CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

អភិបាល​ខេត្តកំពង់ស្ពឺ​ថា ការ​ដាក់​កម្លាំង​រារាំង​ពលរដ្ឋ គឺ​ដើម្បី​ការពារ​អសន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ

Admin ដោយ Admin
September 12, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
អភិបាល​ខេត្តកំពង់ស្ពឺ​ថា ការ​ដាក់​កម្លាំង​រារាំង​ពលរដ្ឋ គឺ​ដើម្បី​ការពារ​អសន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ

សមត្ថកិច្ចខេត្តកំពង់ស្ពឺដាក់ពង្រាយតាមផ្លូវជាតិដើម្បីរារាំងប្រជាពលរដ្ឋមិនអោយឡើងមកដាក់ញត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
67
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​បញ្ជាក់​ប្រាប់​ពលរដ្ឋ​អ្នកសារព័ត៌មាន CCIM​កាល​ពី​ពេល​ថ្មីៗ​នេះថា អាជ្ញាធរ​មិន​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ឡើង​ទៅដាក់​ញត្ដិ​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ឡើយ។ លោកថា ការហាម​ឃាត់​នេះ​គ្រាន់​តែមិនឱ្យ​មាន​បញ្ហា​អសន្ដិសុខ​និង​សណ្ដាប់​ធ្នាប់​សាធារណៈប៉ុណ្ណោះ។

លោក វ៉ី សំណាងបានសង្កត់ធ្ងន់ថា៖ «អាអូនគិតមើល គ្រាន់តែឡើងដាក់ញត្ដិឱ្យបីបួននាក់ទៅដាក់ទៅ ចាំបាច់អីត្រូវទៅរាប់រយនាក់ចឹង វាអត់ត្រូវ ហើយវាខូចសណ្ដាប់ធ្នាប់សាធារណៈទៀត»។

គួរំលឹកជូនថា កាលពីព្រឹកថ្ងៃទី០៦ កញ្ញាកន្លងទៅនេះ ប្រជាសហគមន៍ដែលរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនអ្នកមានអំណាចនៅក្នុងជួររដ្ឋាភិបាលចំនួន៣សហគមនៅខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធររារាំងដំណើរមិនឱ្យធ្វើដំណើរមកភ្នំពេញ ដើម្បីដាក់ញតិ្តសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងខុន្ទការល័យនាយករដ្ឋមន្រ្តីឡើយ។

ប្រជាសហគមន៍មកពីខេត្តកំពង់ស្ពឺ ​អ្នកស្រី មុំ សូភី តំណាងសហគមន៍រស្មីសាមគ្គី ខេត្តកំពង់ស្ពឺ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានមករាំងផ្លូវមិនឱ្យអ្នកស្រីធ្វើដំណើរមកដាក់ញត្តិនៅភ្នំពេញឡើយ។

អ្នកស្រីបន្តថា គោលបំណងដែលសហគមន៍របស់អ្នកស្រីធ្វើដំណើរមកភ្នំពេញ គឺដើម្បីជុំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជួយដោះស្រាយវិវាទដីធ្លីដ៏រាំរ៉ៃនេះជូនពួកគេ។

យ៉ាងណាមិញ អ្នកស្រីចាត់ទុកថា ការរារាំងពលរដ្ឋធ្វើដំណើរមកដាក់ញត្តិនេះ​ គឺជាការបំបិទសិទ្ធិមូលដ្ឋាន និងសិទ្ធិបញ្ចេញមតិ ដែលអ្នកស្រីមិនអាចទទួលយកបានទេ។

 អ្នកស្រីថា៖ «គាត់ [អាជ្ញាធរ] ស្លៀកពាក់ជាស៊ីវិលក៏មាន ឯកសណ្ឋានក៏មាន រារាំងនៅមុខវត្តធម៌ត្រៃតាមផ្លូវ»។

អ្នកស្រីបន្តថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាជាការរឹតត្បិតសេរីភាពពលរដ្ឋ ក្នុងការបញ្ចេញមតិ តស៊ូមតិរឿងដីធ្លី»។

អ្នកស្រីសូភី បានសម្ដែងការខកចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ច ខណៈអាជ្ញាធរមានតួនាទីបម្រើប្រជាជន ប៉ុន្តែករណីនេះ អ្នកស្រីឃើញអាជ្ញាធររារាំងប្រជាជនដែលរងគ្រោះដីធ្លីមិនឱ្យទាមទាររកយុត្តិធម៌ទៅវិញ។

អ្នកស្រីអះអាងថា៖ «ពួកខ្ញុំបាត់បង់ដីធ្លីជាមួយឧកញ៉ា ចឹងអាជ្ញាធរហ្នឹងកាងឧកញ៉ា គាត់បម្រើឧកញ៉ា គាត់គួរតែការពារប្រជាជន»។

ពលរដ្ឋរូបនេះបញ្ជាក់ថា ការដាក់ញត្តិសុំកិច្ចអន្តរាគមន៍ជុំវិញវិវាទដីធ្លីជាមួយឧកញ៉ា លី យ៉ុងផាត់ គឺច្រើនរាប់មិនអស់ តែមិនដែលឃើញក្រសួងពាក់ព័ន្ធជួយដោះស្រាយឡើយ។

តំណាងសហគមន៍ត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សឹង សុខុម បានប្រាប់ CCIM ដែរថា ការធ្វើដំណើរឡើងទៅទីក្រុងភ្នំពេញកន្លងមក គឺប្រើប្រាស់រថយន្ដចំនួន២១គ្រឿង ដោយក្នុង១គ្រឿងមានគ្នាចាប់១៨នាក់ដល់២០នាក់។ ក៏ប៉ុន្តែលោកថា ប្រជាសហគមន៍ខេត្តកំពង់ស្ពឺដែលបាននាំគ្នាឡើងមកដាក់ញត្ដិនៅក្រសួងនានា កាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅនេះ ត្រូវបានអាជ្ញាធររារាំងនិងទប់ស្កាត់នៅមូលដ្ឋានខ្លះ និងនៅម្ដុំស្រុកឧត្តុងខ្លះ។

តំណាងរូបនេះបន្ដថា៖ «ម្សិលមិញត្រូវឡើងដាក់ញត្ដិច្រើននាក់ណាស់ ប៉ុន្ដែអាជ្ញាធរគេឃាត់មិនឱ្យឡើងមក។​ ឡានដែលត្រូវឡើងមកមាន២៣គ្រឿង ប៉ុន្ដែមករួចបានតែ២គ្រឿងទេ សល់ប៉ុន្មានគេកាក់ជាប់ខ្លះនៅមូលដ្ឋាន ខ្លះទៀតនៅជិតឧត្ដុង គេកាក់សឹងតែគ្រប់កន្លែង ខ្ញុំមិនដឹងគេគិតម៉េចទេ»។

បើតាមអ្នក​សម្របសម្រួលសហគមន៍នៅសមាគម​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា លោក ញ៉ិល ភាព មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរធ្វើការរារាំងពលរដ្ឋក្នុងការបញ្ចេញមតិ នោះស្ដែងឱ្យឃើញថា នីតិរដ្ឋរបស់កម្ពុជាដើរថយក្រោយ។

លោកថា៖ «ការធ្វើបែបនេះ វាធ្វើឱ្យនីតិរដ្ឋយើងដើរថយក្រោយ វាប៉ះពាល់ទៅដល់សិទ្ធិរបស់គាត់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ វាខុសជាមួយសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ»។

អ្នកសម្របសម្រួលរូបនេះបន្ដអះអាងថា សកម្មភាពប្រមូលផ្តុំ​តវ៉ា និងដាក់ញត្តិ​​របស់ពលរដ្ឋ​​ធ្វើឡើ​ង​​​ស្រប​តាម​​ច្បាប់ធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដូច្នេះ អាជ្ញាធរគួរតែ​រកមធ្យោបាយ​សម្រប​សម្រួល​ ដើម្បី​រក​ដំណោះស្រាយ​ដើម្បីបញ្ចប់វិវាទដីធ្លី​​​​ឱ្យ​បាន​ឆាប់​ ប្រសើរជាការរារាំង ពលរដ្ឋដែលរងគ្រោះទាំងនោះ។

ជុំវិញបញ្ហានេះ លោក នី សុខា ប្រធានសមាគមអាដហុក បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «គ្រប់សកម្មភាពរារាំងប្រជាពលរដ្ឋឡើងមកដាក់ញតិស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីជួយដោះស្រាយបញ្ហា គឺជាការរំលោភបំពានគោលការណ៍សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ»។

ហើយលោកក៏បានបន្ថែមទៀតថា អាជ្ញាធរថ្នាក់ជាតិគួរតែពិនិត្យនិងពន្យល់ទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីឱ្យពួកគាត់មានការយល់ដឹងអំពីសិទ្ធិពលរដ្ឋដែលមានចែងអំពីសិទ្ធិសេរីភាពនិងរដ្ឋធម្មនុញ្ញ កុំឱ្យអាជ្ញាធរនៅមូលដ្ឋានចេះតែបំពានលើសិទ្ធិពលរដ្ឋដូច្នេះក្នុងការបញ្ចេញមតិដែលវាផ្ទុយពីច្បាប់ ។

លោកពន្យល់បន្ដថា៖ «យោងតាមមាត្រា៣៥នៃរដ្ឋធម្មនុញ្ញថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលពិនិត្យនិងដោះស្រាយយ៉ាងយកចិត្តទុកដាក់អំពីអង្គការរដ្ឋ»។

ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​នេះ​ មិនមែន​កើត​មាន​តែ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នោះ​ទេ​ វា​ថែម​ទាំង​បាន​កើត​មាន​នៅ​ខេត្ត​មួយ​ចំនួន​ទៀត​ រួម​មាន​ ខេត្ត​កោះកុង​ និង​ខេត្ត​ព្រះវិហារផងដែរ។​ ជម្លោះ​ជា​ច្រើន​ផ្សេងទៀត​ នៅ​បន្ត​ជាប់​គាំង​ និង​ជា​ញឹកញយ​បាន​កើត​ជា​ការ​តវ៉ា​ ដូច​ករណី​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នេះ​ ដោយ​សារ​កង្វះ​យន្តការ​ដោះស្រាយ​ជម្លោះ​ជា​លក្ខណៈ​ប្រព័ន្ធ។​ នេះ​បើ​យោង​តាម​ក្រុម​សង្គម​ស៊ីវិល​ ដែល​តាមដាន​អង្កេត​ជម្លោះ​ដីធ្លី​ក្នុង​ឧស្សាហកម្ម​ស្ករអំពៅ។

ដោយឡែកមិនត្រឹមតែខេត្តកំពង់ស្ពឺមួយនោះទេ ចំណែកឯពលរដ្ឋ​ប្រមាណ​មួយ​រយ​នាក់ ដែល​តំណាង​ឲ្យ​ពលរដ្ឋ ៨៤៣គ្រួសារ អះអាង​ថា ដីស្រែ ដី​ចម្ការ​របស់​ពួក​គាត់ ត្រូវ​បាន​ក្រុមហ៊ុន កោះកុង​ស៊ូហ្គើរ (Koh Kong Sugar) និង ក្រុមហ៊ុន កោះកុង​ផ្លេនថេសិន (Koh Kong Plantation) របស់​លោក លី យ៉ុងផាត់ បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​រឹបអូស​យក​ដី​ពលរដ្ឋ​តាំង​ពី​ឆ្នាំ២០០៦ សរុប ១.៧២៧,៦ ហិកតារ តែ​មក​ទល់​ពេល​នេះ​ពលរដ្ឋ​មិន​ទាន់​បាន​ទទួល​សំណង​សមរម្យ​ពី​ក្រុមហ៊ុន​ទាំង​ពីរ​នោះ​ទេ។ កន្លង​មក​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក លី យ៉ុងផាត់ បាន​ដាក់​បណ្ដឹង​ទៅ​សាលា​ខេត្តកោះកុង ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់ ប៉ុន្តែ​បែរ​ជា​ត្រូវ​មន្ត្រី​អាជ្ញាធរ​ខេត្ត​ប្ដឹង​បក​មក​ប្រជាពលរដ្ឋ​វិញ ក្នុង​នោះ​មាន​ពលរដ្ឋ​ទាំង​អស់ ១៦នាក់ ដែល​ត្រូវ​ជាប់​បណ្ដឹង​ក្នុង​តុលាការ ក្រោម​បទ​ចោទ «បង្ក​ចលាចល និង​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ» ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ថា ពួក​គាត់​បាន​រង​នូវ​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល៕

………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក ឃាង សុខមាន

អត្ថបទមុន

ស្រ្តីពិការម្នាក់រៀនចប់បរិញ្ញាបត្រសរសេរអក្សរនឹងជើងថា ពិបាករកការងារធ្វើ

អត្ថបទបន្ទាប់

ជនជាតិ​ដើម​ភាគតិច​ពូនង​ដែល​ជាប់​ចោទ​នៅ​តុលាការ​ខេត្តមណ្ឌលគិរី​១៥​នាក់ ស្នើសុំ​ឱ្យតុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់

អត្ថបទបន្ទាប់
ជនជាតិ​ដើម​ភាគតិច​ពូនង​ដែល​ជាប់​ចោទ​នៅ​តុលាការ​ខេត្តមណ្ឌលគិរី​១៥​នាក់ ស្នើសុំ​ឱ្យតុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់

ជនជាតិ​ដើម​ភាគតិច​ពូនង​ដែល​ជាប់​ចោទ​នៅ​តុលាការ​ខេត្តមណ្ឌលគិរី​១៥​នាក់ ស្នើសុំ​ឱ្យតុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង