CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អ្នក​ការពារព្រៃ​សហគមន៍​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​កុំ​ឱ្យ​រើសអើង​

Admin ដោយ Admin
August 11, 2022
ក្នុង បរិស្ថាន, សម្លេងសហគមន៍
0
អ្នក​ការពារព្រៃ​សហគមន៍​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​កុំ​ឱ្យ​រើសអើង​

ប្រជាសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ស្នើសុំឱ្យអាជ្ញាធរឈប់រើសអើង និងចូលរួមការពារព្រៃសហគមន៍ឧត្តមស្រែពស់កាលពីពេលថ្មីៗនេះ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
60
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

អ្នកស្រុកឱរ៉ាល់​ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កុំឲ្យ​មានការ​រើសអើង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ការពារ​ព្រៃសហគមន៍​ឧត្តមស្រែពស់ ឬ ហៅថា​ព្រៃមេត្តា​ធម្មជាតិ​ ដោយ​ពួកគាត់​ការពារ​ទុក​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ។

អ្នកស្រី ឃន ខន អាយុ ៦៥ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍របស់អ្នកស្រីនៅតែរងការចោទប្រកាន់ រើសអើងថាជាក្រុមប្រឆាំង។ អ្នកស្រីបន្តថា អ្វីដែលប្រជាសហគមន៍របស់អ្នកស្រីបានធ្វើ មិនមែនធ្វើក្រោមបង្គាប់បញ្ជារបស់គណបក្សប្រឆាំងណាមួយនោះទេ តែដើម្បីថែរក្សាព្រៃឈើដើម្បីក្មេងជំនាន់ក្រោយតែប៉ុណ្ណោះ។

អ្នកស្រីថា៖ «ខ្ញុំចង់បានរាល់ថ្ងៃកំពុងតែមានវិវាទព្រៃសហគមន៍ជាមួយអ្នកការពារដែលជាប្រជាពលរដ្ឋជាមួយនឹងក្រុមទាហាន ដូចជាចង់ឲ្យរដ្ឋាភិបាលឲ្យមានយុត្តិធម៌តម្លាភាពឲ្យមានដំណោះស្រាយចំពោះអ្នកការពារព្រៃសហគមន៍ឲ្យមានសិទ្ធិផង ព្រោះអីប្រជាពលរដ្ឋការពារព្រៃឈើសហគមន៍ធ្វើអីក៏ខុស ការពារព្រៃឈើយ៉ាងម៉េចក៏ខុស គេបានប្ដឹងផ្ដល់អត់មានច្បាប់ ថាត្រូវម្ដង គឺតែងតែខុសរហូត»។

អ្នកស្រីបន្តថា៖ «ពួកយើងការពារព្រៃសហគមន៍ទុកជាសម្បត្តិរួមទាំងអស់គ្នា ប៉ុន្តែហេតុអ្វីបានចេះតែខុស សូមជួយរកយុត្តិធម៌ចំពោះច្បាប់ ឱ្យមានភាពស្មើគ្នាកុំលំអៀងហើយប្រជាពលរដ្ឋគាត់ចង់បានដូច្នេះដែរ កុំលំអៀងទៅខាងណាមួយ ឱ្យស្មើភាពគ្នា។ ហើយសព្វថ្ងៃនេះ នៅតែមានបន្តកាប់ឈើល្អៗ ដូចជា ធ្នង់អីអីហ្នឹងលួចតែកាប់នៅជិតវត្តហើយនៅតែកាប់លួចកាប់រហូត រាល់តែថ្ងៃឈ្លោះប្រកែករកកាប់រកចាក់គ្នារាល់ថ្ងៃ អត់មានអ្នកណាក្រៅផ្សេងទេ មានតែអាមុខដដែលៗ គឺក្រុមពួកទាហានហ្នឹង គ្មានអ្នកណាមកប្លែកទេ»។

កាលពីថ្ងៃទី៩ ខែសីហាសប្តាហ៍នេះ អភិបាល​ខេត្តកំពង់ស្ពឺ​លោក​ វ៉ី សំណាង បានទៅពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពព្រៃឈើសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ដោយបានសន្យា​ថា នឹង​មិន​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញព្រៃឈើ​នៅ​សហគមន៍​ឧត្តមស្រែពស់បន្ដទៀត​ឡើយ។ អភិបាលខេត្តកំពង់ស្ពឺ ក៏បាន​សន្យាដោះស្រាយបញ្ហាវិវាទរវាងក្រុមទាហាននិងក្រុមប្រជាពលរដ្ឋសហគមន៍ឧត្តមស្រែពស់ផងដែរ​ថា និងបង្គាប់ឱ្យអាជ្ញាធរចុះ​វាស់វែងកំណត់​ព្រំដី​សហគមន៍​ឲ្យ​បាន​ច្បាស់លាស់ដើម្បីកុំឱ្យមានទំនាស់បន្តទៅទៀត។

លោក សយ សាត ប្រជាពលរដ្ឋនិងជាអ្នកការពារព្រៃសហគមន៍ឧត្តមស្រែពស់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកសោកស្តាយចំពោះការបាត់បង់ព្រៃឈើនៅសហគមន៍ឧត្តមស្រែពស់ ដែលជាជម្រកសត្វព្រៃនាពេលកន្លងមក។

លោកថា៖ «ខ្ញុំសូមជម្រាបក្មួយដោយត្រង់ទៅចុះធ្វើអ្វីទៅតាមច្បាប់ដែលបានកំណត់ឱ្យយើងក្មួយប្រុស ប្រទេសមួយមានការអភិវឌ្ឍវាតែងតែមានការប្រែប្រួល ប៉ុន្តែការប្រែប្រួលវាហួសដែនកំណត់នៃការប្រែប្រួល។ កាលមុន មានតាំងពីខ្ទីង ទន្សោង ស្វា ខ្លាឃ្មុំ ប៉ុន្តែឥឡូវបាត់ខ្លាឃ្មុំអស់ បាត់សត្វទាំងអស់ហ្នឹង គឺវាអយុត្តិធម៌សម្រាប់យើងអ្នកការពារព្រៃសហគមន៍»។

លោកបានបន្តថា៖ «មិនត្រឹមតែប៉ុណ្ណឹងទេក្មួយប្រុសដីរបស់ខ្ញុំតែ ៥ ហិចតាទេ រស់នៅតាំងពីឆ្នាំ១៩៩៧ រហូតដល់បច្ចុប្បន្ននៅតែគេយកដីរបស់ខ្ញុំ ដល់ខ្ញុំតវ៉ាគេថា តា សាត ឯងតវ៉ាអីដីព្រៃសហគមន៍ បើ តាសាត ឯងនៅតែតវ៉ាដី តា សាត នៅខាងកើតក៏គេយកដែរ»។

លោក ញ៉ិល ភាព ប្រធានសហគមន៍សម្ព័ន្ធកសិករកម្ពុជា បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មាន ccimថា ករណីនេះ ដោយសារតែក្រុមទាហាននិងខាងអាជ្ញាធរត្រូវរ៉ូវគ្នា និយាយទៅគេឃុបឃិតគ្នាជាប្រព័ន្ធ ម្លោះហើយប្រជាសហគមន៍ដែលការពារធនធានធម្មជាតិព្រៃឈើដាក់បន្ទុកចោទប្រកាន់ពីបទចោទណាមួយ។

លោកថា៖ «យើងឃើញហើយគ្រប់ទីកន្លែងមិនមែនតែខាងស្រុកឱរ៉ាល់ទេ កន្លែងណាក៏ដូចកន្លែងណាដែរ អ្នកដែលចេញមកការពារទាមទារសិទ្ធិសេរីភាពសិទ្ធិដីធ្លីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ មានព្រៃឈើការពារអស់ទាំងហ្នឹង ត្រូវបានធ្វើទុក្ខបុកម្នេញពីសំណាក់ខាងអាជ្ញាធរ ពីសំណាក់អ្នកដែលទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ចឈ្មួញពីក្រុមហ៊ុន យើងដឹងហើយថា នៅខាងស្រុកឱរ៉ាល់ អ្នកដែលចេញមុខខាងតវ៉ាក្នុងការទាមទារដែលសកម្មនៅក្នុងព្រៃសហគមន៍ ពួកគាត់ត្រូវបានគេប្ដឹង ប្ដឹងចោទតាមប្រព័ន្ធតុលាការទាំងអស់អញ្ចឹង»។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់ធ្វើលំនៅដ្ឋាន និងបង្កបង្កើនផល។ ចាប់តាំពីចុងឆ្នាំ២០២១មក អ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរនោះ​ បាននាំគ្នា​តវ៉ាប្រឆាំងក្រុមទាហាន​នៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍​ «ឧត្ដមស្រែពស់» ឬហៅ «ព្រៃមេត្តាធម្មជាតិ» ដែលពួក​គេ​អះអាងថា ​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ។

អ្នកភូមិអះអាងថា សហគមន៍ «ឧត្ដមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ពីដើមឡើយមាន​ផ្ទៃដី​ទំហំជាង ២ ០០០ ហិចតា​ ជាតំបន់ព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ប៉ុន្តែក្រោយមកក៏​មាន​​ក្រុម​ទាហាន​​បាន​ចូលទៅរំលោភយក​ជា​បន្ត​បន្ទាប់មកនៅសល់ដីព្រៃតែជាង ៣០ហិចតាប៉ុណ្ណោះ។ ព្រៃឈើក៏បាត់បង់ អាស្រមលោកធ្លាប់គង់នៅក៏ត្រូវវាយកម្ទេច រូបបដិមា ព្រះពុទ្ធសាសនា ព្រះ ដែលពុទ្ធបរិស័ទធ្លាប់ធ្វើជាទីសក្ការៈបូជា ក៏ត្រូវបានបំផ្លាញ ខណៈ​សត្វ​ព្រៃ​ក៏​រត់ខ្ចាត់ខ្ចាយដោយសារមិនមានព្រៃសម្រាប់រស់នៅបន្តទៀត។ តែទោះជាយ៉ាងនេះក្តី ប្រជាសហគមន៍ឧត្តមស្រែពស់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្តេជ្ញាចិត្តថា ពួកគេនឹងបន្ដការពារដីព្រៃដែលនៅសេសសល់ចុងក្រោយប្រមាណជា៣០ហិចតា ខណៈអភិបាលខេត្តកំពង់ស្ពឺក៏បានអះអាងដែរថា លោកនឹងមិនបន្ដឲ្យមានការកាប់បំផ្លាញតទៅទៀតឡើយ៕

_________________________________

ពលរដ្ឋអ្នកសារព័ត៌មាន​ CCIM លោក សួស ចាន់ឌឿន

អត្ថបទមុន

សកម្មជន​ដីធ្លី​សហគមន៍​ឡពាង​ថា ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​អយុត្តិធម៌សម្រាប់​ពួកគាត់​

អត្ថបទបន្ទាប់

ពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​ត្អូញ​ត្អែរ​​ពិបាក​ធ្វើ​ដំណើរដោយ​សារ​តែ​ឡាន​ដឹក​ដី​និង​ស្នើ​ឲ្យ​អាជ្ញាធរ​ជុសជុល​ឡើង​វិញ

អត្ថបទបន្ទាប់
ពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​ត្អូញ​ត្អែរ​​ពិបាក​ធ្វើ​ដំណើរដោយ​សារ​តែ​ឡាន​ដឹក​ដី​និង​ស្នើ​ឲ្យ​អាជ្ញាធរ​ជុសជុល​ឡើង​វិញ

ពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​ត្អូញ​ត្អែរ​​ពិបាក​ធ្វើ​ដំណើរដោយ​សារ​តែ​ឡាន​ដឹក​ដី​និង​ស្នើ​ឲ្យ​អាជ្ញាធរ​ជុសជុល​ឡើង​វិញ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង