CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប

Admin ដោយ Admin
July 19, 2020
ក្នុង សង្គម, សេដ្ឋកិច្ច
0
slide 1 of 6
បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប
បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប
បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប
បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប
បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប
បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប
0
ចែករំលែក
167
ចំនួនមើល

ជាទូទៅ មុនពេលសម្រេចចិត្តជ្រើសជំនាញសិក្សានៅសកលវិទ្យាល័យ សិស្ស និស្សិតគ្រប់រូបតែងពិចារណា និងគិតគូយ៉ាងដិតដល់ណាស់ ទម្រាំសម្រេចចិត្តជ្រើសរើសក្នុងគោលបំណងទទួលបាននូវចំណេះដឹង និងចំណេះធ្វើ ដែលខ្លួនស្រឡាញ់ ឬសាកសមនឹងសមត្ថភាពរបស់ពួកគេ។

ប៉ុន្ដែយុវជន សិស្ស និងនិស្សិតទាំងនោះអាចចាប់យកឪកាសការងារត្រូវនឹងជំនាញរបស់ខ្លួនបាន ក៏វាអាស្រ័យទៅតាមឪកាសការងារជាក់ស្ដែង ដោយខ្លះក៏ទទួលបានអ្វីដែលខ្លួនចង់បាន ប៉ុន្ដែ ខ្លះទៀតក៏ផ្លាស់ប្ដូរអាជីពទៅតាមតម្រូវការទីផ្សារ ធនធាន និងកត្ដាផ្សេងទៀត។

និសិត្សមួយរូបនៅខេត្តព្រៃវែងរៀបរាប់ពីមូលហេតុដែលខ្លួនផ្លាស់ប្ដូរជំនាញ ហើយងាកមកចាប់ជំនាញកសិកម្ម និងកសាងកសិដ្ឋានដ៏ធំមួយរហូតទទួលបានជោគជ័យ ក្នុងការចិញ្ចឹមត្រី និងកង្កែបនៅឯស្រុកកំណើត។

កំពុងតែមមាញឹកមើលការងារខុសត្រូវលើកសិដ្ឋាន ដែលវេលាស្មានេះល្ងាចបន្ដិច ហើយមេឃក៏កាន់តែងងឹត និងចុះត្រជាក់ទៅហើយក្ដី លោក រី វុទ្ធី គឺជាអតីតនិស្សិតមួយរូបសិក្សាផ្នែកជំនាញព័ត៌មានវិទ្យា ដែលបានបង្កើតកសិដ្ឋានវារីវប្បកម្មមួយ នៅស្រុកកំណើតក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ស្ថិតក្នុងសំលៀកបំពាក់បែបសាមញ្ញ និងប្រឡាក់ទៅដោយធូលីដី ដែលធ្វើឱ្យអាវឡើងពណ៌ក្រម៉ៅដោយដុំៗ យុវជន រី វុទ្ធី ប្រាប់ក្រុមពលរដ្ឋសារព័ត៌មានយើងថា គាត់បានបង្កើតកសិដ្ឋានមួយដែលដាក់ឈ្មោះថា «កសិដ្ឋានមាគ៌ាជលសា» ប្រមាណជាង ៣ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០១៦ ដែលនៅពេលនោះ គឺធ្វើនៅលើដីរបស់គាត់ផ្ទាល់ ដែលមានទំហំតែ ១ហិកតា ដោយគាត់ចាប់ផ្ដើមសាកល្បងចិញ្ចឹមតែត្រីនិងកង្កែបមុនគេក្នុងចំនួនតិចប៉ុណ្ណោះ។

លោករំលឹកថា មូលហេតុ ដែលគាត់បោះបង់ជំនាញ និងការងារផ្នែកបច្ចេកវិទ្យានោះ គឺដោយសារគាត់គិតទៅលើធនធាន ដែលមានស្រាប់ និងគិតថា ការបើកអាជីវកម្មដោយខ្លួនឯងធ្វើឱ្យគាត់មានសេរីភាព និងឯករាជ្យភាពក្នុងជីវិតច្រើនជាងបម្រើការងារឲ្យក្រុមហ៊ុនឯកជន ឬឲ្យអ្នកដទៃ។ ហើយម្យ៉ាងទៀត គាត់ក៏មានបំណងចង់លើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង។

យុវជនរូបនេះរៀបរាប់ថា ចំពោះបច្ចេកទេសចិញ្ចឹមកង្កែប និងត្រី ដំបូងឡើយ គាត់បានរៀនជំនាញតាមរយៈការអានសៀវភៅ និងឯកសារពាក់ព័ន្ធ និងស្រាវជ្រាវតាមប្រព័ន្ធអ៊ិនធើណេតប៉ុណ្ណោះ ដែលការចាប់ផ្ដើមធ្វើដំបូង បានធ្វើឲ្យរូបគាត់ជួបបញ្ហាប្រឈមច្រើន ដូចជា គ្មានបច្ចេកទេស និងកង្វះទឹកប្រើប្រាស់ និងខាតបង់ប្រាក់ចំណូល ដោយសារកង្កែប និងត្រីងាប់ជាបន្ដបន្ទាប់។

យុវជន រី វុទ្ធី រៀបរាប់បន្ដថា៖ «រៀនចប់ជំនាញអាយធីទេ នៅសកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ ហើយខ្ញុំបានចេញទៅធ្វើការផ្នែកបច្ចេកវិជ្ជាវិស្វករនៅថៃចំនួន៧ឆ្នាំ។ ហើយបន្ទាប់មកយើងក៏ចាប់អារម្មណ៍ថា ជីវិតធ្វើការឱ្យគេខុសប្លែកពីអ្វីដែលយើងធ្វើការខ្លួនឯង។ ណាមួយទៀតដោយយើងយល់ឃើញថា នៅក្រោយផ្ទះយើងមានដីស្រែដែលសមស្របសម្រាប់វារីវប្បកម្ម ចុះហេតុអ្វីបានជាយើងមិនបង្កើតនៅលើផ្ទៃដីដែលមានស្រាប់ ហើយមានអំណោយផលវារីវប្បកម្មឱ្យ កើតជាររូបរាងឡើង។ កត្តាទំាងនេះហើយ ជ្រុញឱ្យយើងចាប់ផ្តើមចិញ្ចឹមត្រី និងចិញ្ចឹមកង្កែបហើយបង្កើតជាកសិដ្ឋានមាគ៌ាជលសារនេះឡើង»។

ផ្ដើមចេញពីការសម្រេចិត្តដោយខ្លួនឯងងាកទៅចាប់យកការងារមួយទៀត ដែលខ្វះខាតទាំងបទពិសោធន៍ ជំនាញ និងដើមទុននោះ យុវជ នរី វុទ្ធី បានអភិវឌ្ឍជំនាញនេះពីមួយថ្ងៃទៅមួយថ្ងៃ និងបាននាំយកប្អូនប្រុសរបស់គាត់ម្នាក់ទៀត ឈ្មោះ «រី សេងលី» ដែលជាអតីតនិស្សិតផ្នែកបច្ចេកវិទ្យាដែរនោះមកចូលរួមជាមួយ រហូតពួកគេបានពង្រីកផ្ទៃដីកសិដ្ឋាន និងទទួលបានផលចំណេញកាន់តែធំជាងមុន។

ក្រោយពីជួបសំណេះសំណាលជាមួយក្រុមពលរដ្ឋសារព័ត៌មានយើងដែលបានចុះទៅដល់កសិដ្ឋានរបស់គាត់ផ្ទាល់ យុវជន រី វុទ្ធី ប្រាប់ថា បច្ចុប្បន្ននេះ គាត់បានពង្រីកផ្ទៃដីកសិដ្ឋានដល់ទំហំ៣ហិកតា សម្រាប់ការងារចិញ្ចឹមកង្កែប និងត្រីនេះ។
យុវជនរូបនេះប្រាប់ថា វិធីសាស្ដ្រក្នុងការការពារ និងថែរក្សាកង្កែប និងត្រីកុំឱ្យងាប់ច្រើននោះ គឺគាត់បានជីកស្រះដើម្បីស្ដុកទឹកទុកនៅរដូវប្រាំងមកដល់ ដោយដើម្បីបញ្ចៀសហានិភ័យធំៗ និងគ្រោះធម្មជាតិផ្សេងៗ។

យុវជន រី វុទ្ធី ប្រាប់ថា នៅឆ្នាំនេះ កសិដ្ឋានរបស់គាត់មានចិញ្ចឹមកង្កែបចំនួនជាង២ម៉ឺនក្បាល និងត្រីចំនួន ៣ម៉ឺនក្បាល ដែលជាប្រភេទត្រីឆ្ពិន ត្រីអណ្តែង និងត្រីទីឡាត្យា។ វុទ្ធី អះអាងថា នៅឆ្នាំនេះ ការលក់ផលិតផលកង្កែបមានទីផ្សារជាងឆ្នាំៗមុន ដោយគាត់លក់បានកូនកង្កែបចំនួន ១៧ម៉ឺនកូន បើធៀបឆ្នាំមុនបានតែ ២ម៉ឺនកូន ហើយកង្កែបសាច់លក់បាន៦តោន បើធៀបនឹងឆ្នាំមុន លក់បានតែ ៣តោនប៉ុណ្ណោះ។

យុវជនរូបនេះលើកឡើងផងដែរថា បញ្ហាប្រឈមដែលប្រជាកសិករនៅតំបន់ជួបប្រទះ គឺបញ្ហាខ្វះទឹក បញ្ហាបច្ចេកទេស និងបញ្ហាទីផ្សារលក់ផលិតផលកង្កែប ដែលថា ប្រទេសជិតខាងបាននាំចូលយកមកលក់ក្នុងតម្លៃទាបជាងផលិតផលក្នុងស្រុក។

យុវជន រី វុទ្ធី រៀបរាប់បន្ដថា៖ «យើងមានបច្ចេកទេសខ្លះហើយ ប៉ុន្ដែ យើងនៅតែត្រូវការបច្ចេទេសបន្ថែមទៀត ដោយសារបច្ចេកទេសយើងនៅមានកម្រិត យើងត្រូវការបច្ចេទេសមួយរឹងមាំ ដើម្បីការចិញ្ចឹមរបស់យើងតាមបែបទំនើប រីកចម្រើន ហើយអាចចំណាយតិច តែចំណេញខ្ពស់»។

ម្យ៉ាងទៀត យុវជន រី វុទ្ធី ក៏ស្នើដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធចុះបង្រៀន និងផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមកង្កែប និងត្រីដល់កសិករនៅក្នុងភូមិនេះ ដោយថា ដើម្បីឱ្យពួកគេមានលទ្ធភាពពង្រីកការចិញ្ចឹម និងប្រកួតប្រជែងទីផ្សារជាមួយនឹងប្រទេសជិតខាងកម្ពុជា។

មេភូមិដុំ នៃឃុំពានរោង លោក សុង សែម មានប្រសាសន៍ថា នៅភូមិដុំនេះ មានពលរដ្ឋសរុបចំនួន១៦៥គ្រួសារ ឬស្មើនឹង ៧១៧នាក់ ដែលភាគច្រើនសុទ្ធសឹងធ្វើការងារកសិកម្ម។ ក្នុងនោះ លោកថា ទើបតែ២ ឬ៣ឆ្នាំចុងក្រោយនេះ កសិករចន្លោះពី៤ ទៅ៥គ្រួសារ បានងាកមកចិញ្ចឹមកង្កែប និងត្រី ហើយក្នុងនោះតែ២ ទៅ៣គ្រួសារប៉ុណ្ណោះ ចិញ្ចឹមទ្រង់ទ្រាយធំ។

ក្នុងពិធីសំណេះសំណាលមួយនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ បានយាយីដល់បណ្ដាប្រទេសលើសកលលោកក៏ដោយ ប៉ុន្ដែកម្ពុជាមិនទទួលរងផលប៉ះពាល់ដល់វិស័យកសិកម្មទេ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងទៀតថា រដ្ឋាភិបាលរបស់លោកកំពុងខិតខំជំរុញការរីកចម្រើនក្នុងវិស័យកសិកម្មនេះឲ្យកាន់តែលូតលាស់ទៀតផង។

លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្តែ កម្ពុជាមានចំណុចខ្លាំងមួយនៅត្រង់ថា យើងមិនត្រូវភ្លេចថា យើងជាប្រទេសកសិកម្ម វាមិនត្រឹមតែមិនប៉ះពាល់ទេ ប៉ុន្តែ វាបានផ្តល់ឧត្តមភាពត្រឡប់ទៅវិញនៅក្នុងវិស័យកសិកម្ម។ ដូច្នេះហើយបានរដ្ឋាភិបាលបានប្តូរទិសយ៉ាងឆាប់ទៅក្នុងការជំរុញវិស័យកសិកម្មឱ្យមានការលូតលាស់ឡើង»។

យ៉ាងណាក៏ដោយ អតីតនិស្សិតជំនាញបច្ចេកវិទ្យា និងបច្ចុប្បន្ន ជាម្ចាស់កសិដ្ឋានមាគ៌ាជលសា លោក រី វុទ្ធី យល់ថា ដើម្បីលើកកម្ពស់សុខាមាលភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការងារកសិកម្មក្នុងភូមិដុំ នៃឃុំពានរោង អាជ្ញាធរមូលដ្ឋានគួរតែមានគោលការណ៍មានប្រសិទ្ធភាពគាំទ្រដល់ពួកគេ ជាពិសេស ស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ដ្រឲ្យល្អ ដើម្បីជម្រុញការរីកចម្រើនវិស័យកសិកម្មនៅកម្ពុជា៕
———————————————-
ដោយក្រុមពលរដ្ឋសារព័ត៌មានខេត្តព្រៃវែង

អត្ថបទមុន

ពលរដ្ឋ៥ភូមិនៅឧត្តរមានជ័យចោទទាហានរំលោភយកដីស្រែរបស់ពួកគាត់

អត្ថបទបន្ទាប់

កសិករម្នាក់ចែករំលែកភាពជោគជ័យក្នុងការចិញ្ចឹមមាន់បែបបច្ចេកទេស

អត្ថបទបន្ទាប់
កសិករម្នាក់ចែករំលែកភាពជោគជ័យក្នុងការចិញ្ចឹមមាន់បែបបច្ចេកទេស

កសិករម្នាក់ចែករំលែកភាពជោគជ័យក្នុងការចិញ្ចឹមមាន់បែបបច្ចេកទេស

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង