CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

សហគមន៍​ឧត្តម​ស្រែពស់​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ដ្រី​លុប ស.ជ.ណ ដើម្បី​រក្សា​ព្រៃ​មេត្តា​ធម្មជាតិ​ដូច​ភ្នំ​តាម៉ៅ

Admin ដោយ Admin
August 8, 2022
ក្នុង សម្លេងសហគមន៍
0
រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
71
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ពលរដ្ឋ​សហគមន៍​ឧត្ដមស្រែពស់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​នាំ​គ្នា​ស្នើសុំ​ដល់​លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឲ្យ​លុប ស.ជ.ណ ដើម្បី​រក្សា​ព្រៃ​មេត្ដា​ធម្មជាតិ​ដូច​ភ្នំតាម៉ៅ​ដែរ​ដោយ​សារ​តែ​ព្រៃ​ទាំង​អស់​ក្នុង​សហគមន៍​របស់​ពួកគាត់​កំពុង​រងការ​កាប់​បំផ្លាញ​រាល់​ថ្ងៃ​ពី​សំណាក់​ក្រុម​ទាហាន(ង៧០) ខណៈអភិបាល​ខេត្តកំពង់ស្ពឺ​អះអាង​ថា នឹង​ចុះទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​​នៅ​ថ្ងៃទី៩ សីហា។

តំណាងសហគមន៍ម្នាក់ លោក សយ សាត អាយុ៦៥ឆ្នាំ បានឲ្យដឹងថា មានការត្រេអរចំពោះដីភ្នំតាម៉ៅដែលរដ្ឋាភិបាលបានសម្រេចលុបនិងទុកថែរក្សានិងអភិរក្ស។ ប៉ុន្ដែលោកថា ប្រជាសហគមន៍ឧត្តមស្រែពស់ ក៏សុំស្នើឲ្យរដ្ឋាភិបាលលុបចោលនូវដីសម្បទានក្នុងសហគមន៍ឧត្តមស្រែពស់ដូចភ្នំតាម៉ៅដែរ។ លោកថា តំបន់សហគមន៍ឧត្ដមស្រែពស់ គឺមានធនធានធម្មជាតិដូចព្រៃភ្នំតាម៉ៅ ហើយជាពិសេសដើមឈើដែលបានបាត់បង់ទៅហើយក៏មិនអីដែរ ពីព្រោះអាចដាំឡើងវិញឲ្យតែមានដី។

លោកបន្ដថា៖«ខ្ញុំចង់ឲ្យលុបចឹងដែរ ចង់រដ្ឋាភិបាលធ្វើសេចក្ដីលុបចោលទៅ ពីព្រោះសក្ដានុពលព្រៃឈើល្អដូចគ្នាដែរ»។

ប្រជាសហគមន៍ម្នាក់ទៀត អ្នកស្រី ឃន ខន អាយុ៦៥ឆ្នាំ រស់ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ បាននិយាយទាំងសប្បាយចិត្តថា អ្នកស្រីមានការសប្បាយចិត្តណាស់ពេលលឺថា រដ្ឋាភិបាលលុបចោលគម្រោងអភិវឌ្ឍនិងទុកព្រៃឈើនៅភ្នំតាម៉ៅ។ អ្នកស្រីថា អ្នកស្រីតស៊ូសព្វថ្ងៃគឺចង់ឃើញរដ្ឋាភិបាលសម្រេចដូចភ្នំតាម៉ៅចឹង ទុកព្រៃឲ្យពួកអ្នកស្រីថែរក្សាវិញនិងអាស្រ័យផលវិញ។

អ្នកស្រីបន្ដថា៖ «លោកក្មួយអើយ ខ្ញុំគ្រាន់តែលឺចឹងខ្ញុំអរណាស់ ខ្ញុំរាល់ថ្ងៃប្រាថ្នារករឿងចឹង  ប្រាថ្នាថាឲ្យលុបចោលឲ្យអស់ទៅ ទុកឲ្យខ្ញុំថែរក្សា ឲ្យអភិរក្សវិញដូចដើមខ្ញុំវិញមក ខ្ញុំចង់បានចឹងយូរហើយណា។ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលហ្នឹងលុបចោលស្ថាប័នដែ់ឈូសឆាយហ្នឹងឲ្យអស់ ហើយទុកឲ្យប្រជាពលរដ្ឋខ្ញុំដែលរស់នៅអាស្រ័យផលក្នុងហ្នឹងដដែលដូចមុនចឹង»។

ចំណែកឯប្រជាសហគមន៍លោក ឃន សារិទ្ធិ អាយុ៤២ឆ្នាំ បាននិយាយយ៉ាងដូច្នេះថា បើរដ្ឋាភិបាលលុបចោលដូចភ្នំតាម៉ៅ ពួកលោកមិនដឹងសប្បាយចិត្តយ៉ាងណាទេ និងកាត់ដីទាំងអស់ហ្នឹងមកឲ្យសហគមន៍ការពារថែរក្សា ហើយពួកលោកនឹងព្យាយាមដើមដាំដុះវិញបន្ថែម។

លោកបន្ដថា៖«សម្រាប់ខ្ញុំគឺខ្ញុំចង់សុំឲ្យសម្ដេចគាត់លុបអនុក្រឹត្យ លុប ស.ជ.ណ ហ្នឹង ហើយនឹងប្រគល់ដីហ្នឹងឲ្យសហគមន៍ពួកយើងខ្ញុំវិញមក ដើម្បីថែរក្សានិងដាំដុះបន្ថែមវិញ»។

ជាមួយគ្នានេះដែរ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា យោងតាមករណីសិក្សាដូចភ្នំតាម៉ៅ ព្រៃមេត្តាធម្មជាតិ រដ្ឋាភិបាលគួរតែពិចារណាដែរ ដោយសារតែព្រៃមេត្ដាធម្មជាតិនេះមានព្រះសង្ឃថែរក្សានិងអភិរក្សជិត២០ឆ្នាំមកហើយ។ លោកថា ព្រះសង្ឃលោកបានខិតខំចំណាយពេលវេលាពេញមួយជីវិតរបស់លោក ក្នុងកិច្ចការពារព្រៃឈើទាំងអស់នៅស្រុកឱរ៉ាល់រួមទាំងសត្វជាច្រើនប្រភេទផងដែរ។

 លោកបន្ថែមថា៖ «ដើម្បីជាការលើកកម្ពស់កិច្ចការពារធនធានធម្មជាតិនិងជៀសវាងការប្រតិកម្មពីសាធារណៈជន  ខ្ញុំចង់ឲ្យរដ្ឋាភិបាលមេត្តាយកគម្រូមេត្តាធម្មជាតិដូចគ្នានិងករណីភ្នំតាម៉ៅ បាទ»។

បើតាមមន្រ្ដីសម្របសម្រួលសិទ្ធិមនុស្ស ទទួលបន្ទុកផ្នែកអប់រំ និងការពារធនធានធម្មជាតិនៃ​ អង្គការអាដហុក លោក រ័ត្ន ថាវី បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា ប្រសិនបើរដ្ឋាភិបាលលុបចោលអនុក្រឹត្យ និង ​ស.ជ.ណ ដូចភ្នំតាម៉ៅ ពួកគាត់ពិតជាសប្បាយចិត្តណាស់ ពីព្រោះកន្លងមកពួកគាត់ចង់ឲ្យមានដំណោះស្រាយជូនពួកគាត់។

លោកបន្ដថា៖«ការនិយារបស់ខ្ញុំកន្លងមកខ្ញុំថា រឿងសហគមន៍ឧត្តមស្រែពស់មានតែរដ្ឋាភិបាលលុបអនុក្រឹត្យឬក៏ ស.ជ.ណ ទេ ទើបអាចបញ្ចប់បាន បើមិនអ៊ីចឹងទេ នៅតែបន្ដហើយប្រជាពលរដ្ឋនៅតែរងគ្រោះដដែល អ៊ីចឹងរដ្ឋាភិបាលគួរតែពិចារណាលុបចោលនូវអនុក្រឹត្យផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋថែរក្សានិងការពារដូចភ្នំតាម៉ៅ»។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី ​សំណាង មានប្រសាសន៍ថា តំបន់វាផ្សេងគ្នា តំបន់មួយគេអភិរក្ស តំបន់មួយទៀតគេអភិវឌ្ឍន៍វាមិនអាចចេះតែចង់បានតាមការទាមទាររបស់ពួកគាត់ទេ ប៉ុន្តែលោកថា ស្អែកនេះលោកនឹងចុះទៅមើលដោយផ្ទាល់ថា ត្រូវដោះស្រាយវាយ៉ាងមិច។

លោកអភិបាលខេត្តបន្ដថា៖«ស្អែកខ្ញុំចុះទៅមើលដោយផ្ទាល់នៅសហគមន៍ឧត្តមស្រែពស់ហ្នឹង ប៉ុន្ដែខ្ញុំត្រូវពិនិត្យមើលសិន មែនគាត់ចេះតែថាៗចឹងទេ ពីព្រោះតំបន់ផ្សេងគ្នា»។

យោងតាមប្រភពពីប្រជាសហគមន៍ឧត្តមស្រែពស់ថា បច្ចុប្បន្ននេះដីព្រៃនៅសហគមន៍ឧត្តមស្រែពស់នៅសល់ត្រឹមតែ៣០ហិកតាប៉ុណ្ណោះ ក្រោយពីមានក្រុមទាហានចូលទៅកាន់កាប់និងទន្រ្ទានរាល់ថ្ងៃ ហើយប្រជាសហគមន៍មួយចំនួនក៏បានរងរបួសពីការទប់ស្កាត់ព្រៃសហគមន៍ផងដែរ។ ជាពិសេសអាស្រមរបស់ព្រះសង្ឃក៏ត្រូវបានបំផ្លាញពីសំណាក់ក្រុមទាហាន(ង៧០)ទៀតផង និងអ្នកខ្លះទៀតក៍រងការគំរាមកំហែងដល់អាយុជីវិតថែមទៀត។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់ធ្វើលំនៅដ្ឋាន និងបង្កបង្កើនផល។

ចាប់តាំងពីចុងឆ្នាំ២០២១ អ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរនោះ​ បាននាំគ្នា​តវ៉ាប្រឆាំងក្រុមទាហាន​នៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក ឱ្យកាប់បំផ្លាញព្រៃសហគមន៍​ «ឧត្ដមស្រែពស់» ឬហៅ «ព្រៃមេត្តាធម្មជាតិ» ដែលពួក​គេ​អះអាងថា ​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ។ អ្នកភូមិអះអាងថា សហគមន៍ «ឧត្ដមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ពីដើមឡើយមាន​ផ្ទៃដី​ទំហំជាង២ ០០០ ហិចតា​ ជាតំបន់ព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ប៉ុន្តែក្រោយមកក៏​មាន​​ក្រុម​ទាហាន​​បាន​ចូលទៅរំលោភយក​ជា​បន្ត​បន្ទាប់ ហើយ​​បច្ចុប្បន្នសហគមន៍នេះ នៅសល់ដីព្រៃតិចតួច​ប៉ុណ្ណោះ។

ព្រៃឈើក៏បាត់បង់ អាស្រមលោកធ្លាប់គង់នៅក៏ត្រូវវាយកម្ទេច រូបបដិមា ព្រះពុទ្ធសាសនា ព្រះ ដែលពុទ្ធបរិស័ទធ្លាប់ធ្វើជាទីសក្ការៈបូជា ក៏ត្រូវបានបំផ្លាញ ខណៈ​សត្វ​ព្រៃ​ក៏​រត់ខ្ចាត់ខ្ចាយដោយសារមិនមានព្រៃសម្រាប់រស់នៅបន្តទៀត៕
………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាលលោក ឃាង សុខមាន

អត្ថបទមុន

សង្គមស៊ីវិលនិងសកម្មជនបរិស្ថានថា កងកម្លាំងរដ្ឋបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនឯកជនមិនត្រឹមត្រូវ

អត្ថបទបន្ទាប់

បុគ្គលិក​ណាហ្គាវើលដ៍​អះអាង​ថា នឹង​បន្តការ​ធ្វើ​កូដកម្ម​បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្តី

អត្ថបទបន្ទាប់
បុគ្គលិក​ណាហ្គាវើលដ៍​អះអាង​ថា នឹង​បន្តការ​ធ្វើ​កូដកម្ម​បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្តី

បុគ្គលិក​ណាហ្គាវើលដ៍​អះអាង​ថា នឹង​បន្តការ​ធ្វើ​កូដកម្ម​បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្តី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង