CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន អភិបាលកិច្ច

ប្រជាកសិករខេត្តកំពង់ស្ពឺត្អូញត្អែរថា ថ្នាំជីកសិកម្មឡើងថ្លៃ ខណៈស្រូវកសិករចុះថោក

Admin ដោយ Admin
August 3, 2022
ក្នុង អភិបាលកិច្ច
0
ប្រជាកសិករខេត្តកំពង់ស្ពឺត្អូញត្អែរថា ថ្នាំជីកសិកម្មឡើងថ្លៃ ខណៈស្រូវកសិករចុះថោក

រូបថតពីពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួស ចាន់ឌឿន

0
ចែករំលែក
114
ចំនួនមើល

ប្រជាកសិករមួយចំនួននៅខេត្តកំពង់ស្ពឺ ត្អូញត្អែរពីតម្លៃថ្នាំជីកសិកម្មរបស់ក្រុមហ៊ុនឡើងថ្លៃ ចំណែកឯស្រូវរបស់កសិករដែលខិតខំធ្វើបានចុះថោកលក់មិនចេញ។

កសិករម្នាក់រស់នៅភូមិត្រពាំងស្នូល ឃុំពេជ្រមុន្នី ស្រុកកងពិសី ខេត្តកំពង់ស្ពឺ អ្នកស្រី នីម រិន អាយុ ៦៧ ឆ្នាំ បានប្រាប់ពលរដ្ឋនេសាទព័ត៌មាន CCIM ថា ការធ្វើស្រែសង្ឃឹមលើមេឃធ្វើជួនបានជួនអត់ អាកាសធាតុភ្លៀងធ្លាក់មិនទៀងទាត់ ហើយឆ្នាំខ្លះបានត្រឹមតែហូបចុកស្ទើតែមិនគ្រប់។ ស្រី្តរូបនេះបន្តទៀតថា គាត់មិនយល់ទាល់តែសោះថាហេតុអ្វីបានតម្លៃជី ថ្នាំកសិកម្មឡើងថ្លៃកប់ពពក ជីធម្មតាកាលពីមុនតម្លៃចន្លោះពី ៦ ម៉ឺនរៀលទៅ ៧ម៉ឺនរៀលក្នុងមួយបាវ តែមកដល់ពេលនេះជីមានតម្លៃចន្លោះពី ១៨ ម៉ឺន ទៅ ១៩ ម៉ឺនរៀលក្នុងមួយបាវ តែបើជំពាក់លុយមិនឱ្យដល់ដៃគឺតម្លៃចន្លោះពី ២១ ម៉ឺនទៅ ២២ មើលម៉ឺនរៀល។

អ្នក នីម រិន បន្តថា៖ «តើឱ្យខ្ញុំរំពឹងអ្វី ខ្ញុំអ្នកស្រែសង្ឃឹមលើស្រូវតែបើស្រូវថោកជីថ្លៃម៉្លេះ តើឱ្យប្រជាកសិករសង្ឃឹមអ្វីទៀត បើរបស់គេផលិតបានសុទ្ធតែថ្លៃ បើស្រូវរបស់ប្រជាពលរដ្ឋធ្វើបាន បែរទៅជាថោកវិញ ខ្ញុំឆ្ងល់»។

អ្នកស្រីបានបន្ថែមទៀតថា បើជីឡើងរបស់ក្រុមហ៊ុនថ្លៃ ហើយស្រូវរបស់កសិករចុះថោក ឱ្យប្រជាកសិករនៅតាមជនបទរំពឹងអ្វីទៀត។

កសិកររូបនេះបន្តថា៖ «អ្នកខ្លះលែងចង់ហ៊ានធ្វើស្រែហើយ ដោយសារតែធ្វើមិនសូវបានផលជីថ្លៃពេកចំណែកស្រូវវិញកាន់តែធ្លាក់ថ្លៃ» ។

កសិករម្នាក់ទៀតរស់នៅភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកស្រី ហឿង សុខលី អាយុ ៥១ ឆ្នាំ បានលើកឡើងថា អ្នកស្រីធ្វើស្រែបានផលតិចតួចបើលក់គិតឱ្យថ្លៃជី និងថ្លៃជួលម៉ាស៊ីនច្រូត ចង់អស់បាត់ទៅហើយ ដោយអ្នកស្រីក៏មិនដឹងមូលហេតុអ្វីបានជីឡើងថ្លៃខុសពីឆ្នាំមុនៗ។

អ្នកស្រីបន្តថា៖ «ខ្ញុំសូមសំណូមពរទៅដល់ ក្រសួងដែលពាក់ព័ន្ធ ធ្វើយ៉ាងណាដោះស្រាយជីចុះថោកខ្លះ ដើម្បីឱ្យអ្នកធ្វើស្រែចំការមានកម្លាំងចិត្តនៅបន្តធ្វើស្រែចម្ការទៅទៀត»។

អាជីវករលក់ដូរម្នាក់ រស់នៅភូមិស្នូលជ្រុំ ឃុំទឹកល្អក់ ស្រុកកងពិសី ខេត្តកំពង់ស្ពឺ លោក ភក្រ័ ម៉េត អាយុ ៤៤ ឆ្នាំ  បានប្រាប់ពលរដ្ឋអ្នកសាពត៌មានយើងថា មូលហេតុដែលបណ្ដាលឱ្យជីឡើងថ្លៃ ពីព្រោះជីនេះមិនមែនផលិតនៅស្រុកខ្មែរទាំងអស់នោះទេ គឺនាំចូលមកពីក្រៅប្រទេស និងមេជី សុទ្ធតែនាំចូលពីប្រទេសគេទាំងអស់ នេះបើយោងតាមដេប៉ូលក់ជីខ្នាតធំគេនិយាយប្រាប់។ អាជីកររូបនេះបន្តទៀតថា ជីដែលបានឡើងថ្លៃប្រហែលមួយឆ្នាំជាងមកនេះគឺ ជីអ៊ុយរេ ហៅជីស តម្លៃក្នុងមួយបាវ ១៨០០០០ រៀល ជីខ្មៅតម្លៃ១៨០០០០ រៀលដែរ តែបើជីបន្លែ ចម្រុះគ្រាប់ ក្រហម ស ខ្មៅ តម្លៃមួយបាវ ៨0000 រៀល បើប្រៀបធៀបពីឆ្នាំមុនៗ ខុសត្រូវគ្នាជាងពាក់កណ្ដាលក្នុងតម្លៃជីមួយបាវ ផ្ទុយទៅវិញមិនសូវឡើងថ្លៃមានតែជីចម្រុះគ្រាប់ក្រហម ស ខ្មៅ ដែលផលិតនៅស្រុកខ្មែរតែប៉ុណ្ណោះ ដែលប្រជាកសិករនិយមហៅថាជីបន្លែ តែជីសរ និងជីខ្មៅ។

លោក ភក្រ័ ម៉េត បន្តទៀតថា៖ « ដេប៉ូលក់ជីខ្នាតធំគេបានប្រាប់ខ្ញុំឱ្យចុះតម្លៃជីបានតិចតួច។ បើដេប៉ូគេឡើងថ្លៃ ខ្ញុំក៏លក់ឡើងថ្លៃដែរ ដោយក្នុងមួយបាវខ្ញុំចំណេញបានតែ ២០០០ រៀលប៉ុណ្ណោះ»។

អាជីវកររូបនេះបន្តទៀតថា សព្វថ្ងៃលោកក៏ពិបាកលក់ដែរចាប់តាំងពីជីឡើងថ្លៃមក លក់មិនសូវដាច់ដែរ ចំណែកលោកក៏មិនហ៊ានយកមកច្រើនដែរឥឡូវ ពីព្រោះកប់ដើមអស់ច្រើន។

លោកបន្ថែមទៀតថា៖ «ពិបាកលក់ លក់វាមិនសូវដាច់ មិនថាតែជីនោះទេ សូម្បីតែឥវ៉ាន់ផ្សេងទៀតក៏វាលក់មិនសូវដាច់ដែរ»។

អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិកនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក ភន ភក្រ្តា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM តាមទូរសព្ទថា បញ្ហាទំនិញឡើងថ្លៃមិនមែនតែប្រទេសកម្ពុជាទេ សូម្បីតែប្រទេសផ្សេងទៀតក៍ដូចគ្នាដែរ លោកថានេះជាបញ្ហាសកលមកពីវិបត្តិកូវីដ១៩  និងវិបត្តិមានជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន លោកថាបញ្ហាអស់ទាំងនេះហើយដែលទំនិញនាំចូលមកកម្ពុជាវាមានការកើនឡើងថ្លៃតាំងពីពេលនោះមក។

លោក ភន ភក្រ្តា ប្រាប់យើងបន្តទៀតថា ទាក់ទងននឹងវិស័យកសិកម្មក្នុងខេត្តកំពង់ស្ពឺ ភាគច្រើនផលិតផលស្រូវដែលកសិករផលិតបានមិនទាន់ដល់កម្រិតស្តង់ដាររបស់គេ ដូច្នេះហើយបានផលិតផលមួយចំនួនគឺលក់បានតម្លៃទាប។

លោកបានបន្តថា៖ «យើងដឹងហើយថាស្រូវដែលបានថ្លៃគឺស្រូវប្រណិត ស្រូវក្រអូបប៉ុន្តែកសិករផលិតស្រូវទៅតាមស្រូវដូនតាប្រពៃណីអញ្ចឹងភាគច្រើនគឺគាត់លក់បានតម្លៃថោក ដូច្នេះហើយវាធ្វើឱ្យពិបាកនឹងការប្រកួតប្រជែងជាមួយប្រទេសជិតខាងជុំវិញយើង បញ្ហាទាំងអស់នេះហើយដែលវាធ្វើឱ្យតម្លៃស្រូវនៅខេត្តរបស់យើងវាមានតម្លៃថោកជាងគេ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពហៅកាត់ថា P.D.P លោក យ៉ុង គឹមអេង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមរយៈទូរសព្ទថា ចំពោះបញ្ហានេះផ្ដោតសំខាន់ទៅលើទីផ្សារលក់ផលិតផល ហើយម្យ៉ាងវិញទៀតកាលណាបើយើងប្រើប្រាស់ជីច្រើន វាធ្វើឱ្យការកើនឡើងនៃតម្លៃជី ហើយផលិតផលដែលយើងបានមកវាច្រើនក៏វាអាចនិងចុះថោកដែរម្យ៉ាងវិញទៀតវាស៊ីសងនៅលើទីផ្សាររដ្ឋរបស់យើងអាចរកទីផ្សារឱ្យប្រជាពលរដ្ឋនៅក្រៅប្រទេសទូលំទូលាយធំប៉ុណ្ណាដែលអាចយកផលិតផលទៅលក់បាន នេះជារឿងមួយសំខាន់។

លោក យ៉ុង គឹមអេង បន្តទៀតថា បើផលិតផលរបស់កសិករផលិតបានច្រើន តែទីផ្សារចង្អៀតវាធ្វើឱ្យកសិករលក់មិនចេញ ម្យ៉ាងទៀតលោកថា ទីផ្សារក្រៅប្រទេសគឺសំខាន់សម្រាប់ជួយកសិករ បើពឹងតែទីផ្សារក្នុងស្រុកឱ្យគឺមិនបានតម្លៃថ្លៃខ្ពស់ឡើយ។

លោកបានបន្តថា៖ «រឿងដែលសំខាន់គឺយើងត្រូវតែពិនិត្យមើលដែរថា តើក្នុងការនាំចេញរបស់ឈ្មួញកណ្ដាលវាសាក់ម៉ាម៉ាតជាមួយគ្នាឬអត់ ឬមួយក៏គេទិញពីយើងក្នុងតម្លៃថោកហើយគេយកទៅលក់បានតម្លៃថ្លៃហ្នឹងហើយក៏យើងត្រូវតែសិក្សាមើលដែរ ជូនកាលរឿងអស់ហ្នឹងកសិកររបស់យើងមានកង្វល់មួយឆ្នាំទៅមួយឆ្នាំព្រោះតែតម្លៃកសិផលធ្លាក់ចុះឬក៏បានកម្រៃទាប»។

_________________________________

ពលរដ្ឋអ្នកសារព័ត៌មាន​ CCIM លោក សួស ចាន់ឌឿន

អត្ថបទមុន

សកម្មជន​បឹងតាមោង​៧​រូប​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​បន្តបន្ទាប់​ក្រោយ​រង​ពាក្យ​បណ្តឹង​​៧​ផ្សេង​គ្នា

អត្ថបទបន្ទាប់

ពលរដ្ឋមួយចំនួនធ្វើពហិការក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប ដោយអះអាងថាក្រុមហ៊ុននេះធ្វើឱ្យយបាត់បង់ជម្រកសត្វនិងព្រៃឈើ

អត្ថបទបន្ទាប់
ពលរដ្ឋមួយចំនួនធ្វើពហិការក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប ដោយអះអាងថាក្រុមហ៊ុននេះធ្វើឱ្យយបាត់បង់ជម្រកសត្វនិងព្រៃឈើ

ពលរដ្ឋមួយចំនួនធ្វើពហិការក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប ដោយអះអាងថាក្រុមហ៊ុននេះធ្វើឱ្យយបាត់បង់ជម្រកសត្វនិងព្រៃឈើ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង