CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សង្គមស៊ីវិលនិងសកម្មជនបរិស្ថានថា កងកម្លាំងរដ្ឋបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនឯកជនមិនត្រឹមត្រូវ

Admin ដោយ Admin
August 5, 2022
ក្នុង សង្គម
0
សង្គមស៊ីវិលនិងសកម្មជនបរិស្ថានថា កងកម្លាំងរដ្ឋបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនឯកជនមិនត្រឹមត្រូវ
0
ចែករំលែក
101
ចំនួនមើល

#របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

សង្គមស៊ីវិលនិងសកម្មជននបរិស្ថានមួយចំនួនបានលើកឡើងថាការដែលក្រុមហ៊ុនឯកជនអាចស្នើកងកម្លាំងរបស់រដ្ឋដើម្បីមកការពារផលប្រយោជន៍ខ្លួន វាជារឿងខុសនិងច្បាប់ ហើយកងកម្លាំងរដ្ឋមានតួនាទីត្រឹមតែបម្រើផលប្រយោជន៍រដ្ឋតែប៉ុណ្ណោះ ខណៈដែលអគ្គនាយកក្រុមហ៊ុនឯកជនមួយបានស្នើកងកម្លាំងពីអភិបាលខេត្តតាកែវ។

នៅក្នុងលិខិតមួយរបស់លោក ឈន់ ភារូ អគ្គនាយកក្រុមហ៊ុន ឆាយណា ប៉ោយប៉ែត ស៊ែធីឡាយ ស៊ីធី ឯ.ក បានស្នើទៅអភិបាលខេត្តតាកែវគឺ លោក អ៊ូច ភា ដើម្បីសុំកងកម្លាំងរបស់ខេត្តតាកែវសម្រាប់ការពារនិងរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងការចាប់ផ្ដើមអនុវត្ដគម្រោងឈូសឆាយ និងអភិវឌ្ឍន៍ផ្ទៃដី៥២៦.៦ហិកតា ស្ថិតនៅឃុំក្រាំងធ្នង់ និងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ​ ដែលបានដាក់ទៅលោកអភោបាលខេត្ដតាកែវនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២ ហើយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២ដោយលោកអភិបាលខេត្ត អ៊ូច ភា។

បើតាមនាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ​ សំអាត មានប្រសាសន៍ថា កងកម្លាំងរដ្ឋមានតួនាទីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ពីព្រោះពួកគាត់ស៊ីប្រាក់ខែពីប្រជាពលរដ្ឋនិងកាត់ពន្ធផ្សេងៗទៀត​។ លោកថាវាអាចបានដែរ ដូចជាក្រុមហ៊ុនមានវិវាទដីធ្លីនិងប្រជាពលរដ្ឋ  អ៊ីចឹងកងកម្លាំងរដ្ឋអាចទៅរក្សាសណ្ដាប់ធ្លាប់ឬក៏រក្សាសុវត្ថិភាពបាន ប៉ុន្ដែបើមិនមានវិវាទរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋទេ គឺវាមិនត្រឹមត្រូវនោះទេ។

លោក សំអាតបន្ដ៖«ខ្ញុំយល់ថាការដែលឱ្យកងកម្លាំងរបស់រដ្ឋទៅការពារផលប្រយោជន៍ឯកជន ដូចជាមិនសមស្រប និងមិនត្រឹមត្រូវទេ លើកលែងតែបញ្ហាវាមានអំពើហិង្សាអីទេ ទើបកងកម្លាំងគាត់ទៅដើម្បីរក្សាសុវត្ថិភាព សន្ដិសុខជូនប្រជាពលរដ្ឋ អាហ្នឹងបានជាការត្រឹមត្រូវ»។

ចំណែកឯប្រធានផ្នែកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានចាត់ទុកថា  ការដែលក្រុមហ៊ុនឯកជនទៅស្នើសុំកងកម្លាំងរដ្ឋមកការពារផលប្រយោជន៍ផ្ទាល់ខ្លួនគឺមិនគួរធ្វើឡើងនោះទេ ពីព្រោះកងកម្លាំងរដ្ឋត្រូវយកពេលវេលារបស់ខ្លួនទៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាជាងយកមកបម្រើផលប្រយោជន៍បុគ្គលឯកជនដូច្នេះវិញ ហើយលោកមិនគាំទ្រដាច់ខាតចំពោះសកម្មភាពបែបនេះរបស់ក្រុមហ៊ុន។

លោកបន្ដថា៖«ខ្ញុំមិនគាំទ្រឱ្យមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាតិគ្រប់ប្រភេទក្នុងការបម្រើផលប្រយោជន៍ឯកជនទេ ហើយក្រុមហ៊ុនគួរទៅរកក្រុមហ៊ុនសន្ដិសុខឯកជនដូចគ្នាមកការពារបានវាត្រឹមត្រូវ»។

កញ្ញា សូ មេត្ដា អាយុ៣៣ឆ្នាំ ជាយុវនារីម្នាក់ដែរស្រលាញ់ធនធានធម្មជាតិនិងបរិស្ថាន  បានចាត់ទុកថា ការដែលអាជ្ញាធរអាចផ្ដល់កងកម្លាំងរបស់រដ្ឋទៅការពារក្រុមហ៊ុនឯកជនបាន គឺអាជ្ញាធរខ្លួនឯងលែងដឹងអំណាចនិងតួនាទីរបស់ខ្លួនហើយ​ដោយសារតែលុយ លែងគិតខុសត្រូវ ក្នុងនាមជាអាជ្ញាធរគឺត្រូវដឹងពីតួនាទីខ្លួន​ តែបែរជាទៅការពារអ្នកមានអំណាច អ្នកមានលុយ ហើយទង្វើរបស់អាជ្ញាធរនេះគឺវាបានបំពានទៅលើច្បាប់ បំពានលើទ្រព្យសម្បត្តិជាតិ និងបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រ​។ កញ្ញា មេត្តាបន្ដថា ក្រុមហ៊ុនដែលទៅអភិវឌ្ឍន៍គួរតែគិតឡើងវិញ​ និងត្រូវគិតស្រលាញ់ជាតិ ស្រឡាញ់ធនធានរបស់ជាតិ កុំងប់ងល់នឹងលុយអំណាច ដល់ថ្នាក់វង្វេងលែងដឹងអ្វី វាមិនត្រឹមត្រូវទេ។

សកម្មជនបរិស្ថានរូបនេះបន្ដថា៖«ប្រជាពលរដ្ឋខ្មែរទាំងយុវជនខ្មែរទាំងអស់ មិនគាំទ្រការអភិវឌ្ឍ ការកាប់បំផ្លាញព្រៃឈើបែបហ្នឹងទេ  អ៊ីចឹងសុំបញ្ឈប់ជាបន្ទាន់ កុំប្រព្រឹត្តទង្វើបែបហ្នឹងទៀត ហើយខាងក្រសួងពាក់ព័ន្ធថ្នាក់លើថ្នាក់ធំហ្នឹង ជាពិសេសនាយករដ្ឋមន្ដ្រីគួរតែក្រលែកងាកមើលនិងអន្ដរាគមន៍ភ្លាមៗ កុំបណ្ដែតបណ្ដោយឱ្យជនមានអំណាច មានលុយ មានខ្នងហ្នឹង  កាប់បំផ្លាញតាមចិត្តតទៅទៀត»។

យុវជនស្រលាញ់បរិស្ថានម្នាក់ទៀត លោក គីម ជីវលីន  អាយុ២៣ឆ្នាំ បានប្រាប់CCIMថា ការដែលក្រុមហ៊ុនអាចស្នើសុំកងកម្លាំងរដ្ឋមកការពារបាន វាមិនមែនជារឿងប្រក្រតីនោះទេ ហើយវាមិនបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់អាជ្ញាធរដែលបានប្រើតួនាទីរបស់ខុស និងជាការមិនត្រឹមត្រូវផងដែរ។

លោកបន្ថែមថា៖«ខ្ញុំមើលឃើញថាវាមានភាពមិនប្រក្រតីច្រើន ចំពោះការប្រើតួនាទីរបស់កងកម្លាំងហ្នឹង»។

យ៉ាងណាក៏ដោយប្រធានរដ្ឋបាលខេត្តតាកែវ លោក  មាស អ៊ុយ បានថ្លែងប្រាប់ ពលរដ្ឋអ្នកសារព័ត៌មាន CCIM ល្ងាចមិញថា មិនមានការស្នើសុំកងកម្លាំងខេត្តទៅការពារតំបន់ភ្នំតាម៉ៅនោះទេ មានតែស្នើទៅការពារនៅតំបន់ជិតព្រលានយន្ដហោះបានមាន។

លោកបន្ដថា៖«អត់មានស្នើសុំកងកម្លាំងទៅការពារនៅតំបន់ភ្នំតាម៉ៅទេ មានតែស្នើទៅការពារតំបន់ព្រលានយន្ដហោះ»។

តំណាងពលរដ្ឋម្នាក់ក្នុងឃុំក្រាំងធ្នង់ស្រុកបាទី លោក ធូ សាមុត បានអះអាងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុបបានមកអភិវឌ្ឍន៍និងបានពង្រីកផ្លូវចូលទៅដីរបស់ក្រុមហ៊ុន ដោយធ្វើឲ្យរបងផ្ទះប្រជាពលរដ្ឋចំនួនភូមិមាន២៣៥គ្រួសារត្រូវបានរងការឈូសឆាយ ប៉ុន្ដែមិនទទួលបានសំណងសមរម្យពីការឈូសឆាយអស់ហ្នឹងនោះទេ។

លោក សាមុត បន្ដថា៖«ពួកខ្ញុំគ្មានបានសំណងទេបង ឈូសរបងពួកខ្ញុំខ្ទេចខ្ទីអស់ហើយ  មិនដឹងថា គេគិតមិចទេ បើតាំងពីមុនបោះឆ្នោត ឥឡូវស្ងាត់ឈឹង គ្មានដំណឹងអីសោះ»។

នៅថ្ងៃទី៤ខែសីហា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្ដីប្រកាសមួយដែលបានអះអាងថា ដោយសារដីនៅតំបន់ភ្នំតាម៉ៅមិនអាចដាំដើមឈើឱ្យលូតលាស់បានល្អ ទើបត្រូវមានកែលម្អឱ្យមានប្រព័ន្ធផ្លូវ អាគារ សួនច្បារ និងអាងស្ដុកទឹក។

ក្នុងលិខិតដដែលបានបន្ដថា​ ឧទ្យានសួនសត្វភ្នំតាម៉ៅគឺមានសុវត្ថិភាព១០០%មិនមានការផ្លាស់ប្ដូរទៅណានោះទេ ហើយសត្វទាំងនោះត្រូវបានរស់នៅក្នុងបរិវេនភ្នំតាម៉ៅដដែល ដែលមានទំហំដី៤០០ហិតាព័ទ្ធជុំវិញ និងត្រូវបានរក្សាការពារ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានទទួលដី​សម្បទានពីរដ្ឋដើម្បីធ្វើការអភិវឌ្ឍហើយក្រុមហ៊ុននេះបានចុះមកធ្វើសកម្មភាពពង្រីកផ្លូវតាំងពីមុនការបោះឆ្នោតឃុំសង្កាត់មកម្ល៉េះ  ហើយការពង្រីកផ្លូវនេះដែរបានធ្វើឱ្យប៉ះពាល់​ដល់​របង​ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ភូមិគឺថ្នល់ទក្សិណក្នុងភូមិទន្លេបាទីដែលមានចំនួន២៣៥គ្រួសារ​និងដីស្រែរបស់ពួកគាត់មួយចំនួនផង​ដែរ ដោយមិនទាន់បានទទួលសំណងណាមួយឡើយ។

បើយោងតាម​​លិខិតរបស់ទីស្ដីការគណៈមន្ដ្រីបានចេញសេចក្ដីសម្រេចមួយកាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យមានការដោះ​ដូរ​ដី​៣០០​ហិកតា របស់ស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅនិងដី៥០០ហិកតាទៀត​របស់រដ្ឋបាលព្រៃឈើ​ភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល ហើយអនុញាឱ្យមានការផ្ទេរសិទ្ធិ​ឱ្យក្រុមហ៊ុន​និងដៃគូរ​សហការ មុនធ្វើការអភិវឌ្ឍ។

ក្នុងនោះដែរ ក៏មានដីមួយចំនួនត្រូវបានកាត់ទៅឱ្យ​ក្រុមហ៊ុន​លោក ឧញ្ញ៉ា ឡេង ណាវ៉ាត់ត្រា ដើម្បីធ្វើការអភិវឌ្ឍ ប៉ុន្ដែទំហំប៉ុណ្ណានោះមិនមានការបញ្ជាក់​ច្បាស់លាស់នោះទេ ដោយសារ​តែនៅក្នុងអនុក្រឹត្យមិនបានបញ្ជាក់ឱ្យបានច្បាស់ហើយការកាត់ដីនេះផងក៏មានអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលទៅលេងសួនសត្វភ្នំតាម៉ៅ មានការព្រួយបារម្ភ​ជាខ្លាំងចំពោះការកាត់ដីរដ្ឋមួយចំនួនទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគដែលធ្វើឱ្យពួកគាត់យល់ថា ការកាត់ដីនេះរដ្ឋហាក់មិនបានគិតពីជម្រកសត្វដែលកំពុងរស់នៅក្នុងព្រៃឈើទាំងនោះ៕

_________________________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុខមាន

អត្ថបទមុន

កម្មកររោងចក្រម្នាក់ចោទថៅកែជនជាតិចិនថា ប្រើអំពើហិង្សាមកលើខ្លួន

អត្ថបទបន្ទាប់

សហគមន៍​ឧត្តម​ស្រែពស់​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ដ្រី​លុប ស.ជ.ណ ដើម្បី​រក្សា​ព្រៃ​មេត្តា​ធម្មជាតិ​ដូច​ភ្នំ​តាម៉ៅ

អត្ថបទបន្ទាប់
រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

សហគមន៍​ឧត្តម​ស្រែពស់​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ដ្រី​លុប ស.ជ.ណ ដើម្បី​រក្សា​ព្រៃ​មេត្តា​ធម្មជាតិ​ដូច​ភ្នំ​តាម៉ៅ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង