CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​៧៩​គ្រួសារ​នៅ​កំពង់ធំ​ស្នើ​ក្រសួង​ដែន​ដី​កាត់​ដី​ជាង​៤០០ហិកតា​ពី​តំបន់​៣​ឱ្យ​ពួក​គាត់​អាស្រ័យ​ផល​

Admin ដោយ Admin
May 6, 2024
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ទិដ្ឋភាពអ្នកភូមិជាង៤០នាក់តំណាងឱ្យពលរដ្ឋ៧៩គ្រួសារ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយស្នើសុំកាត់ដីទំហំជាង៤០០ហិកតា ពីតំបន់៣។ (រូបភាពផ្តល់ឱ្យ)

ទិដ្ឋភាពអ្នកភូមិជាង៤០នាក់តំណាងឱ្យពលរដ្ឋ៧៩គ្រួសារ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយស្នើសុំកាត់ដីទំហំជាង៤០០ហិកតា ពីតំបន់៣។ (រូបភាពផ្តល់ឱ្យ)

0
ចែករំលែក
161
ចំនួនមើល

ប្រជាពលរដ្ឋ៧៩គ្រួសារនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្នើដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាត់ឆ្វៀលដីជាង៤០០ហិកតាពីតំបន់៣ ឱ្យពួកគាត់ ដោយអះអាងថាបានកាន់កាប់ និងអាស្រ័យផលជិត២០ឆ្នាំមកហើយ។

អ្នកភូមិជាង៤០នាក់តំណាងឱ្យពលរដ្ឋ៧៩គ្រួសារ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៣ ខែឧសភានេះ ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីលោក សាយ សំអាល់ ឱ្យកាត់ដីទំហំ៤១៣,៥ ហិកតា ពីតំបន់៣ ស្ថិតនៅតំបន់ព្រះស្នែងក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ឱ្យពួកគាត់បានអាស្រ័យផល ដោយអះអាងថា ដីនោះពួកគាត់បានកាន់កាប់តាំងពីឆ្នាំ២០០៥។

លោក អៀត ប៊ីន នៅតំបន់ព្រះស្នែង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកបានកាន់កាប់ និងអាស្រ័យផលលើដីក្នុងតំបន់៣ជិត៥ហិកតារយៈពេលជិត២០ឆ្នាំហើយ ដោយលោកធ្វើស្រែប្រាំងផង និងស្រែវស្សាផង។ លោក អះអាងថា ការអាស្រ័យរបស់លោកនេះ គឺមានការទទួលស្គាល់ និងដឹងឮពីអាជ្ញាធរឃុំ ស្រុកផងដែរ ហើយក៏ពុំមានការហាមឃាត់ណាមួយពីអាជ្ញាធរផងដែរ។

ពលរដ្ឋរូបនេះបន្តថា ក្នុងឆ្នាំ២០២៤ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណងចុះវាស់វែង និងកាត់ឆ្វៀលដីពីតំបន់៣ជូនពលរដ្ឋអាស្រ័យផលវិញ ប៉ុន្តែមិនបានវាស់វែងដីតំបន់ពួកគាត់ឱ្យពលរដ្ឋឡើយ ខណៈដីពលរដ្ឋផ្សេងដែលនៅជិតបឹងទន្លេសាបត្រូវបានវាស់វែង។

លោកបន្ថែមថា៖«ពួកខ្ញុំបានសំណូមពរតវ៉ាជាញឹកញាប់ដែរ តែពុំទទួលបានដំណោះស្រាយទេ។ ខ្ញុំធ្លាប់ដាក់លិខិតស្នើទៅមន្ទីរសូរិយោដីដែរប៉ុន្តែដាក់ទៅស្ងាត់ៗ គាត់ថាចាំគាត់ដោះស្រាយឱ្យដោះស្រាយឱ្យតែមិនមានដំណោះស្រាយសោះ។ គ្រាន់តែសន្យាឱ្យចប់រឿងតែប៉ុណ្ណោះ ដើម្បីឱ្យពួកខ្ញុំត្រឡប់មកផ្ទះវិញ ទើបមកដល់នេះពួកខ្ញុំសម្រេចចិត្តថាដាក់លិខិត ទៅក្រសួងម្តង ដើម្បីឲ្យគាត់ជួយធ្វើការអន្តរាគមន៍ និងដោះស្រាយជូនពួកខ្ញុំ »។

ពលរដ្ឋនៅតំបន់ព្រះស្នែងម្នាក់ទៀត អ្នកស្រី ស៊ីម ស្រីពៅ ឱ្យដឹងថា អ្នកស្រីបានកាន់កាប់ និងអាស្រ័យផលលើដីប្រហែល៣ហិកតា តាំងពីឆ្នាំ២០០៥ ដោយរដ្ឋបាលខេត្តមិនបានវាស់វែង និងកាត់ឆ្វៀលជូនគាត់ឡើយ ក្រោមហេតុផលថា ដីគាត់អាស្រ័យនោះស្ថិតក្នុងតំបន់៣ ដែលជាតំបន់ការពារបឹងទន្លេសាប។

ស្ត្រីវ័យ៥២ឆ្នាំរូបនេះ បានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធ និងក្រសួងរៀបចំដនដីនគរូបនីយកម្ម និងសំណង់ដោះស្រាយឱ្យពួគាត់អាស្រ័យផលដោយស្របច្បាប់។

អ្នកស្រីថា ៖«ខ្ញុំឆ្ងល់ណាស់ ដីខ្ញុំមានព្រំប្រទល់ជាប់គ្នាហេតុអីបានជាដីមួយចំនួនគេកាត់ចូលក្នុងតំបន់ពីរ ហើយដីមួយចំនួនទៀតគេកាត់ចូលក្នុងតំបន់បី ។ ម្យ៉ាងទៀតវាដូចជាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ ដែលមានស្រែនៅខាងលើ គេថាស្ថិតនៅក្នុងតំបន់បីចំណែកអ្នកខ្លះធ្វើស្រែនៅជិតបឹងទន្លេសាបគេចាត់ជាតំបន់ពីរ ហើយគេកាត់ឆ្វៀលឲ្យទាំងអស់មិនដឹងជាគេគិតយ៉ាងម៉េចខ្ញុំអត់យល់»។

លោក ទក ផូ អាយុ ៤៧ ឆ្នាំ នៅតំបន់ព្រះស្នែងម្នាក់ទៀតឱ្យដឹងថា ពួកគាត់បានដាក់សំណើរទៅរដ្ឋបាលខេត្តកំពង់ធំឱ្យជួយដោះស្រាយជាច្រើនដងហើយ ប៉ុន្តែពុំមានដំណោះស្រាយឡើយ ទើបពួកគាត់ឡើងទៅកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដីឱ្យជួយដោះស្រាយវិញ។

មេឃុំត្រពាំងគោលោក ស៊ន ប៊ុនសរ មានប្រសាសន៍ថា ដីដែលពលរដ្ឋកំពុងតវ៉ានោះ គឺស្ថិតក្នុងដីតំបន់៣ដែលជាតំបន់ហាមឃាត់នៅជាប់បឹងទន្លេសាប។ លោកថា ករណីនេះវាហួសពីដែនសមត្ថកិច្ចរបស់រដ្ឋបាលឃុំក្នុងការដោះស្រាយ ហើយថា មានតែអាជ្ញាធរថ្នាក់ជាតិប៉ុណ្ណោះដែលអាចសម្រេច និងដោះស្រាយបាន។

លោកថា៖«ដីនេះជាដីមាន(ស.ជ.ណ)របស់រដ្ឋ ដូច្នេះឃុំមិនហ៊ានលូកដៃលូកជើងអីទេ ហើយរឿងដែលប្រជាពលរដ្ឋថាដីខ្លះ នៅតំបន់បីដែរ ហើយមានព្រំប្រទល់ជាប់គ្នា គេកាត់ឆ្វៀលឱ្យពលរដ្ឋបានដោយសារដីនោះជាដីស្រែចាស់ គេធ្វើស្រែពីបរមបុរាណមកទើបបានជាគេឆ្វៀលឲ្យ។ តែបើគេរកឃើញថាដីនោះទើបតែកាប់គាស់ថ្មី គឺជាកាប់បំផ្លាញព្រៃលិចទឹកគេពុំអាចធ្វើឲ្យទេ»។

ពាក់ព័ន្ធរឿងនេះ ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដីលោក សេង ឡូត បានទេ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ករណីពលរដ្ឋឡើងមកតវ៉ានៅក្រសួងរៀបចំដែនដីជាសិទ្ធិរបស់ពួកគាត់ក្នុងការទាមទារសិទ្ធិដីធ្លី។ លោកថា ក្រសួងពេលដែលបានទទួលលិខិតពលរដ្ឋហើយត្រូវតែបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីចុះទៅសិក្សាពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់ដល់តំបន់មានបញ្ហាជាជាងការអង្គុយគូសវាសនៅលើក្រដាស។

 លោក អំ សំអាត បានជំរុញដល់ក្រសួងរៀបចំដែនដីពិចារណាឡើងវិញនូវប្រវត្តិ នៃការគ្រប់គ្រងដីកន្លងមក ដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋឱ្យដូចៗគ្នា ជាជាងទុកឱ្យពួកគាត់ទទួលភាពអយុត្តិធម៌បង្កជម្លោះរ៉ាំរ៉ៃជាមួយអាជ្ញាធរ។

លោកថា៖«ខ្ញុំរកមើលឃើញថា បញ្ហាដីបច្ចុប្បន្ន ជាបញ្ហាក្តៅគគុកនៅឡើយ ជាពិសេសបញ្ហាការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋមួយចំនួនវានាំបង្កឱ្យមានបញ្ហាជាមួយប្រជាពលរដ្ឋ នៅពេលដែលការស្រាវជ្រាវមិនច្បាស់លាស់ វាអាចផ្ដល់ភាពអយុត្តិធម៌មួយចំនួនទៅដល់ប្រជាពលរដ្ឋទៅវីញ»។

កាលពីឆ្នាំ២០២១ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ជាទៅកងកម្លាំង និងក្រសួងពាក់ព័ន្ធចុះទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប និងរឹបអូសដីទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោយរកឃើញថា ដីរាប់ម៉ឺនហិតានៅតំបន់ការពារមួយនេះរងការទន្ទ្រានយកដោយខុសច្បាប់។

ប៉ុន្តែក្រោយមកនៅឆ្នាំ២០២៣ រដ្ឋាភិបាលចេញអនុក្រឹត្យលេខ២៨ ស្តីពីការកែសម្រួលផ្ទៃដីទំហំ ២៧ ៧៧៤ ហិកតា ៧០ អា ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋចំនួន ៦ ៩១២ គ្រួសារបន្តប្រើប្រាស់ និងអាស្រ័យផល៕

……………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក នូ រ៉េន

អត្ថបទមុន

អ្នក​មាន​ជម្លោះ​ដីធ្លី​១២​នាក់​នៅ​កោះកុង​ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួកគេ​

អត្ថបទបន្ទាប់

អង្គការ​មួយ​ស្នើ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​កំណត់​ព្រំ​ដី​សហគមន៍​ឧត្ដម​ស្រែ​ពស់​ឱ្យ​ច្បាស់​លាស់​ដើម្បី​ងាយ​ស្រួល​​ការពារ​

អត្ថបទបន្ទាប់
រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

អង្គការ​មួយ​ស្នើ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​កំណត់​ព្រំ​ដី​សហគមន៍​ឧត្ដម​ស្រែ​ពស់​ឱ្យ​ច្បាស់​លាស់​ដើម្បី​ងាយ​ស្រួល​​ការពារ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង