CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

អាជីវករផ្សារអូរឫស្សីជាច្រើននាក់នាំគ្នាដាក់ញត្ដិទៅនាយករដ្ដមន្ដ្រី ដើម្បីសុំកិច្ចអន្តរាគមន៍តម្លៃតូប

Admin ដោយ Admin
August 15, 2022
ក្នុង ការងារ
0
អាជីវករផ្សារអូរឫស្សីជាច្រើននាក់នាំគ្នាដាក់ញត្ដិទៅនាយករដ្ដមន្ដ្រី ដើម្បីសុំកិច្ចអន្តរាគមន៍តម្លៃតូប
0
ចែករំលែក
54
ចំនួនមើល

#របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

អាជីវករប្រមាណជាង១០០០នាក់នៅផ្សារអូរឬស្សីបាននាំគ្នាទៅដាក់ញត្ដិនៅខុទ្ទការិយាល័យរបស់ លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីស្នើសុំកិច្ចអន្ដរាគមន៍ឱ្យជួយបញ្ចុះតម្លៃតូបត្រឹមតែ៥០% ដោយពួកគេអះអាងថាបានជួបបញ្ហាសេដ្ឋកិច្ចជាច្រើនក្នុងការរីករាលដាលបញ្ហាកូវិដ១៩កន្លងមកនេះ ខណៈសាលាក្រុងធ្លាប់បានចេញសេចក្ដីប្រកាសម្ដងរួចមកហើយ។

តំណាងអាជីវករម្នាក់ លោក តាំង គឹមពា អាយុ៥២ឆ្នាំ និងជាអាជីវករតាំងពីឆ្នាំ២០០០មក បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា  មូលហេតុឈានដល់ការដាក់ញត្ដិនៅខុទ្ទការិយាល័យលោកនាយករដ្ឋមន្ដ្រីដោយសារតែការអន្ដរាគមន៍របស់សាលាក្រុងនាពេលកន្លងមកធ្វើឱ្យពួកគាត់មួយចំនួនគ្មានលទ្ធភាពក្នុងការបង់ ដោយរយៈពេល២ឆ្នាំនៃជម្ងឺកូវីដ១៩កន្លងមកនេះបានធ្វើឱ្យការលក់ដូររបស់ពួកគាត់ជួបប្រទះបញ្ហានិងការប្រឈមជាច្រើន  ទើបបណ្ដាលឱ្យពួកគាត់ត្រូវតែដាក់ញត្ដិសុំលោកនាយករដ្ឋមន្ត្រីជួយអន្ដរាគមន៍។

លោកបន្ថែមថា៖ «សូមជម្រាបទៅសម្ដេច ឱ្យសម្ដេចជួយធ្វើមិចឱ្យបានបន្ធូបន្ថយតម្លៃចឹងទៅ ពីព្រោះវាអាចសម្រាលបន្ទុកដែរ ខ្ញុំចង់បានចឹង បង»។

តំណាងអាជីវករម្នាក់ទៀត លោក គង់ វុឌ្ឍី អាយុ៤២ឆ្នាំ និងជាអាជីវករតាំងពីឆ្នាំ២០០០ បានរៀបរាប់ថា  ពួកគាត់មិនមានលទ្ធភាពទើបនាំគ្នាដាក់ញត្តិទៅលោកនាយករដ្ឋមន្ដ្រីសុំបង់ត្រឹម៥០%។

តំណាងរូបនេះបន្ដថា៖«ខ្ញុំសំណូមពរឱ្យតែសម្ដេចជួយទៅ ខ្ញុំសប្បាយចិត្តហើយ កាលដែលខ្ញុំធ្វើនេះខ្ញុំមិនមែនធ្វើប្រយោជន៍តែខ្ញុំទេ គឺអាជីវករទាំងអស់គ្នាសប្បាយចិត្ត អ្នកណាមិនសប្បាយចិត្តបានចុះ៥០% បើបានសម្ដេចជួយទៅអាជីវករក៏បានធូរមួយកម្រិតដែរ»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានទាក់ទងទៅ លោក នៅ រ៉ា អ្នកនាំពាក្យខុទ្ទការិយាល័យលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដើម្បីសុំការអត្ថាធិប្បាយបានទេ ដោយតេទូរសព្ទចូលប៉ុន្ដែគ្មានអ្នកលើក។

ចំណែកឯប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានមានប្រសាសន៍ថាការដាក់ញត្ដិដើម្បីស្នើសុំឱ្យមានការបញ្ចុះតម្លៃនៃអាជីវករជារឿងត្រឹមត្រូវដោយសារតែការបើកឱ្យដំណើរវិញក្រោយពីជម្ងឺកូវីដ១៩ ធ្វើឱ្យផ្សារមួយចំនួនបានឆ្លៀតឱកាសក្នុងការតំឡើងថ្លៃតូប ឬក៏លុបកិច្ចសន្យាដោយដូរកិច្ចសន្យាចុះឡើងធ្វើឱ្យអាជីវកររឹតតែលំបាក ។

លោកបន្ដថា៖«ខ្ញុំគិតថាការតវ៉ាបែបនេះវាជារឿងត្រឹមត្រូវមួយដែរ ក្នុងស្ថានភាពបែបនេះអាជីវករប្រាក់ចំណូលគាត់មិនមានការកើនឡើងទេអតិថិជនរបស់គាត់ក៏មានការថយចុះ ចឹងធ្វើឱ្យបាត់បង់ប្រាក់ចំណូលហើយការសុំបញ្ចុះតម្លៃគឺត្រឹមត្រូវសម្រាប់ស្ថានភាពនិងសេដ្ធកិច្ចបែបនេះ »។

រីឯប្រធានគណៈកម្មការផ្សារអូរឫស្សី លោក ហ៊ត វណ្ណធី ធ្លាប់បានមានប្រសាសន៍អះអាងម្ដងរួចមកហើយថា លោកធ្លាប់បានជួបប្រជុំ ជាមួយអាជីវករអស់ពេញមួយថ្ងៃ ប៉ុន្តែមិនទាន់រកចំណុចត្រូវគ្នាឃើញឡើយ។

លោក បន្ត ថា៖«ខ្ញុំបានបញ្ជូនសំណើររបស់អាជីវករទៅកាន់ សាលារាជធានីដើម្បីស្វែងរកដំណោះស្រាយរួចហើយ»។

បើតាមអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក មេត មាសភក្ដី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា កន្លងមករដ្ឋបាលក្រុងបានចេញសេចក្ដីប្រកាសហើយក្រោយពីធ្វើការសម្របសម្រួលរវាងអាជីវករ ហើយខាងរដ្ឋបាលបានឱ្យពួកគាត់ពិភាក្សាគ្នានឹងត្រូវមានការឆ្លើយតបដើម្បីរកដោះស្រាយប៉ុន្ដែពួកគាត់មិនបានឆ្លើយតបមករដ្ឋបាលក្រុងវិញទេ ស្រាប់តែលឺថាពួកគាត់នាំគ្នាទៅដាក់ញត្ដិ ដោយលោកថារឿងដាក់ញត្ដិជាសិទ្ធិរបស់បងប្អូនអាជីវករ ប៉ុន្ដែសាលាក្រុងនៅតែបន្ដបើកទ្វារស្វែងរកដំណោះស្រាយជូន។

អ្នកនាំពាក្យសាលាក្រុងរូបនេះបន្ដថា៖«ការដាក់ញត្ដិជាសិទ្ធិរបស់ពួកគាត់  ប៉ុន្ដែសាលាក្រុងនៅបន្ដបើកទ្វារសម្រាប់ការស្វែងរកដំណោះស្រាយ ហើយកន្លងមកយើងបានចេញសេចក្ដីប្រកាសមួយអំពីលទ្ធផលដែលយើងបានជជែកនឹងអ្នកតំណាង ឱ្យពួកគាត់ឆ្លើយតបវិញ ប៉ុន្ដែគ្មានតបស្រាប់តែឃើញនាំគ្នាដាក់ញត្ដិវិញ»។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ អាជីវករផ្សារអូរឬស្សីរាប់រយនាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខផ្សារផ្ទាល់តែម្ដងដើម្បីឱ្យគណៈកម្មការផ្សារគិតគូរពីតម្លៃជួលតូបរបស់ពួកគាត់ឡើងវិញក្រោយពីសេចក្ដីជូនដំណឹងរបស់គណៈកម្មការផ្សារអូរឫស្សី បង្ហាញថា  តូបប្រភេទក ១តូបត្រូវបង់ប្រាក់ ៣ ៦៣០ដុល្លារ តូបប្រភេទខ ត្រូវបង់ប្រាក់៣ ១៤៦ដុល្លារ តូបប្រភេទគ ត្រូវបង់ប្រាក់មួយតូប២ ៦៦២ដុល្លារ  តូបប្រភេទ ឃ ១តូបត្រូវបង់ ២ ១៧៨ដុល្លារ និងតូបប្រភេទង ១តូបត្រូវបង់២  ១៧៨ដុល្លារ ។

ផ្សារអូរឫស្សីស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ ផ្សារនេះត្រូវបានសាងសង់កែលម្អថ្មី រួចរាល់កាលពី ខែសីហា ឆ្នាំ២០០០ ផ្សារអូរឫស្សី មានតូបសរុបចំនួនជាង៥ពាន់តូប។

_________________________________

ពលរដ្ឋអ្នកសារព័ត៌មាន​ CCIM លោក ឃាង សុខមាន

អត្ថបទមុន

ពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​ត្អូញ​ត្អែរ​​ពិបាក​ធ្វើ​ដំណើរដោយ​សារ​តែ​ឡាន​ដឹក​ដី​និង​ស្នើ​ឲ្យ​អាជ្ញាធរ​ជុសជុល​ឡើង​វិញ

អត្ថបទបន្ទាប់

ពលរដ្ឋ​ព្រួយ​បារម្ភ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទុក​ផ្លូវ​កំពុង​ស្ថាបនា​ចោល​ក្រោយ​ដក​​គ្រឿង​​ចក្រ​ចេញ

អត្ថបទបន្ទាប់
ពលរដ្ឋ​ព្រួយ​បារម្ភ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទុក​ផ្លូវ​កំពុង​ស្ថាបនា​ចោល​ក្រោយ​ដក​​គ្រឿង​​ចក្រ​ចេញ

ពលរដ្ឋ​ព្រួយ​បារម្ភ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទុក​ផ្លូវ​កំពុង​ស្ថាបនា​ចោល​ក្រោយ​ដក​​គ្រឿង​​ចក្រ​ចេញ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង