CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សង្គមស៊ីវិលខកចិត្តនឹងក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី ឡើងវិញ

Admin ដោយ Admin
April 27, 2022
ក្នុង សង្គម
0
សង្គមស៊ីវិលខកចិត្តនឹងក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី ឡើងវិញ
0
ចែករំលែក
46
ចំនួនមើល

ក្រុមអង្គការសង្គមស៊ីវិលសំដែងការខកចិត្តចំពោះក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារឱ្យអាជ្ញាធរបន្ដការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពចំពោះករណីឃាតកម្មលោក ឈុត  វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់នៅខេត្តកោះកុងកាលពី១០ឆ្នាំមុន។

នៅរសៀលថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២២នេះ អង្គការសង្គមស៊ីវិលចំនួន២៨បាននាំញត្តិដាក់ទៅក្រសួងចំនួន២ គឺក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ​​​ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ក្នុងគម្រប់ខួប១០ឆ្នាំនៃមរណៈភាពរបស់លោក។ ការនាំញត្តិទាមទារយុត្តិធម៌នេះ ត្រូវបានក្រសួងយុត្តិធម៌ព្រមទទួលយក ប៉ុន្ដែ ខាងក្រសួងមហាផ្ទៃ បែរជាការិយាល័យរដ្ឋបាលមិនព្រមទទួលយក ដោយមូលហេតុថា ញត្តិគ្មានភាពច្បាស់លាស់ ឬជាញត្តិអាណាមិក និងគ្មានលេខតំណាង។

ប្រធានកម្មវិធីនៃសមាគមយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ដែលអះអាងថា ជាតំណាងសង្គមស៊ីវិលចាត់ទុកថា ការបដិសេធញត្តិពីសំណាក់មន្ដ្រីក្រសួងមហាផ្ទៃនេះថា គឺជារឿងពុំត្រឹមត្រូវ និងពុំអាចទទួលយកបាន ដោយលោកថា អ្នកធ្វើការផ្នែកសង្គមស៊ីវិលបានខិតខំជជែកពីបញ្ហាយុត្តិធម៌សង្គម និងការបាត់បង់ជីវិតមនុស្ស ​ប៉ុន្ដែចុងក្រោយ បែរជាក្រសួងមួយនេះទាមទារឱ្យបំពេញលក្ខណៈរដ្ឋបាល ដើម្បីខ្លួនអាចយកបានទៅវិញ។  

លោកបន្ថែមថា៖ «ទោះបីជាយើងព្យាយាមពន្យល់ថា​ យើងមានអ្នកតំណាងយ៉ាងណាក៏រដ្ឋបាលមិនព្រមទទួលដែរ រហូតថាបើគ្មានហត្ថលេខាគឺយើងហ៊ានស៊ីញ៉េឱ្យទៀត នៅតែមិនព្រមទទួល។ យើងចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់ការស្លាប់លោក ឈុត  វុទ្ធី»។

 លោក ហេង គឹមហុង ថ្លែងបន្ដថា៖« តើយុត្តិធម៌និងរដ្ឋបាលមួយណាសំខាន់ជាង? នេះជាសំណួរដែលខ្ញុំសួរទៅបងប្អូនប្រជាពលរដ្ឋខ្មែរហើយក្រសួងមហាផ្ទៃ?»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ ​សុភ័ក ប៉ុន្ដែ លោកមិនលើកទូរសព្ទ។

​ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក ​វ៉ន ​ពៅ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ​គោលបំណងនៃការដាក់ញត្តិនេះ គឺអង្គការសង្គមស៊ីវិលចង់ស្វែងរកយុត្តិធម៌ពិតជូនគ្រួសារលោក ឈុត វុទ្ធី ហើយវាមិនមែនជាញត្តិអាណាមិកដូចការលើកឡើងរបស់ក្រសួងនោះទេ ​ដោយថា ញត្តិនេះមានឈ្មោះអង្គការ និងតំណាងត្រឹមត្រូវ។

លោកបន្ដថា នីតិវិធីរដ្ឋបាលរបស់ក្រសួងមហាផ្ទៃមានភាពស្មុគស្មាញ និងវែងពេក ម្យ៉ាងទៀត វាជាការទទួលខុសត្រូវរបស់អាជ្ញាធររដ្ឋជាអ្នកដោះស្រាយ និងពន្លឿននីតិវិធី កាលណាបើការទាមទារ ឬការដាក់ញត្តិពីរបស់ប្រជាពលរដ្ឋរងគ្រោះ។

​លោក វ៉ន ​ពៅ បន្ថែមថា៖«​យើងចង់ឃើញយុត្តិធម៌ពិតជូនលោក ឈុត វុទ្ធីនិងសុំអំពាវនាវដល់គ្រប់ក្រសួងទាំងអស់ត្រូវតែទទួលខុសត្រូវនូវកាតព្វកិច្ចនិងតួនាទីរបស់ខ្លួនដើម្បីផ្ដល់សេចក្ដីទុកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសជិតបោះឆ្នោតផងមិនគួរណាធ្វើបែបហ្នឹងទេ»។

ក្នុងញត្តិដដែលនោះ ក្រុមអង្គការសង្គមស៊ីវិលទាមទាររដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មនេះ ដើម្បីស្វែងរកយុត្តិធម៌ និងចាប់ឃាតកពិតប្រាកដមកផ្តន្ទាទោស ព្រមទាំងបញ្ឈប់ការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាពរបស់សហគមន៍មូលដ្ឋាន  យុវជន និងអ្នកការពារធនធានធម្មជាតិក្នុងការចូលយាមល្បាត និងការពារព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

គួររំលឹកថា លោក ឈុត  វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ  មានស្រុកកំណើតនៅភូមិ​ស្វាយមាស ឃុំវិហារសួគ៌  ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២នៅខេត្តកោះកុងគិតមកដល់ថ្ងៃនេះមានរយៈពេល១០ឆ្នាំហើយ។

————————–

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

អត្ថបទមុន

ការអនុវត្តច្បាប់ និងការងារអ្នកសារព័ត៌មានក្នុងការឃ្លាំមើលភាពមិនប្រក្រតីក្នុងសង្គម

អត្ថបទបន្ទាប់

អាជ្ញាធរព្រមានចាត់វិធានការអ្នកផឹកស៊ីអត់សណ្ដាប់ធ្នាប់នៅបរិវេណព្រលានយន្ដហោះ

អត្ថបទបន្ទាប់
អាជ្ញាធរព្រមានចាត់វិធានការអ្នកផឹកស៊ីអត់សណ្ដាប់ធ្នាប់នៅបរិវេណព្រលានយន្ដហោះ

អាជ្ញាធរព្រមានចាត់វិធានការអ្នកផឹកស៊ីអត់សណ្ដាប់ធ្នាប់នៅបរិវេណព្រលានយន្ដហោះ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង