CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋ​មួយ​ចំនួន​រិះគន់​​ថា ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈនៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​តែ​ខ្វះ​គុណភាព

Admin ដោយ Admin
June 15, 2022
ក្នុង សង្គម, សម្លេងសហគមន៍
0
Health

មណ្ឌល​សុខភាព​បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល)

0
ចែករំលែក
91
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​ផ្ដល់​សេវាសុខភាព​សាធារណៈ​របស់​រដ្ឋ មិន​ទាន់​បាន​ផ្ដល់់ភាព​ងាយ​ស្រួល ឬ​ក៏​គុណភាព​ល្អ ដូចជា​ការ​ព្យាបាល​ឆាប់​ជា​ ឬ​ផ្ដល់​ថ្នាំ​ល្អៗ​នៅ​ឡើយ​ទេ ខណៈប្រជាពលរដ្ឋ​ខ្លះ​បាន​សម្រេច​ចិត្ត ទៅ​ទទួល​ការ​ព្យាបាល​ពី​គ្លីនិក ឬ​ក៏​មន្ទីរពេទ្យ​ឯកជន​វិញ។

ពលរដ្ឋរស់នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល លោក ឆេង  សុខ អាយុ៤០ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា មូលហេតុដែលគាត់ទៅមន្ទីរពេទ្យឯកជន ពីព្រោះវាមានសេវាកម្មល្អ ពេទ្យមានក្រមសីលធម៌ ព្យាបាលដោយយកចិត្តទុកដាក់ មិនដូចពេទ្យរដ្ឋនោះទេ។ លោកថា ពេទ្យរដ្ឋ សម្ដីអាក្រក់ និងមានភាពយឺតយ៉ាវ។

លោក ឆង សុខ ឱ្យដឹងថា៖ «ឲ្យតែខ្ញុំឈឺ គឺខ្ញុំរត់ទៅរកពេទ្យឯកជនហើយ វាអស់លុយបន្ដិចតែឆាប់ជាសះស្បើយ»។

ប្រជាពលរដ្ឋនៅឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង​ ម្នាក់ទៀត គឺលោក អេង​​ ហៀង ក៏បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងដែរថា កាលពីមុនក៏គាត់ទៅទទួលសេវាកម្មពេទ្យរដ្ឋដែរ  តែពេលទទួលហើយវាអត់ដូចអ្វីដែលគាត់ចង់បាន គឺថ្នាំប្រើហើយមិនងាយជាសះស្បើយ សេវាកម្មមិនទាន់ពេលវេលាដែលធ្វើឲ្យគាត់មិនទៅប្រើសេវាកម្មពេទ្យរដ្ឋទៀតនោះទេ។

លោកបន្ដថា៖ «ពួកខ្ញុំមួយគ្រួសារតែងតែទៅពេទ្យឯកជន វាថ្លៃបន្ដិចមែន តែទទួលបានផលលឿន គឺដឹងតែជាហ្មង មិនដូចសេវាកម្មរដ្ឋទេ»។

រីឯកញ្ញា ហម  ស្រីពេជ្រ​ និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញដែលជាអ្នកស្រាវជ្រាវបញ្ហាសង្គម បានថ្លែងថា មានតែមួយភាគតូចទេ ដែលពួកគាត់មានជីវភាពល្អប្រសើរដែលគាត់មានលទ្ធភាពទៅទទួលយកសេវាកម្មពេទ្យឯកជន តែសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រគ្មានលទ្ធភាព ពួកគាត់នៅតែបន្ដប្រើសេវាកម្មរដ្ឋ។ កញ្ញាបន្ដថា មើលតែពេទ្យកុមារជាតិ ពេទ្យគន្ធាបុប្ផា សុទ្ធតែជាពេទ្យរដ្ឋដែលបានជួយប្រជាពលរដ្ឋដែលគ្មានជីវភាពល្អប្រសើរនិងសេវាកម្មល្អ ជាពិសេសការយកចិត្តទុកដាក់ ពេទ្យមានក្រមសីលធម៌ល្អ ការប្រើប្រាស់ថ្នាំព្យាបាលល្អៗ វាមិនដូចការលើកឡើងរបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ។ 

កញ្ញាបន្ថែមថា៖ «សុំឲ្យប្រជាពលរដ្ឋទាំងអស់ងាកមកប្រើសេវាកម្មរដ្ឋវិញ ពីព្រោះសេវាកម្មរដ្ឋក៏ល្អដូចពេទ្យឯកជនដែរ ជាពិសេសគួរតែមកពិគ្រោះយោបល់និងពេទ្យរដ្ឋសិនមក មុននឹងទៅពេទ្យឯកជន»។

លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ក៏បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងដែរថា ក្រសួងសុខាភិបាលគួរតែមានការវាយតម្លៃមួយ ដើម្បីពិនិត្យមើលថា តើការផ្ដល់សេវាសុខភាពសាធារណៈហ្នឹងវាមានភាពល្អប្រសើរយ៉ាងមិច ជាពិសេសការវាយតម្លៃលើក្រមសីលធម៌វិជ្ជាជីវៈពេទ្យដែលជាអ្នកផ្ដល់សេវាទាំងអស់ បើមិនមានការវាយតម្លៃទេបញ្ហានៅតែមាន។​

លោកបន្ដថា៖ «ក្រសួងត្រូវមានវិធានការជាក់លាក់មួយ ដើម្បីធានាថា ​អ្នកដែលមកទទួលសេវាកម្មរដ្ឋ គឺមិនមានបញ្ហាណាមួយឡើយ ​និងការចុះអប់រំពេទ្យៗទាំងអស់ឲ្យព្យាយាមបំពេញការងាររបស់ខ្លួនទៅតាមវិជ្ជាជីវៈ»។

ចំណែកឯ​ប្រធានមណ្ឌលសុខភាពបឹងខ្យាង លោក  ស៊ុម ផាន់នី បានថ្លែងថា មណ្ឌលសុខភាពលោកតែងតែផ្ដល់សេវាកម្មល្អជូនប្រជាពលរដ្ឋក្នុងឃុំ គឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ហើយរឿងក្រមសីលធម៌វិជ្ជាជីវៈវិញ គឺលោកតែងតែយកចិត្តទុកដាក់ខ្លាំងណាស់ តែក៏វាមានបញ្ហាខ្លះដែរ ដោយសារពេលខ្លះគ្នាហត់ ក៏មានសម្ដីធំតូចខ្លះផងដែរ។

លោក​ ផាន់នី បន្ដថា កាលពីមិនទាន់មានកូវីដ-១៩ ក្នុង១ខែ មណ្ឌលសុខលោកមានប្រជាពលរដ្ឋមកទទួលសេវាកម្មជិត២ ០០០នាក់ មិនថាតែប្រជាពលរដ្ឋក្នុងឃុំបឹងខ្យាងទេ ក៏មានប្រជាពលរដ្ឋខ្លះមកពីឃុំផ្សេងៗផងដែរ។

លោកបន្ថែមថា៖ «សុំប្រជាពលរដ្ឋទាំងអស់ កុំយល់ថា សេវារដ្ឋមិនល្អអី ដោយសារវាមានកម្រិតវា កម្រិតត្រឹមមណ្ឌលសុខភាព កម្រិតក៏ត្រឹមហ្នឹងទៅ បើធ្ងន់ធ្ងរយើងអាចបញ្ជូនទៅពេទ្យរដ្ឋបាន តែសុំមកទទួលសេវាកម្មរដ្ឋសិនមក»។

លោកវេជ្ជបណ្ឌិត គាម  ពិសិដ្ឋ អ្នកនាំពាក្យមន្ទីរសុខាភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការលើកឡើងបែបនេះ វាមិនជារឿងត្រឹមទេ។ លោកថា សេវាកម្មសុខភាពសាធារណៈរបស់រដ្ឋបានយកចិត្តទុកដាក់ ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈពេទ្យដើម្បីឲ្យការបម្រើជូនប្រជាជនបានល្អ។

លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ងាកមកប្រើសេវារដ្ឋវិញ ជៀសវៀងការចំណាយច្រើនទៅលើគ្លីនិកនិងពេទ្យឯកជន»។ ប្រព័ន្ធនៃការផ្ដល់សេវាសុខាភិបាលបានផ្ដោតជាចម្បងលើសេវាឬអន្ដរាគមន៍សុខភាពសាធារណៈជាច្រើនដែលទាក់ទងផ្ទាល់នឹងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋផង និងទាក់ទងនឹងកត្តាសង្គមនានាដែលមានផលប៉ះពាល់លើសុខភាពផង។

ការផ្ដល់សេវាទាំងអស់នោះ មានគោលដៅកាត់បន្ថយថែមទៀត ការឈឺនិងស្លាប់របស់មាតា និងទារក កុមារ រួមទាំងការកាត់បន្ថយបន្ទុកនៃជម្ងឺឆ្លង និងជម្ងឺមិនឆ្លង ជម្ងឺរ៉ាំរ៉ៃ ព្រមទាំងបញ្ហាសុខភាពសាធារណៈចម្បងៗដទៃទៀត៕

………………………….
ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល

អត្ថបទមុន

ប្រជាកសិករ​មួយ​ចំនួន​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បន្ថយ​ការ​ធ្វើ​ស្រែ​ដោយ​សារ​ជី​កសិកម្ម​ឡើង​ថ្លៃ

អត្ថបទបន្ទាប់

បក្សភ្លើងទៀនហៅការចាប់ខ្លួនបេក្ខភាពមេឃុំរបស់ខ្លួនថាជាការយាយីផ្នែកនយោបាយ

អត្ថបទបន្ទាប់
បក្សភ្លើងទៀនហៅការចាប់ខ្លួនបេក្ខភាពមេឃុំរបស់ខ្លួនថាជាការយាយីផ្នែកនយោបាយ

បក្សភ្លើងទៀនហៅការចាប់ខ្លួនបេក្ខភាពមេឃុំរបស់ខ្លួនថាជាការយាយីផ្នែកនយោបាយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង