CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ពលរដ្ឋ​ការពារ​ព្រៃ​សហគមន៍​​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​លាបពណ៌

Admin ដោយ Admin
June 9, 2022
ក្នុង បរិស្ថាន, សម្លេងសហគមន៍
0
បរិស្ថាន

ប្រជា​សហគមន៍​នៅឃុំត្រពាំងជោ ​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​ប្រឈម​ជាមួយ​កងយោធា​នៃ​បញ្ជាការ​ដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក​ នៅពេល​ពួកគេ​ចូលមក​កាប់រានព្រៃ​នៅ​សហគមន៍ឧត្តមស្រែពស់ និង​ព្រៃមេត្តា​ធម្មជាតិ។​ (រូប៖​ សហគមន៍)

0
ចែករំលែក
46
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ៖

ប្រជាពលរដ្ឋ​នៅ​សហគមន៍​ឧត្តម​ស្រែពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ និង​កងកម្លាំង​ផ្សេង​ទៀត ឱ្យ​បញ្ឈប់​ការ​លាបពណ៌មក​លើ​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ពួកគេ ថា​ជា​ក្រុម​ប្រឆាំង ឬ​ក្រុម​អប្បគមន៍​ជា​ដើម។

ប្រជាពលរដ្ឋរស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកស្រី ឃុន ខន ដែលរងរបួសបាក់ដៃក្នុងសកម្មភាពការពារព្រៃឈើនេះ បានប្រាប់​ពលរដ្ឋ​អ្នកសារព័ត៌មាន ccim ដោយលើកជាចំងល់ថា គ្រាន់តែការពារព្រៃសហគមន៍មេត្តាធម្មជាតិសម្រាប់ទុកឲ្យក្មេងៗជំនាន់ក្រោយសោះ អាជ្ញាធរបានចោទប្រកាន់ពួកគេថា ជាក្រុមប្រឆាំងចង់បង្កើតតំបន់អប្បគមន៍ ដែលធ្វើឲ្យប្រទេសជាតិមានចលាចលទៅវិញ។

ស្ត្រីវ័យ៦៥ឆ្នាំរូបនេះបានថ្លែងយ៉ាងដូច្នេះថា៖ «នេះជារឿងពិត ខ្ញុំមិនកុហកទេ ខ្ញុំចាស់ចំណាស់នេះទៅហើយ ខ្ញុំចង់បានអីទៀត ប្រឆាំងអីរកតែអង្ករច្រកឆ្នាំងគ្មានផង តវ៉ាដីព្រៃ​សហគមន៍ គឺសម្រាប់ក្មេងជំនាន់ក្រោយ ហើយដីព្រៃមេត្តាធម្មជាតិនេះពួកខ្ញុំការពារជាង២០ឆ្នាំមកហើយ ពួកអ្នកឯងនាំគ្នាមកបំផ្លាញព្រៃសហគមន៍ថា ក្រុមខ្ញុំប្រឆាំងទៅវិញ ខ្ញុំគ្មានបក្ស គ្មានពួកទេ គ្រាន់តែចង់ឲ្យព្រៃនៅគង់វង្សមានសត្វព្រៃច្រើនប្រភេទដែលលោកតា ព្រំ សុជាតិ បានយកមកព្រលែងក្នុងព្រៃកុំឱ្យវាបាត់បង់តែប៉ុណ្ណោះ»។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀតរស់នៅឃុំត្រពាំងជោ អ្នកស្រី ឈួន សុំ អាយុ ៥៩ ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ccim ថា ប្រជាពលរដ្ឋគ្មានអ្នកណាប្រឆាំងទេ គ្រាន់តែការពារព្រៃឈើរួមរបស់សហគមន៍ឲ្យនៅគង់វង្សតែប៉ុណ្ណោះ។

អ្នកស្រីថា៖ «ពួកខ្ញុំមានប្រឆាំងអី គឺគ្រាន់តែការពារព្រៃសហគមន៍ដែលជាសម្បត្តិរួមសម្រាប់សង្គមជាតិក្មេងជំនាន់ក្រោយបានឃើញ តែអាពួកបំផ្លាញព្រៃឈើសហគមន៍និងវាថា ពួកយើងខ្ញុំទៅការពារព្រៃសហគមន៍ជាបក្សប្រឆាំងរហូត»។

អ្នកស្រីបានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គការគ្រប់ស្ថាប័នទាំងអស់ ជួយការពារប្រជាពលរដ្ឋនិងដីព្រៃសហគមន៍ ហើយបញ្ឈប់ការ​លាបពណ៌មកលើប្រជាពលរដ្ឋថា ជាបក្សប្រឆាំង ឬចង់ធ្វើអប្បគមន៍បន្តទៅទៀត។

អ្នកស្រីបន្តថា៖ «មិនមែនប្រឆាំងទេ គឺមានតែប្រជាពលរដ្ឋទាំងអស់គ្នាខំការពារព្រៃសហគមន៍ឱ្យបាននៅគង់វង្សដើម្បីអាស្រ័យផលសម្រាប់ក្មេងជំនាន់ក្រោយ បានឃើញឈើ បានឃើញដីយើងនៅសល់ ហើយព្រៃនេះវាលគោវាលក្របីសម្រាប់ប្រជាសហគមន៏ដែលរស់នៅ គ្មានប្រឆាំងអីទេ គឺសុំតែសេចក្តីសុខ កុំឲ្យក្រុមពួកទាហានមកបង្ករឿង​ទៀតប៉ុណ្ណឹងបានហើយ»។

ព្រះតេជព្រះគុណ ព្រុំ សុជាតិ គង់នៅអាស្រមព្រៃមេត្តាធម្មជាតិបានមានសង្ឃដីកាប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ccim ដោយក្តីអស់សង្ឃឹមថា ព្រះអង្គទាល់តម្រិះហើយក្នុងការ​ការពារព្រៃសហគមន៍ខាងលើនេះ ខណៈអាស្រមរបស់ព្រះអង្គក៏ត្រូវបានគេលួចដុតកាលពីយប់ថ្ងៃទី៦ ខែមិថុនា។

ព្រះតេជព្រះគុណមានសង្ឃដីកាថា៖ «ព្រះសង្ឃបង់កន្លែងអស់ហើយ អ្នកណាធ្វើអីក៏ធ្វើទៅ គ្មានការប្រកួតប្រជែងជាមួយអ្នកណាទេ មើលឃើញមនុស្សមិនមែនខ្លាចទេ តែមើលទៅនិស្ស័យសត្វលោកវាអញ្ចឹងទៅហើយ អាត្មាសមាទានសីលសឹងថា មិនចង់និយាយរកមនុស្ស ហើយអាត្មាក៏មិនដឹងក្រុមណា ជាក្រុមណាទេ មកកាប់ព្រៃនេះ គ្រាន់តែថា លោកគង់សុខៗមានរឿងកាប់ព្រៃ អាត្មាភាពអត់ដឹងទេឮតែសំឡេងគេអាឈើពាសពេញអឹងកងពេញព្រៃ»។

ទាក់ទងរឿងនេះ ប្រធានសហគមន៍សហព័ន្ធកសិករកម្ពុជា លោក ញ៉ិល ភាព បានប្រាប់ ccim តាមរយៈទូរសព្ទថា នេះជារឿងធម្មតាទៅហើយសម្រាប់ប្រទេសកម្ពុជា ដែលខាងអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាលតែងតែធ្វើការចោទប្រកាន់លាបពណ៌មកលើសកម្មជនការពារបរិស្ថាន សកម្មជនការពារព្រៃឈើ សកម្មជនដីធ្លី និងសកម្មជនសិទ្ធិមនុស្ស។ ពួកគេតែងតែលាបពណ៌ និងចោទប្រកាន់ថា ជាក្រុមអណាធិបតេយ្យ ជាក្រុមបដិវត្តន៍ពណ៌ ដែលជាក្រុមប្រមូលផ្តុំគ្នា ដែលធ្វើឲ្យប្រទេសជាតិចលាចល បង្កឱ្យមានភាពវឹកវរដល់សន្តិសុខជាតិ។

លោកថា៖ «ជាទូទៅពួកគេតែងតែប្រើបទចោទទាំងអស់នេះ ហើយក្រុមអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធនៅក្នុងរដ្ឋាភិបាលបញ្ជាក់ថា ពួកគាត់គ្មានទំនួលខុសត្រូវក្នុងការ​ដោះស្រាយ​បញ្ហារបស់បងប្អូនប្រជាពលរដ្ឋទេ ទោះបីជាបញ្ហាពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លី ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញធម្មជាតិ ដីព្រៃរបស់រដ្ឋ ពីសំណាក់មន្រ្តីខិលខូច ជនអ្នកមានអំណាចនៅក្នុងជួររាជរដ្ឋាភិបាល»។

លោកបន្តថា៖ «ពួកគាត់អត់មានដំណោះស្រាយទេ ទៅជាចោទប្រកាន់អ្នកដែលការពារអ្នកដែលចូលរួមទប់ស្កាត់ និងបែរទៅជាអ្នកឱ្យមានភាពវឹកវរសង្គមជាតិ ហើយមិនតែ​ប៉ុណ្ណោះថែមទាំងប្រើពាក្យសំដី ឬប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋដែលហ៊ានប្រើប្រាស់សិទ្ធិនៅក្នុងការការពាព្រៃធនធានធម្មជាតិទាំងអស់ទៀតផង ហើយពេញនិយមបំផុតនោះ គឺប្រើប្រាស់តាមប្រព័ន្ធតុលាការនៅក្នុងការចោទប្រកាន់ ចាប់ខ្លួនដល់ពលរដ្ឋដែលចេញមកការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់»។

បើតាមប្រធានសហគមន៍រូបនេះបានអះអាងថា តំបន់ព្រៃមេត្តាធម្មជាតិនេះ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃនៅស្រុកឱរ៉ាល់ គឺជាព្រៃចុងក្រោយបំផុតដែលប្រជាពលរដ្ឋ និងព្រះសង្ឃ ខិតខំថែរក្សាការពារ។ ប៉ុន្តែឥឡូវនេះ ព្រៃសហគមន៍នេះ ត្រូវបានឈូសឆាយ និងកាប់ទន្ទ្រានព្រៃរហូតដល់សព្វថ្ងៃនេះ។

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដីជា ២០០ ហិចតាពីព្រៃសហគមន៍នេះ ទៅឱ្យក្រុមគ្រួសារកងទ័ព ង៧០ចំនួន ៤១គ្រួសារ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ការឈូសឆាយដីព្រៃសហគមន៍មានទំហំលើសទៅដល់ជាង ៣០០ ហិចតាទៅហើយ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចាត់ទុកការចោទប្រកាន់របស់ប្រជាពលរដ្ឋ គឺសំដៅទៅលើបុគ្គលម្នាក់ពីរនាក់ប៉ុណ្ណោះ មិនមែនស្ថាប័នរដ្ឋទាំងមូលនោះទេ។

លោកថា៖ «យើងមិនត្រូវចេះតែជឿពាក្យទាំងនេះទេ តាមធម្មតាមនុស្សមានមាត់គេចេះតែនិយាយហើយ ជួនកាលវាមានការញុះញង់ គឺពួកគាត់ចេះតែជឿតាមគេអញ្ចឹងទៅ ប៉ុន្តែក៏មានកន្លែងខ្លះវាក៏លើសលស់ដែរ អ្នកខ្លះអាងឯកសណ្ឋាន អីអញ្ចឹងទៅ យកទៅប្រព្រឹត្តអំពើមិនល្អជាដើម ហើយនេះមិនមែននយោបាយថ្នាក់ដឹកនាំទេ អាពាក់ឯកសណ្ឋានយកទៅធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន»។

លោក វ៉ី សំណាង បន្ថែមថា៖ «រឿងបញ្ហាទាំងនេះមិនមែនយើងបញ្ចេះឬបញ្ជាមន្ត្រីឲ្យទៅធ្វើឯណា ប៉ុន្តែបុគ្គលវាអ្នកធ្វើ អាហ្នឹងហើយយើងត្រូវយល់អញ្ចឹង។ យើងធ្វើដើម្បី​ប្រជាពលរដ្ឋយើងបំផ្លាញពួកគាត់ធ្វើអី រឿងអ្វីក៏ដោយ យើងមិនត្រូវជឿការញុះញង់របស់បុគ្គលទេ ហើយម្យ៉ាងទៀត មានបុគ្គលខ្លះដែរ ដែលធ្វើទង្វើមិនល្អ»។

រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយកាត់ដីទំហំជាង ២៦០ហិកតា (២៦២.២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅ​ឱ្យ​គ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន ​៤១គ្រួសារ សម្រាប់​ធ្វើលំនៅឋាន និងបង្កបង្កើនផល។ ក្រោយ​ទទួលបានដីសម្បទានសង្គម​កិច្ច​នេះ ក្រុម​ទាហានបាន​​ដាក់​គ្រឿងចក្រឈូស​ឆាយ និង​ប្រើកម្លាំង​កម្មករ​ឱ្យ​ចូល​ទៅកាប់​រុករានព្រៃឈើនៅ​តំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់​នៅឃុំត្រពាំង​ជោរ​ តវ៉ា​ប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​ ២០​ឆ្នាំមកហើយ។

កាលពីថ្ងៃទី៦ ខែមិថុនា ប្រជា​សហគមន៍​អះអាងថា កុដិ​លោក​មួយខ្នងដែលស្ថិតនៅក្នុង​អាស្រម​ព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុម​ទាហាន​ដុតបំផ្លាញ​ ខណៈ​ព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» បានរងការកាប់ទន្ទ្រៀនជារៀងរាល់ថ្ងៃ៕

អត្ថបទមុន

បក្ស​កាន់​អំណាច​កើន​​សំឡេង​​នៅ​​មណ្ឌល​​មាន​​​ជម្លោះ​ដីធ្លី​​​ក្នុង​​គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​ថ្មី

អត្ថបទបន្ទាប់

សហគមន៍​​ឡពាង​​ចង់​​បាន​​បឹង​ពោធិ៍​​មក​​គ្រប់គ្រង​​ដើម្បី​​ទប់​ស្កាត់​​បទល្មើស​​នេសាទ​​ខុស​​ច្បាប់

អត្ថបទបន្ទាប់
សហគមន៍​​ឡពាង​​ចង់​​បាន​​បឹង​ពោធិ៍​​មក​​គ្រប់គ្រង​​ដើម្បី​​ទប់​ស្កាត់​​បទល្មើស​​នេសាទ​​ខុស​​ច្បាប់

សហគមន៍​​ឡពាង​​ចង់​​បាន​​បឹង​ពោធិ៍​​មក​​គ្រប់គ្រង​​ដើម្បី​​ទប់​ស្កាត់​​បទល្មើស​​នេសាទ​​ខុស​​ច្បាប់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង