៨ ទើបក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីជនជាតិដើមភាគតិចរស់នៅតំបន់នោះជាស្វ័យអត្តសញ្ញាណ។ ព្រៃសហគមន៍នេះក្រុមពលរដ្ឋបានកំណត់លក្ខន្តិកៈផែនទីបទបញ្ជាផ្ទៃក្នុង និង GPS កំណត់ព្រំប្រទល់ ដែលមានការជួយជ្រោមជ្រែងពីអង្គការសង្គមស៊ីវិល និងមន្ទីរអភិវឌ្ឍន៍ជនបទ។

ប៉ុន្តែអាជ្ញាធរខេត្តស្ទឹងត្រែង បដិសេធសំណើនេះ ហើយសម្រេចឱ្យចុះបញ្ជីដីសមូហភាព ជូនសហគមន៍ក្បាលរមាសជាង ៩៤១ហិកតារប៉ុណ្ណោះ ប៉ុន្ដែប្រជាសហគមន៍មិនព្រមទទួលយកចំនួនដីដែលអាជ្ញាធរបានអះអាងនោះទេ។

យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ចេញផ្សាយកាលពីឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សជិត៥០០០នាក់ត្រូវបានបម្លាស់ទីលំនៅឋាន ដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលគ្រួសាររបស់ពួកគេបានរស់នៅទីនោះរាប់ជំនាន់មកហើយ និងបង្កផលប៉ះពាល់ដល់មុខរបររបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតដែលរស់នៅទាំងផ្នែកខាងក្រោមនិងផ្នែកខាងលើនៃទន្លេ៕

…………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

កូដករ​ណាហ្គាវ៉ើល​ថា ការ​លូកដៃ​របស់​អាជ្ញាធរ​ក្នុង​វិវាទ​ការងារ គឺ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

អត្ថបទបន្ទាប់

ពលរដ្ឋ​នៅ​​ភូមិព្រែកតានូ សង្កាត់​ចាក់អង្រែលើ ​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ស្តារ​ប្រព័ន្ធ​លូរំដោះទឹក​ចេញ​ពី​ភូមិ​ដែល​បង្ហូ​ចេញ​ពី​អគារ​ធំៗ

អត្ថបទបន្ទាប់
ពលរដ្ឋ​នៅ​​ភូមិព្រែកតានូ សង្កាត់​ចាក់អង្រែលើ ​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ស្តារ​ប្រព័ន្ធ​លូរំដោះទឹក​ចេញ​ពី​ភូមិ​ដែល​បង្ហូ​ចេញ​ពី​អគារ​ធំៗ

ពលរដ្ឋ​នៅ​​ភូមិព្រែកតានូ សង្កាត់​ចាក់អង្រែលើ ​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ស្តារ​ប្រព័ន្ធ​លូរំដោះទឹក​ចេញ​ពី​ភូមិ​ដែល​បង្ហូ​ចេញ​ពី​អគារ​ធំៗ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង