CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន អភិបាលកិច្ច

ពលរដ្ឋនៅស្រុកកៀនស្វាយសប្បាយចិត្ត ក្រោយអាជ្ញាធរប្រើប្រាស់ថវិកាឃុំជួសជុលផ្លូវក្នុងភូមិ

Admin ដោយ Admin
July 27, 2021
ក្នុង អភិបាលកិច្ច
0
ពលរដ្ឋនៅស្រុកកៀនស្វាយសប្បាយចិត្ត ក្រោយអាជ្ញាធរប្រើប្រាស់ថវិកាឃុំជួសជុលផ្លូវក្នុងភូមិ

ប្រភពរូបថតពី VOD

0
ចែករំលែក
70
ចំនួនមើល

ពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាលសាទរចំពោះអាជ្ញាធរមូលដ្ឋានដែលចំណាយថវិកាឃុំកែលម្អផ្លូវនៅក្នុងភូមិបានល្អជាងមុន ក្រោយរងការខូចខាតអស់ជាច្រើនឆ្នាំដោយសារគ្រោះធម្មជាតិ និងការបើកបរឆ្លងកាត់ដោយឡានធំៗ។

ពលរដ្ឋម្នាក់ដែលស្ថិតក្នុងវ័យ ៨០ឆ្នាំ រស់នៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ អ្នកស្រី សើ ជុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា តាំងពីយូរយារណាស់មកហើយ​ ផ្លូវលំនេះគឺសម្រាប់តែសត្វគោដើរទេ ព្រោះមានភក់ត្រឹមកជើង និងពិបាកធ្វើដំណើខ្លាំង។

បើតាមពលរដ្ឋរូបនេះ ផ្លូវនេះបានចាក់ដីបំពេញច្រើនលើកច្រើនសារ ប៉ុន្ដែនៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ដោយនៅឆ្នាំ២០០៥ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានរ៉ៃអង្គាសប្រាក់ ដើម្បីទិកដី និងថ្មយកមកជួសជុល ប៉ុន្ដែផ្លូវនេះក៏រងការខូចខាតដដែល ដោយសារឡានដឹកដី និងឡានដឹកទំនិញធំៗ បើកបរឆ្លងកាត់ជាញឹកញាប់។

អ្នកស្រី សើ ជុំ សំដែងការត្រេកអរ ក្រោយឃើញអាជ្ញាធរ និងអ្នកភូមិសហការគ្នាទិញថ្ម និងដីខ្សាច់មកជួសជុលឱ្យមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរដូចសព្វថ្ងៃនេះ ។

អ្នកស្រីបន្ដថា៖ «រហូតមកដល់ខែឧសភា ឬខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរនិងប្រជាជនសហការគ្នាទិញថ្មម៉ិច និងដីខ្សាច់មកជួសជុលឱ្យមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរដូចសព្វថ្ងៃនេះ។ ក្នុងឆ្នាំ២០០៥ ផ្លូវលំនេះមានលក្ខណៈល្អប្រសើរបន្តិចដោយសារអាជ្ញាធរ និងប្រជាជនបានសហការគ្នាទិញដីចាក់បំពេញជួសជុល តែដោយសារឡានដឹកដី និងទំនិញធំៗគ្រប់ប្រភេទបើកបរលើផ្វូវនេះ ធ្វើឱ្យខូចខាតលំបាកធ្វើដំណើរដូចដើមវិញ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឆឹង ស៊ីផុន អាយុ ៥០ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ផ្លូវលំនេះមានភក់ផុងត្រឹមក្បាលជង្គង់ និងមិនដែលទទួលបានជួសជុល និងកែលម្អឱ្យល្អប្រសើរឡើយ។ គាត់បន្ដថា ប្រជាពលរដ្ឋនៅក្នុងភូមិ និងអាជ្ញាធរមូលដ្ឋានផងបានរ៉ៃអង្គាសប្រាក់ ដើម្បកែលម្អប្រើប្រាស់ផងដែរ ប៉ុន្ដែ មិនជាជាប់រឹងមាំល្អនោះទេ។

អ្នកស្រីប្រាប់ថា គាត់សប្បាយចិត្តក្រោយលឺអាជ្ញាធរឃុំប្រកាសពីគម្រោងសាងសង់ផ្លូវភូមិមួយនេះ ព្រោះវាជួយដល់ការធ្វើដំណើរ និងការដឹកជញ្ជូនដំណាំកសិផលរបស់ពលរដ្ឋ។  

អ្នកស្រីបន្ដថា៖ «ផ្លូវនេះពីមុនមកហើយសម្រាប់តែសត្វគោដើរប៉ុណ្ណោះ។ ផ្លូវលំនេះបានជួសជុលបួនលើករួចមកហើយ។ នៅក្នុងខែមិថុនាឆ្នាំ២០២១ ទើបផ្លូវនេះមានលក្ខណៈល្អប្រសើរអាចឲ្យប្រជាជនធ្វើដំណើរទៅមកងាយស្រួលជាងមុន លោកស្រីរំលឹកថា ផ្វូវនេះអាជ្ញាធរកំពុងសិក្សាគម្រោងចាក់ផ្លូវបេតុងជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០២១នេះ»។

ស្មៀនឃុំដីឥដ្ឋ លោក ថន សារឿន អាយុ៣៨ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អាជ្ញាធរឃុំគ្រោងកែលម្អផ្លូវភូមិចំនួន២ខ្សែ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដែលប្រវែងសរុប ៥៩៥ម៉ែត្រ។ លោកថា គម្រោងជួសជុលផ្លូវក្នុងភូមិនេះ ចាប់ផ្ដើមពីថ្ងៃទី ៧ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោកបន្ដថា៖ «ខ្សែទី១ ចាប់ពីផ្លូវជាតិលេខ១ រហូតទៅដល់ភូមិស្តៅកន្លែង២ មានទទឹង៥ម៉ែត្រ ៨។ ខ្សែទី២ ចាប់ពីផ្លូវបំបែកភូមិស្តៅកន្លែង២ រហូតទៅដល់ភូមិស្តៅកន្លែង៣ មានទទឹង៦ម៉ែត្រ ហើយផ្លូវទាំងពីរខ្សែនេះបណ្តោយសរុបគឺ ៥៩៥ម៉ែត្រ»។

ស្មៀនឃុំដីឥដ្ឋ លោក ថន សារឿន បញ្ជាក់បន្ថែមថា ថវិកាសាងសង់បានមកពីមូលនិធិថវិកាឃុំសង្កាត់ឆ្នាំ២០២១ ហើយមានក្រុមហ៊ុនចំនួន២​ បានដាក់ដេញថ្លៃ គឺក្រុមហ៊ុន ជួន អេង ដេញថ្លៃសាងសង់លើផ្លូវមានទទឹង៥ម៉ែត្រ​ និងក្រុមហ៊ុន ឃួន សំអាត ដេញថ្លៃសាងសង់ផ្លូវមានទទឹង៦ម៉ែត្រ និងចំណាយថវិកាសរុបជាង ៣២៨លានរៀល៕

_______________________________________

លោក មាស ធឿន និងលោក អន សុវណ្ណា (CJ ខេត្តកណ្តាល)   

អត្ថបទមុន

អាជ្ញាធរឃុំនៅខេត្ដកំពង់ស្ពឺបកស្រាយករណីជីកកាយប្រឡាយប៉ះពាល់ដីស្រែពលរដ្ឋ

អត្ថបទបន្ទាប់

អាជ្ញាធរមិនហ៊ានអភិវឌ្ឍន៍ផ្លូវក្នុងភូមិ ក្រោមហេតុផលជាការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន

អត្ថបទបន្ទាប់
អាជ្ញាធរមិនហ៊ានអភិវឌ្ឍន៍ផ្លូវក្នុងភូមិ ក្រោមហេតុផលជាការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន

អាជ្ញាធរមិនហ៊ានអភិវឌ្ឍន៍ផ្លូវក្នុងភូមិ ក្រោមហេតុផលជាការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង