CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

អ្នកស្រី ឡុញ វណ្ណា គ្រូ​បង្រៀន​មត្តេយ្យស្ម័គ្រ​ចិត្ត​ជាង​១០​ឆ្នាំ​តស៊ូ​តាំង​ពី​លំបាក​រហូត​ទទួល​បាន​ជោគជ័យ

Admin ដោយ Admin
July 3, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), យែនឌ័រ
0
អ្នកស្រី ឡុញ វណ្ណា គ្រូ​បង្រៀន​មត្តេយ្យស្ម័គ្រ​ចិត្ត​ជាង​១០​ឆ្នាំ​តស៊ូ​តាំង​ពី​លំបាក​រហូត​ទទួល​បាន​ជោគជ័យ
0
ចែករំលែក
46
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

អ្នកស្រី ឡុញ វណ្ណា រស់នៅ​ភូមិ​កំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គឺជាគ្រូបង្រៀន​មត្តេយ្យ​ស្ម័គ្រចិត្ត​ម្នាក់​បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ បង្រៀន​តាំង​ពី​ពេល​លំបាក​រហូត​ទទួល​បាន​ជោគជ័យ។

អ្នកស្រីបានស្ម័គ្រចិត្តចូលបង្រៀនជាគ្រូមតេ្តយ្យនៅសាលាមត្តេយ្យសហគមន៍ភូមិកំពង់តាឡុង តាំងពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ន ដែលមានរយៈពេល១៤ឆ្នាំមកហើយ។ ចំពោះមូលហេតុដែលអ្នកស្រីបានក្លាយជាគ្រូបង្រៀនស្ម័គ្រចិត្តនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាគោលបំណង រួមទាំងឱកាសផ្តល់ហើយ ហើយគួបផ្សំនឹងការស្រលាញ់ ពេញចិត្ត និងឆន្ទៈ បើទោះបីជាការចាប់ផ្តើមដំបូងទទួលបានប្រាក់ឧបត្ថម្ភត្រឹមតែ ១០០ ០០០ រៀលក្តី។​

អ្នកស្រីបានរៀបរាប់ឱ្យដឹងថា ដំបូងឡើយគ្រួសារគាត់មិនឱ្យបង្រៀនទេ ពីព្រោះប្រាក់ខែតិចមិនអាចចិញ្ចឹមកូនរស់ឡើយ បើប្រៀបធៀបទៅនឹងអ្នកធ្វើការរោងចក្រ​ គេបានប្រាក់ខែច្រើន​ តែអ្នកស្រីថា ការងារដែលគាត់ស្រឡាញ់ពេញចិត្ត ទោះបីប្រាក់ខែតិចក៏អ្នកស្រីស្ម័គ្រចិត្ត្ចូចូលធ្វើដែរ។

អ្នកស្រីមានប្រសាសន៍ថា៖ «ពីព្រោះខ្ញុំចង់ឱ្យកុមាររឹងមាំពីថ្នាក់ក្រោមទៅ មុននឹងឈានដល់ថ្នាក់លើ កុមារដែលមិនទាន់បានឆ្លងកាត់ សាលាមតេ្តយ្យ ក្មេងនោះមិនទាន់មានភាពរឹងមាំដូចក្មេងបានចូលរៀនថ្នាក់មតេ្តយ្យទេ។ ក្មេងបានចូលរៀនមត្តេយ្យ ហើយពួកគាត់អាចស្គាល់ខ្មៅដៃសរសេរបានស្គាល់អក្សរ​ ស្គាល់ពណ៌ និងអ្វីដែលនៅជុំវិញពួកគាត់ តែបើសិស្សនៅផ្ទះ ហើយចូលរៀននៅថ្នាក់ទីមួយតែម្ដង ពុំសូវមានភាពក្លាហានក្នុងការសិក្សាទេ។ ម្យ៉ាងទៀត ពេលនោះមានអ្នកគ្រូចាស់ គេឈប់ ព្រោះប្រាក់ខែតិច មួយខែទទួលបានតែ ៨០ ០០០ រៀល​ ហើយមិនទទួលបានរាល់ខែទេ ប្រាំខែ ទៅប្រាំមួយ ឬមួយឆ្នាំ ទើបបានបើកម្ដង លុយនេះបើកពីស្មៀនសហគមន៍»។

សាលាមត្តេយ្យសហគមន៍ភូមិកំពង់តាឡុង មានសិស្សសរុប៤១នាក់ ក្នុងនោះមានស្រី១៨នាក់។ សាលានេះ កើតឡើងតាំងពីឆ្នាំ២០០០ ដែលមានតែមួយបន្ទប់ប៉ុណ្ណោះ។

អ្នកគ្រូវណ្ណាបន្តថា ចាប់ពីពេលនោះមកបានធ្វើឱ្យអ្នកគ្រូគិតថា បើគ្រូមិនចូលបង្រៀនទេ គ្មានអ្នកណាចូលបង្រៀនជំនួសឡើយ ហើយស្របពេលដែលគេរើសផង គាត់ក៏ស្ម័គ្រចិត្តចូលបង្រៀនជំនួសតែម្តង។​

បើតាមអ្នកស្រីវណ្ណា គាត់បានចូលបង្រៀនដំបូងដោយទទួលបានប្រាក់ខែតែ ១០០ ០០០ រៀលតែប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចុប្បន្ននេះ អ្នកស្រីទទួលបានប្រាក់ខែប្រមាណជា ៦៧០ ០០០ រៀល​ ដែលជាថវិការបស់សហគមន៍។

អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីឈ្មោះ តែម ទីណា នៅឆ្នាំ២០០២ និងមានកូនចំនួនបីនាក់ ប្រុសពីរនាក់ និងស្រីម្នាក់។

ទាក់ទងនឹងប្រវត្តិសាលាមត្តេយ្យនេះវិញ ដំបូងឡើយក៏ជាសាលាចាស់ ទ្រុឌទ្រោម គ្មានតុ គ្មានកៅអី និងគ្មានសម្ភារសិក្សាគ្រប់គ្រាន់នោះឡើយ តែក្រោយមក ក្រសួងអប់រំយុវជន និងកីឡា កុមារមត្តេយ្យ អង្គការយូនីស្កូ អង្គការទស្សនៈពិភពលោក និងអង្គការផ្សេងៗទៀត បានមើលឃើញពីការតស៊ូរបស់អ្នកស្រី ក៏បានហៅអ្នកស្រីឱ្យទៅរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសបង្រៀនសិស្ស និងឧបត្ថម្ភសម្ភារ មានតុ កៅអី និងសម្ភារយកមកបង្រៀន។ ក្រោយមកអង្គការក៏បានសាងសង់សាលាថ្មី ប្រកបដោយស្ដង់ដារ ដែលមានទទឹង៦ម៉ែត្រ បណ្ដោយ៦ម៉ែត្រនិងទទួលមានការចាប់អារម្មណ៍ខ្លាំងរហូតមកទល់នឹងបច្ចុប្បន្ននេះ។

អ្នកស្រីបញ្ជាក់ថា ដោយសារការស្រលាញ់និងឆន្ទៈខ្ពស់ ពេលខ្លះអ្នកស្រីបានចំណាយប្រាក់ផ្ទាល់  ខ្លួននិងពីសហគមន៍ខ្លះ ដើម្បីតុបតែងក្នុងថ្នាក់រៀន បរិយាកាសក្រៅថ្នាក់ និងសម្ភារល្បែងសម្រាប់សិស្សលេង ដូចជា ទោងថ្លឹង ទោងវិល ទោងរំអិល ព្រមទាំងបានចាក់ដីបំពេញទីធ្លា និងធ្វើរោងប្រកសម្រាប់ឱ្យសិស្សលេងកម្សាន្ត និងការពារសម្ភារទាំងនោះ សរុបទឹកប្រាក់ជាង ៨០០ ដុល្លារអាមេរិក។

តាមរយៈពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី ឡុញ វណ្ណា គ្រូបង្រៀនស្ម័គ្រចិត្តមត្តេយ្យសិក្សា បានសំណូមពរឱ្យថ្នាក់ដឹកនាំ ក្រុមហ៊ុន ឬអង្គការក្រៅរដ្ឋាភិបាល ជួយធ្វើរបងសាលា ដើម្បីការពារកុំឱ្យក្មេងរត់ចេញក្រៅទៅថ្នល់ ក្រែងមានគ្រោះថ្នាក់ ដូចជា រថយន្តធំៗ ដឹកទំនិញចូលក្នុងបរិវេណការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី និងរថយន្តម៉ូតូជាច្រើនដែលធ្វើចរាចរនៅតាមផ្លូវ។

លោកគ្រូ អេង សុរ៉ុង ជានាយកគ្រប់គ្រងសាលាបានប្រាប់អោយដឹងថា អ្នកគ្រូ ឡុញ វណ្ណា គឺជាអ្នកគ្រូបង្រៀនម្នាក់ល្អ។

លោកគ្រូ អេង សុរ៉ុង បានថ្លែងយ៉ាងដូច្នេះថា៖«គាត់យកចិត្តទុកបង្រៀនមិនដែលហ៊ានឈប់ផ្ដេសផ្ដាសទេហើយគាត់ជាមនុស្សតស៊ូតាំពីសាលាចាស់ទ្រុឌទ្រោមខ្វះសម្ភារតុ កៅអីនិងសម្ភារបង្រៀនរហូតដល់មានគ្រាប់គ្រាន់ដូចសព្វថ្ងៃនេះៗ»។

គួរបញ្ជាក់ផងដែរថា អ្នកស្រី ឡុញ វណ្ណា បានចូលជាគ្រូមត្តេយ្យស្ម័គ្រចិត្តតាំងពីឆ្នាំ២០០៨ ដែលកាលនោះ សាលាមិនទាន់បានដូចសព្វថ្ងៃខ្វះមុខខ្វះក្រោយ ឥឡូវទទួលបានជោគជ័យ៕

………………………….. អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាលលោក អន សុវណ្ណា

អត្ថបទមុន

របាយការណ៍​ថា ខ្នង​ផ្ទះ​ពលរដ្ឋ​បឹង​តាមោក​ជាង​២០០​គ្រួសារ មិន​ស្ថិត​នៅ​ក្នុង​ព្រំប្រទល់​បឹង​នោះ​ទេ

អត្ថបទបន្ទាប់

ពលរដ្ឋ​នៅ​ខេត្តកណ្តាល​ត្អូញត្អែ​ពិបាក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើង​វិញក្រោយ​ពី​ជ្រុះបាត់​

អត្ថបទបន្ទាប់
ពលរដ្ឋ​នៅ​ខេត្តកណ្តាល​ត្អូញត្អែ​ពិបាក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើង​វិញក្រោយ​ពី​ជ្រុះបាត់​

ពលរដ្ឋ​នៅ​ខេត្តកណ្តាល​ត្អូញត្អែ​ពិបាក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើង​វិញក្រោយ​ពី​ជ្រុះបាត់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង