CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

គណបក្សមួយចំនួ​នស្នើសុំការសម្របសម្រួលពី គ.ជ.ប អំឡុងពេលឃោសនាបោះឆ្នោត

Admin ដោយ Admin
May 4, 2022
ក្នុង សង្គម
0
គណបក្សមួយចំនួ​នស្នើសុំការសម្របសម្រួលពី គ.ជ.ប អំឡុងពេលឃោសនាបោះឆ្នោត
0
ចែករំលែក
36
ចំនួនមើល

គណបក្សនយោបាយមួយចំនួនអះអាងថា ពួកគេបានត្រៀមខ្លួន និងស្នើសុំគណៈកម្មការរៀបចំការបោះឆ្នោតជួយសម្រួលឱ្យភាពងាយស្រួលសម្រាប់ការចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ខណៈយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណាត្តិទី៥នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២។

អនុប្រធានគណបក្សភ្លើងទៀន លោក  ថាច់  សេដ្ឋា បង្ហាញថា គណបក្សភ្លើងទៀនបានត្រៀមខ្លួនរួចជាស្រេចក្នុងយុទ្ធនាការឃោសនា និងបោះឆ្នោតឃុំសង្កាត់អាណាត្តិទី៥ខាងមុខ ដោយលោកផ្ញើសារថា ពលរដ្ឋត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវសម្រាប់ការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅតាមមូលដ្ឋានរបស់គាត់។

លោកបន្ដថា៖«ខ្ញុំមិនមានអ្វីសំណូមពរទៅ គ.ជ.ប ទេ សុំត្រឹមតែ គ.ជ.ប ផ្ដល់ភាពត្រឹមត្រូវនិងយុត្តិធម៌ជូនគ្រប់គណបក្សទាំងអស់ពេលបោះឆ្នោត»។

អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ លោក រុន នេត្រា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា​ គណបក្សក៏បានត្រៀមខ្លួនសម្រាប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណាត្ដិទី៥ និងបានដាក់បេក្ខភាពទូទាំខេត្តក្រុងជិត ៩ពាន់នាក់ (៨,៨១២នាក់) និងបានដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតផងដែរ ជាពិសេសការរៀបចំសម្ភារៈសម្រាប់ការឃោសនាការបោះឆ្នោតខាងមុខ។

លោក រុន នេត្រា សង្កត់ធ្ងន់ថា៖«គណបក្សខ្មែររួបរួមជាតិសង្ឃឹមថា​ គជបនឹងជួយសម្រួលធ្វើយ៉ាងណា​ឲ្យការឃោសនាគ្រប់គណបក្សទាំងអស់មានភាពងាយស្រួលក្នុងការឃោសនាខាងមុខ»។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក អ៊ី មុយលី ថ្លែងថា គណបក្សឆន្ទៈខ្មែរបានដាក់បេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥៨ឃុំប៉ុណ្ណោះ ដោយសារថា គណបក្សមួយនេះទើបតែចូលរួមប្រកួតប្រជែកជាលើកដំបូង។

លោកអះអាងថា សម្រាប់យុទ្ធនាការឃោសនាខាងមុខនេះ គណបក្សឆន្ទៈខ្មែរមិនបានហែរក្បួនអ្វីធំដុំទេ ប៉ុន្ដែគណបក្សសម្រេចប្រើយុទ្ធសាស្រ្ដចុះផ្សព្វផ្សាយតាមផ្ទះរបស់ពលរដ្ឋក្នុងឃុំសង្កាត់នីមួយៗ ដើម្បីឱ្យពួកគាត់យល់ដឹងពីគោលនយោបាយទាំង៧ចំណុច ហើយសុំឱ្យពួកគាត់ផ្ដល់សេចក្ដីទុក្ខចិត្តចំពោះគណបក្ស។

លោកសង្កត់ធ្ងន់ថា៖«គ.ជ.ប ដើរតួនាទីជាស្ថាប័នអាព្យាក្រឹត្យនិងឯករាជ្យ និងអនុវត្តន៍នីតិវិធីតាមច្បាប់»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ដ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាលមួយនេះ បានតៀមលក្ខណៈនិងគោលនយោបាយដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីវិសាលភាព និងការដឹកនាំដែលគណបក្សបានកសាងជាច្រើនកន្លងមក ដោយលោកថា គណបក្សកាន់អំណាចមួយនេះនឹងអនុវត្តតាមច្បាប់ដែល គ.ជ.ប កំណត់។

លោក សុខ ឥសាន្ដ បន្ដថា៖«ខ្ញុំសង្ឃឹមថា គ្រប់គណបក្សទាំងអស់នឹងចូលរួមគោរពច្បាប់គជបដែលមានចែង កុំបំពានគ្នាឬក៏ប៉ះពាល់ដល់គណបក្សផ្សេង គេធ្វើតាមគោលនយោបាយរបស់គេ»។

អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត លោក  ហង្ស ពុទ្ធា មានប្រសាសន៍ថា អព្យាក្រឹត្យភាពរបស់ គ.ជ.ប តាំងពីដើមរហូតមកដល់ពេលនេះគឺនៅតែដដែល ហើយ គ.ជ.ប តែងផ្សព្វផ្សាយឱ្យគ្រប់គណបក្សនយោបាយគោរពច្បាប់ ជាពិសេសគណបក្សដែលបានឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ទាំង១៧។

លោក ពុទ្ធា មានប្រសាសន៍បន្ថែមថា៖«គ.ជ.ប ស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមធ្វើសកម្មភាពគោរពច្បាប់ទាំងអស់គ្នា នោះលទ្ធផលនឹងបានល្អប្រសើរ»។

ប្រធានអង្គការគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ហៅកាត់ ខុមហ្វ្រែល លោក គឹម  ឈន គូសបញ្ជាក់ថា រឿងសំខាន់ គឺ គ.ជ.ប ត្រូវរៀបចំកម្មវិធីស្មើភាពគ្នា​ និងសមធម៌ ដើម្បីឱ្យគណបក្សនយោបាយទាំងអស់អាចផ្សព្វផ្សាយគោលនយោបាយ និងទស្សនៈវិស័យដល់ពលរដ្ឋទូទៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះ។​

លោកក៏ចង់ឱ្យពលរដ្ឋ មន្រ្ដីរាជការ​  អ្នកនយោបាយ និងអង្គការសង្គមស៊ីវិលចូលរួមតាមដានសកម្មភាពដែលរំលោភបំពានច្បាប់ក្នុងពេលឃោសនាបោះឆ្នោត ជាពិសេសការរំលោភលើកាលបរិច្ឆេទ ដោយសារតែថ្ងៃឃោសនាគឺនៅថ្ងៃ២១ខែឧសភា ទើបដល់ថ្ងៃឃោសនា។ ប៉ុន្ដែលោកថា បែរជាមានគណបក្សមួយចំនួនបានធ្វើការឃោសនាមុនថ្ងៃកំណត់។

លោក គឹម  ឈន មានប្រសាសន៍បន្ថែមថា៖«បូលិស ទាហាន មន្រ្ដីរាជការ  សមត្ថកិច្ច យោធា តុលាការឬក៏អាជ្ញាធរដែនដីទាំងអស់ គឺត្រូវស្ថិតនៅអព្យាក្រឹត្យ និងមិនអាចចូលរួមគាំទ្រសកម្មភាពឃោសនាបោះឆ្នោតបានទេក្នុងម៉ោងការងារ»។

បើយោងតាមរបាយការណ៍របស់ គ.ជ.ប ឃុំសង្កាត់មាន១,៦៥២ឃុំ និងមានគណបក្សចំនួន ១៧ ដែលបានឈរឈ្មោះក្នងការប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណាត្តិទី៥ ហើយបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់មានចំនួនសរុប ប្រុស​ ៨៦,០៩២នាក់ ​ស្រី​២៧,៨១៣នាក់ និងចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានសរុប៩,២០៥,៦៨១៥នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ខែមិថុនា​ឆ្នាំ២០២២ខាងមុខនេះ៕

————————–

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

អត្ថបទមុន

ពលរដ្ឋមួយចំនួននៅតែបារម្ភឆ្លងជំងឺកូវីដ-១៩ជាថ្មី ទោះបីរដ្ឋាភិបាលលែងតម្រូវឱ្យពាក់ម៉ាស់

អត្ថបទបន្ទាប់

ស្ដ្រីតំណាងសហគមន៍ឧត្ដមស្រែពស់ទាមទារយុត្តិធម៌ករណីក្រុមទាហានវាយបាក់ដៃខាងឆ្វេង

អត្ថបទបន្ទាប់
ស្ដ្រីតំណាងសហគមន៍ឧត្ដមស្រែពស់ទាមទារយុត្តិធម៌ករណីក្រុមទាហានវាយបាក់ដៃខាងឆ្វេង

ស្ដ្រីតំណាងសហគមន៍ឧត្ដមស្រែពស់ទាមទារយុត្តិធម៌ករណីក្រុមទាហានវាយបាក់ដៃខាងឆ្វេង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង