CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

កសិករមួយចំនួនបោះបង់ការងារស្រែចម្ការងាកមកចាប់មុខរបរដាំបន្លែជំនួសវិញ

Admin ដោយ Admin
April 20, 2022
ក្នុង ការងារ
0
កសិករមួយចំនួនបោះបង់ការងារស្រែចម្ការងាកមកចាប់មុខរបរដាំបន្លែជំនួសវិញ
0
ចែករំលែក
61
ចំនួនមើល

ប្រជាកសិករមួយចំនួនរស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្អូញត្អែរថា ការធ្វើស្រែចម្ការមិនសូវទទួលបានផលនោះទេ និងលក់ចេញក្នុងតម្លៃថោក ទើបពួកគាត់ងាកមកមុខរបរដាំបន្លែជំនួសវិញ។

ពលរដ្ឋម្នាក់រស់នៅឃុំជើងកើប ស្រុកកណ្ដាលស្ទឹង  លោក ចន ប្រុស  ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា មូលហេតុដែលគ្រួសារលោកសម្រេចចិត្តដាំបន្លែត្រកួន ព្រោះវាងាយស្រួលដាំដុះ និងឆាប់ប្រមូលផល ដោយថា ក្នុងរយៈពេលតែ២០ថ្ងៃ គឺអាចដកបានហើយ និងមានអតិថិជនមកចាំយកដល់ផ្ទះទៀតផង ហើយតម្លៃក៏អាចទទួលយកបានស្របតាមតម្លៃទីផ្សារ។

លោករៀបរាប់ថា៖«ឱ្យធ្វើយ៉ាងមិច បើមិនរួចថ្លៃឈ្នួលផង។ របស់របរថ្លៃ ពេលលក់តម្លៃស្រូវថោក ចឹងហើយទើបខ្ញុំមិនធ្វើនាំខាតពេលខាតកម្លាំង»។

អ្នកស្រី រុង​​ សុខុម រស់នៅឃុំអំពៅព្រៃម្នាក់ទៀត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងដែរថា ការដាំបន្លែស្អំ ននោង និងល្ពៅ អាចជួយជីវភាពរបស់គាត់បានច្រើនផង​ដែរ ដោយក្នុងមួយថ្ងៃ អ្នកស្រីអាចរកចំណូលបានចន្លោះពី ៣ម៉ឺន ទៅ៤ម៉ឺរៀល។

អ្នកស្រីអះអាងថា ការងារដាំបន្លែគឺងាយស្រួលជាងការងារធ្វើស្រែចម្ការ ខណៈប្រេ​ងសាំង និងផលិតផលផ្សេងៗ ក៏ចេះតែឡើងថថ្លៃឥតឈប់ឈរ។

អ្នកស្រីបន្ដរៀបរាប់ថា៖«អាជ្ញាធរគួរតែគិតគូរចំពោះជីវភាពប្រជាពលរដ្ឋដែលគ្នាធ្វើស្រែចម្ការផង  កុំយកតែរួចខ្លួនទុកឱ្យគ្នាងាប់ ហើយជំពាក់បំណុលគេទៀត ដោយសារគ្នាធ្វើស្រែ»។

ពលរដ្ឋម្នាក់ទៀតរស់នៅឃុំ កណ្ដោក អ្នកស្រី  អីង សុខ លើកឡើងថា ការដាំបន្លែមិនសូវជាហត់ដូចធ្វើស្រែនោះទេ  ហើយវាក៏ជាមុខរបរឆាប់បានផលលឿន និងមិនចំណាយពេលវេលានិងថ្លៃដើមច្រើន។

អ្នកស្រីបន្ដថា៖«ខ្ញុំក៏ចង់ធ្វើស្រែវិញដែរ ពីព្រោះវាជាមុខរបរពីដូនតាខ្ញុំមក តែវាហូបអត់ទាន់មាត់ ការចំណាយច្រើន លក់ទៅវិញបានថោក ចឹងខ្ញុំក៏ដាំបន្លែតែម្ដងទៅ​»។

អភិបាលស្រុកកណ្ដាលស្ទឹង លោក  អ៊ូច  សាវឿន បានប្រាប់ CCIM ថា ខាងស្រុកមិនបានទទួលខុសរឿងហ្នឹងឡើយ  វាជាកិច្ចអន្ដរាគមន៍របស់មន្ទីរកសិកម្មខេត្តបានគេមាន បើស្រុកអត់ដឹងថាគេធ្វើមិចទេ។

លោកបន្ថែមថា៖«ទៅសួរខាងមន្ទីរខេត្តទៅ កុំមកសួរស្រុកអី ពីព្រោះវាការងាររបស់មន្ទីរកសិកម្មទេ ស្រុកធ្វើតែការងារស្រុកទេ»។

ពលរដ្ឋអ្នកសារព័ត៌មានបានព្យាយាមទាក់ទងលោក ប៊ុនទួន ស៊ីម៉ូណា​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាលទាំងតាមទូរសព្ទ និងប្រព័ន្ធតេឡេក្រាម ប៉ុន្ដែ គ្មានការឆ្លើយតប។ ​

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក  ថេង​​ សាវឿន ថ្លែងថា ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋធ្វើស្រែចម្ការមានភាពល្អប្រសើរ រដ្ឋាភិបាលនិងក្រសួងកសិកម្ម គួរចាត់វិធានការបញ្ចុះលើតម្លៃប្រេងសាំង តម្លៃសម្ភារៈ និងឧបករណ៍កសិកម្មផ្សេងៗទៀតឱ្យមានតម្លៃសមរម្យ​​ ដើម្បីជួយពលរដ្ឋអាចចំណេញ និងកាត់បន្ថយការចំណាយច្រើនលើការងារស្រែចម្ការ។

ម្យ៉ាង លោកថា រដ្ឋាភិបាលក៏ត្រូវអនុវត្តយន្ដការផ្ដល់ប្រាក់កម្ចីដោយមានការប្រាក់ទាបដល់ពលរដ្ឋដែលកំពុងប្រកបរបរធ្វើស្រែចម្ការ ដោយលោករិះគន់ថា យន្ដការនេះហាក់មិនទាន់បានអនុវត្តឱ្យមានប្រសិទ្ធិភាពជួយដល់កសិករឡើយ។

លោកបន្ដថ្លែងថា៖«ក្រែងរដ្ឋាភិបាលនិងក្រសួងមានធនាគារសម្រាប់ឱ្យប្រជាជនកម្ចីដើម្បីធ្វើស្រែចម្ការ ហើយកម្ចីដោយការប្រាក់ទាប នេះក៏អាចជួយពួកគាត់ដែរ​  ខ្ញុំខ្លាចតែខាងក្រសួងមិនគិតគូរទេ»។

ក្នុងលិខិតមួយចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញ​ទៅ​ក្រសួងពាណិជ្ជ​កម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ពីផលិត​​ផល​ខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិ​ភាព​ផលិត​ផល ការ​កែ​ច្នៃ និង​ការ​វេចខ្ចប់​ជា​ដើម​ ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។

សារលិខិតដដែលនេះ ក៏ណែនាំ​ទៅគណៈកម្មាធិការជាតិ​ជំរុញ​ចលនាភូមិមួយផលិតផលមួយ​​រាជធានី-ខេត្ត ក្រសួងពាណិជ្ជកម្ម និងស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការជាមួយ​វិស័យ​ឯកជន​រៀបចំ​ទីផ្សារ​អន​ទ្បាញ ជួយ​ផលិត​ផល​ខ្មែរក្នុងការទិញ លក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានាទាំងក្នុងប្រទេស និងក្រៅប្រទេស តាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសផងដែរ៕

——————————–

ពលរដ្ឋសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

អត្ថបទមុន

គណបក្សក្រៅរដ្ឋាភិបាល និង UN បន្ដលើកពីការយាយីផ្នែកនយោបាយមុនការបោះឆ្នោត

អត្ថបទបន្ទាប់

គ្រួសារមួយទាមទារយុត្តិធម៌ជូនកូនប្រុសស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី៧ឆ្នាំមុន

អត្ថបទបន្ទាប់
គ្រួសារមួយទាមទារយុត្តិធម៌ជូនកូនប្រុសស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី៧ឆ្នាំមុន

គ្រួសារមួយទាមទារយុត្តិធម៌ជូនកូនប្រុសស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី៧ឆ្នាំមុន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង