CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន យែនឌ័រ

ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​ស្រលាញ់​ភេទ​ដូច​គ្នា

Admin ដោយ Admin
July 28, 2022
ក្នុង យែនឌ័រ, សម្លេងសហគមន៍
0
ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​ស្រលាញ់​ភេទ​ដូច​គ្នា

ដៃគូរអ្នកស្រឡាញ់ភេទដូចគ្នា (ឆ្វេង) រិន ចាន់ដាវី (ស្តារំ) កែវ សុគន្ធា។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
69
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ស្ត្រីដែល​ស្រឡាញ់់​ភេទ​ដូចគ្នា​បាន​អំពាវ​នាវ​សុំកុំ​ឲ្យ​ឪពុកម្ដាយ បងប្អូន និងមិត្តភក្ដិរើសអើង​ចំពោះ​ពួកគេ ដោយ​សារ​តែ​ស្រឡាញ់​ភេទ​គ្នា។

ស្ត្រីឈ្មោះ កែវ សុគន្ធា អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានរៀបរាប់អោយពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ខ្លួនកំពុងរស់នៅក្នុងផ្ទះជួលជាមួយស្ត្រីម្នាក់ឈ្មោះ រិន ចាន់ដាវី អស់រយៈពេលជាង៤ឆ្នាំមកហើយ។ ស្ត្រីឈ្មោះ កែវ សុគន្ធា បានអះអាងថា ពួកគេបានស្គាល់និងស្រលាញ់គ្នា ចាប់តាំងពីឆ្នាំ២០១៨មក។

ស្ត្រីស្រលាញ់ភេទដូចគ្នា ឈ្មោះ កែវ សុគន្ធា បានថ្លែងថា៖ «ពីដំបូងឡើយ ខ្ញុំបានស្គាល់ ចាន់ដាវី តាមរយៈហ្វេសប៊ុក (facebook) ដោយបានឆាតរកគ្នាទៅវិញទៅមក អស់មួយរយៈតាំងពីឆ្នាំ២០១៨ មក ក៏មានទំនាក់ទំនងគ្នាស្គាល់ចិត្តគ្នាមានចិត្តស្រឡាញ់គ្នា ថាជាមនុស្សមានគំនិតចាស់ទុំ អាចពឹងពាក់គ្នាទៅថ្ងៃអនាគតបាន ក៏សម្រេចសុំឪពុកម្ដាយខាងស្រីរស់នៅជាមួយគ្នាអស់រយៈពេលប្រហែលជាងបួនឆ្នាំ»។

ស្ត្រីស្រលាញ់ភេទដូចគ្នា ឈ្មោះ កែវ សុគន្ធា បន្តថា កន្លងមកឪពុកម្ដាយទាំងសងខាងមិនពេញចិត្តនោះឡើយ ហើយបានបណ្តេញពួកគេចេញពីផ្ទះថែមទៀត ដើម្បីឱ្យពួកគេផ្តាច់ទំនាក់ទំនងគ្នា។ ក៏ប៉ុន្តែដៃគូររបស់ខ្លួន មិនសុខចិត្តបែកគ្នានោះឡើយ។

ស្ត្រីស្រលាញ់ភេទដូចគ្នា ឈ្មោះ កែវ សុគន្ធា បន្តថា៖ «ឪពុកម្ដាយទាំងសងខាងមិនពេញចិត្តទេ ព្រោះពួកគាត់ចង់អោយកូនគាត់មានសុភមង្គល មិនចង់អោយកូនស្រឡាញ់ភេទដូចគ្នាទេ។ ប៉ុន្តែខ្ញុំគិតថា ធម្មជាតិបង្កើតមកបានតែរៀងកាយ តែមិនអាចហាមឃាត់ចិត្តបានឡើយ ទោះបីឪពុកម្ដាយមិនពេញចិត្តយ៉ាងណាក៏ដោយក៏ទ្រាំរស់នៅជាមួយគ្នា»។

អ្នកស្រលាញ់ភេទដូចគ្នាបន្ថែមថា៖ «ពីមុនខ្ញុំទុកសក់វែង តែក្រោយមកក៏កាត់សក់ខ្លីដូចសព្វថ្ងៃនេះ»។

កែវ សុគន្ធា បានបន្តទៀតថា ពីមុននាងរស់នៅជាមួយម្តាយខាងស្រីបាន ដោយសារគាត់មានការងារធ្វើនៅឯភ្នំពេញ ក្រោយមកគាត់អត់ការងារធ្វើ ក៏ត្រូវឪពុកម្ដាយខាងស្រីរករឿងរហូត។ ដូច្នេះ អ្នកទាំងពីរក៏បានសម្រេចចិត្ត ទៅរៀនធ្វើជាងកាត់សក់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតនៅខាងក្រៅ។ បច្ចុប្បន្នពួកគេ កំពុងជួលផ្ទះបើកហាងកាត់សក់មួយកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈប្រពន្ធឈ្មោះ រិន ចាន់ដាវី បានបន្តធ្វើការងាររោងចក្រកាត់ដេរបន្តទៅទៀត។

បើតាមប្អូនស្រី កែវ សុគន្ធា ឱ្យដឹងថា សព្វថ្ងៃអ្នកទាំងពីរបានរកប្រាក់ចំណូលពីការកាត់សក់ខ្លះ និងពីដៃគូរបស់ខ្លួនដែលធ្វើការងាររោងចក្រកាត់ដេរខ្លះ ដើម្បីជួយទប់ទល់នឹងការចំណាយក្នុងជីវភាពប្រចាំថ្ងែ និងការជួលផ្ទះតម្លៃ១០០ដុល្លារ ក្នុងមួយខែ។

សុគន្ធាបានទទួលស្គាល់ថា ការរស់នៅវិញ ពេលខ្លះក៏មានការឈ្លោះប្រកែកគ្នាតិចតួចផងដែរ ដែលប្អូនបានប្រៀបធៀបដូចជាចាននៅក្នុងរាវដូច្នេះដែរ។ តែសុគន្ធាបានចាត់ទុកថា ករណីនេះ មិនមែនជារឿងធំដុំឡើយ ព្រោះពួកគេតស៊ូជាមួយគ្នាយូរមកហើយ និងមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់។

ទៅថ្ងែអនាគតគូភរិយាស្រលាញ់ភេទដូចគ្នា បានប្ដេជ្ញាថា នឹងបន្តរួមរស់នៅជាមួយគ្នាអស់មួយជីវិត បើទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ។

យ៉ាងណាក៏ដោយចុះ អ្នកទាំងពីរបានសំណូមពរទៅកាន់ឪពុកម្ដាយទាំងសងខាងរបស់ខ្លួន កុំឱ្យរើសអើងពួកគេ ព្រោះពួកគេក៏ចេះស្រឡាញ់គ្នាដោយចិត្តនិងចិត្តផងដែរ។ បន្ថែមលើនេះ ពួកគេក៏បានអំពាវនាវឲ្យមនុស្សនៅក្នុងសង្គមទាំងអស់កុំរើសអើង ដោយចាត់ទុកពួកគេគឺជាក្រុមមនុស្សនៅក្នុងសង្គមផងដែរ។

កែវ សុគន្ធា បានថ្លែងថា៖ «មិនថាមនុស្សប្រុសឬមនុស្សស្រី ទៅណាមកណាឲ្យតម្លៃពួកខ្ញុំផងកុំរើសអើងពួកខ្ញុំអី ម្យ៉ាងទៀតពួកខ្ញុំមិនបានទៅប្រព្រឹត្តអ្វីឲ្យប៉ះពាល់ដល់សង្គមដូចជា ឆក់ប្លន់ឬលួចទ្រព្យសម្បត្តិអ្នកដទៃឡើយ ចង់ឲ្យសង្គមក៏ដូចជាគ្រួសារឲ្យតម្លៃពួកខ្ញុំផង»។

អ្នកស្រី សៅ ផល្លា ដែលត្រូវជាម្ដាយឈ្មោះ រិន ចាន់ដាវី បានប្រាប់ពលរដ្ឋអ្នកព័ត៌មាន CCIM ថា អ្នកស្រីពិតជាមិនពេញចិត្តចំពោះកូនរបស់អ្នកស្រីដែលស្រឡាញ់ភេទដូចគ្នានោះទេ។ ក៏ប៉ុន្តែដោយសារហាមឃាត់មិនបាន អ្នកស្រីក៏បណ្ដោយឱ្យពួកគេរស់នៅជាមួយគ្នាតែម្ដង។ក្រោយមកមានទំនាស់ជាមួយកូនប្រសារ អ្នកស្រីក៏បានបណ្ដេញពួកគេចេញពីផ្ទះ ហើយកូនស្រីរបស់អ្នកស្រី ក៏បានចុះទៅតាមដៃគូរបស់គេផងដែរ។ ទោះជាបែបនេះក្តី អ្នកស្រីមិនហាមឃាត់កូនស្រីវិលត្រឡប់មកវិញនោះទេ លើកលែងតែកូនប្រសារតែប៉ុណ្ណោះ គឺអ្នកស្រីមិនអនុញ្ញាតឱ្យវិលត្រឡប់មកវិញឡើយ។

អ្នកស្រី គុយ ធីតា ជាសកម្មជនផ្នែកសម្របសម្រួលស្រ្តីស្រឡាញ់ភេទដូចគ្នា បានប្រាប់ព័ត៌មាន CCIM ថា អ្នកស្រឡាញ់ភេទដូចគ្នា ភាគច្រើនបានជួបបញ្ហាប្រឈមទៅនិងបញ្ហាគ្រួសារដូចជា អ្នកខ្លះត្រូវឪពុកម្ដាយដេញចេញពីផ្ទះ ខ្លះចេញពីផ្ទះដោយខ្លួនឯង និងអ្នកខ្លះត្រូវឪពុកម្ដាយបង្ខំឲ្យទៅរៀបការភេទផ្ទុយគ្នាជាដើម។ ចំពោះបញ្ហានេះ អង្គការសង្គមស៊ីវិល មិនលើកទឹកចិត្ត ឬគាំទ្រជាក់លាក់បែបណាមួយ ដើម្បីជួយដល់ពួកគេពេលចេញពីផ្ទះនោះទេ។ អ្នកស្រីបន្តថា តែក៏អង្គការសង្គមស៊ីវិលមួយចំនួនបានជួយលើកកម្ពស់សិទ្ធិ និងផ្តល់ជំនួយផ្នែកច្បាប់តែប៉ុណ្ណោះ។

អ្នកស្រីបន្តថា៖ «ចំពោះករណីនេះ អង្គការយើងមិនលើកទឹកចិត្តឲ្យចេញពីផ្ទះទេ គ្រាន់តែបើពួកគាត់ស្រឡាញ់ភេទដូចគ្នាត្រូវត្រៀមចិត្តទុកឲ្យហើយ នៅពេលដែលមានបញ្ហាជាមួយឪពុកម្ដាយ ឬមិត្តភក្ដិ យើងត្រូវដោះស្រាយបែបណា ពេលដែលយើងបានត្រៀមខ្លួនរួចហើយ ចាំយើងបង្ហើបឲ្យដឹងថា យើងស្រឡញ់ភេទដូចគ្នា។ ព្រោះពេលដែលយើងចេញពីផ្ទះ ពេលខ្លះក៏ស្រួល ពេលខ្លះក៏ជួបបញ្ហាច្រើន ប៉ុន្តែប្រសិនបើយើងចេញមកមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងបាន ធ្វើឲ្យការរស់នៅសុខស្រួលមិនមានបញ្ហាអ្វី»។

គួរបញ្ជាក់ថា ដៃគូរអ្នកស្រឡាញ់ភេទដូចគ្នាទាំងពីរខាងលើនេះ បានស្រឡាញ់គ្នាអស់រយៈពេលជាងបួនឆ្នាំមកហើយ ហើយពួកគេបានប្ដេជ្ញាចិត្តថា នឹងថែរក្សាគ្នារហូតដល់ចាស់សក់ស្កូវរៀងៗខ្លួន៕
……………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក អន សុវណ្ណា

អត្ថបទមុន

សកម្មជន​ឡពាង​៤៥​គ្រួសារ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​និង​សហគមន៍​អឺរ៉ុប​ដើម្បី​សុំ​កិច្ចអន្ដរាគមន៍​

អត្ថបទបន្ទាប់

ពលរដ្ឋ​១៣៥​គ្រួសារ​ក្នុង​ស្រុក​បាទី​ចោទ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា អភិវឌ្ឍដោយ​មិន​ផ្ដល់​សំណង

អត្ថបទបន្ទាប់
ពលរដ្ឋ​១៣៥​គ្រួសារ​ក្នុង​ស្រុក​បាទី​ចោទ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា អភិវឌ្ឍដោយ​មិន​ផ្ដល់​សំណង

ពលរដ្ឋ​១៣៥​គ្រួសារ​ក្នុង​ស្រុក​បាទី​ចោទ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា អភិវឌ្ឍដោយ​មិន​ផ្ដល់​សំណង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង