CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ព្រៃឡង់៦ហិតាថ្មីទៀតនៅខេត្ដព្រះវិហាររងការកាប់ទន្ទ្រានយកដោយខុសច្បាប់

Admin ដោយ Admin
March 1, 2024
ក្នុង បរិស្ថាន
0
ព្រៃឡង់៦ហិតាថ្មីទៀតនៅខេត្ដព្រះវិហាររងការកាប់ទន្ទ្រានយកដោយខុសច្បាប់

ដើមឈើតូចធំជាច្រើនត្រូវបានគេកាប់នឹងដុតបំផ្លាញ់ដើម្បីយកដីធ្វើចម្ការស្ថិតនៅក្នុងឃុំធ្មា ស្រុករវៀងខេត្ដព្រះវិហារ។ (រូបភាពពីផេកPrey Lang - It's Our Forest Too)

0
ចែករំលែក
132
ចំនួនមើល

បទល្មើសទន្ទ្រានយកដីព្រៃឡង់ចំនួន៦ហិតាថ្មីទៀត និងឈើប្រណិតជាច្រើនម៉ែត្រគូប ត្រូវបានបណ្តាញព្រៃឡង់ក្នុងខេត្តព្រះវិហាររកឃើញពេលចុះល្បាតព្រៃឡង់ក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរថា ខ្លួនមិនទទួលបានព័ត៌មាននេះជាក់លាក់នៅឡើយ។

បណ្ដាញសហគមន៍ព្រៃឡង់ខេត្ដព្រះវិហារចំនួន២០នាក់បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ចំនួន៣ថ្ងៃ គឺនៅថ្ងៃទី២៥ ដល់ ២៨ ខែកុម្ភៈឆ្នាំ២០២៤ ដោយប្រទះឃើញការកាប់ទន្ទ្រានព្រៃឡង់យកដីធ្វើកម្មសិទ្ធិចំនួន៦ហិកតា និងឃើញកាប់ឈើ និងដឹកឈើប្រណិតជាច្រើនម៉ែត្រគូបចេញពីតំបន់ការពារមួយនេះផងដែរ។

សមាជិកបណ្ដាញព្រៃឡង់ខេត្ដព្រះវិហារលោក ឃុត សឿម ដែលចូលរួមចុះល្បាតព្រៃឡង់បានឱ្យដឹងថា រយៈពេលចុះល្បាតនោះ គឺក្រុមល្បាតបានជួបការកាប់ និងដុតព្រៃឡង់ថ្មី ដើម្បីយកដីធ្វើកម្មសិទ្ធិចំនួន២កន្លែង ដោយ១កន្លែងស្ថិតក្នុងឃុំរៀបរយមានចំនួន១ហិកតា និង៥ហិកតាទៀត ស្ថិតក្នុងឃុំធ្មា នៃស្រុករវៀង ខេត្ដព្រះវិហារ។

លោក ឃុត សឿម បន្តថា ក្រៅពីការទន្ទ្រានយកដីព្រៃឡង់ដោយខុសច្បាប់នោះ គឺក្រុមល្បាត ក៏ប្រទះឃើញបទល្មើសកាប់ឈើប្រណិតចំនួន៣០ដើម ដែលមានមុខកាត់ចាប់ពី៤០ទៅ៥០សង់ទីម៉ែត្រ។

លោក ឃុត សឿម អះអាងថា កន្លែងកាប់ និងដុតព្រៃឡង់ ដើម្បីយកដីធ្វើកម្មសិទ្ធិនោះ គឺនៅមិនឆ្ងាយពីផ្លូវចូលរបស់មន្រ្ដីឧទ្យានុរក្សដែលជិះម៉ូតូចុះល្បាតនោះទេ។ លោកបានដាក់ជាឆ្ងល់ថា ហេតុអ្វីបានជាមន្រ្ដីទាំងនោះ មើលមិនឃើញបទល្មើស ខណៈសហគមន៍រកឃើញបទល្មើសជាច្រើនករណី។

លោកលើកឡើងថា៖ «យើងក៏ធ្លាប់បាននាំមន្រ្ដីពាក់ព័ន្ធផ្សេងៗទៅឃើញកន្លែង [បទល្មើស] ជាច្រើនដងហើយកន្លងមក។ពេលខ្លះពួកគាត់និយាយថា សហគមន៍និយាយមិនពិត និយាយកុហក ហ្នឹងមានទោសពីបទញុះញង់ពីបទបរិហា។ ដលពេលពួកខ្ញុំនាំទៅឃើញនាំទៅជួបកន្លែង [បទល្មើស ] មិនមានវិធានការអ្វីទេ» ។

សមាជិកបណ្ដាញព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀតលោក ចាន់ សារិន បន្ថែមថា ការចុះល្បាតលើកនេះ ក្រុមល្បាតក៏បានជួបគោយន្ដដឹកឈើ៣គ្រឿង និងមនុស្ស៤នាក់ប្រដាប់ដោយអាវុធកែច្នៃចំនួន២ដើមផងដែរ។ លោកថា អាវុធត្រូវបានសហគមន៍ដកហូតយកប្រគល់ទៅទៅនគរបាលរដ្ឋបាលប៉ុស្ដិ៍ឃុំធ្មា។ ចំណែកឯគោយន្ដ និងមនុស្សអនុញ្ញាតឱ្យត្រលឡប់ទៅផ្ទះវិញ។

លោក ចាន់ សារិន បន្តថា ក្រោយរកឃើញបទល្មើស គឺបណ្ដាញសហគមន៍បានរាយការណ៍ទៅអាជ្ញាធរ ដើម្បីឱ្យចុះពិនិត្យមើល និងស្រាវជ្រាវរកអ្នកប្រព្រឹត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ លោកបានស្នើដល់មន្រ្ដីបរិស្ថានអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយដកហូតយកដីដែលទន្ទ្រាននោះមកទុកជាសម្បត្តិរបស់រដ្ឋវិញ ។

លោកលើកឡើងថា៖ « យើងចង់ឃើញមន្រ្ដីបរិស្ថាន អាជ្ញាធរមូលដ្ឋានចង់ឱ្យពូកគាត់អនុវត្តតួនាទីរបស់គាត់ឱ្យបានច្បាស់ៗ។ ចង់ឱ្យគាត់ទៅដក់យកដីមកវិញ តំបន់នោះ គឺជាដែនជម្រកសត្វព្រៃ មនុស្សមួយចំនួនទៅរៀនយកដីធ្វើកម្មសិទ្ធខ្លួនឯង។ មន្រ្ដីគាត់ចុះទៅរាល់ដងហេតុអ្វីបានគាត់មើលអត់ឃើញ ហេតុអ្វីបានសហគមន៍មូលដ្ឋានគាត់មើលឃើញ [មន្រ្ដី ]គាត់មើលអត់ឃើញជាពិសេសការកាប់រៀនដីអាឈើក្នុងព្រៃឡង់តែម្ដង » ។

សមាជិកបណ្ដាញព្រៃឡង់ខេតព្រះវិហារម្នាក់ទៀត លោក សាន គឹមពឿន និយាយថា កន្លងមកពេលបណ្ដាញសហគមន៍ព្រៃឡង់រកឃើញបទល្មើសព្រៃឈើកើតមានឡើងតែងតែរាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ប៉ុន្តែមិនត្រូវបានអាជ្ញាធរ ទាំងនោះ យកចិត្ដទុកដាក់ទប់ស្កាត់នោះទេ។ លោកយល់ថា បើសិនជាអាជ្ញាធរនៅតែប្រងើយកន្តើយបែបនេះ មិនយូរទេព្រៃឡង់នឹងបាត់លែងមានព្រៃមិនខាន ។

លោក សាន គឹមពឿន បន្តថា នៅពេលបាត់បង់ព្រៃឈើនឹងធ្វើឱ្យប៉ះពាល់ទៅដល់ជីភាពរស់នៅប្រចាំថ្ងៃ និងបង់ប្រាក់ចំណូលប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ ដោយថា ពលរដ្ឋរស់ពឹងអាស្រ័យទៅលើព្រៃឈើដូចជារកថ្នាំបុរាណ រកឃ្មុំ ដងជ័រ បេះផ្លែឈើ។

លោកលើកឡើងថា៖ « ទទូចឱ្យពួកគាត់[អាជ្ញាធរ]បង្រាបបទល្មើស[យក]អ្នកដែលកាប់បំផ្លាញធនធានធម្មជាតិមកផ្ដន់ទាទោសទៅតាមច្បាប់នីមួយដែលមានចែង »។

មេឃុំធ្មាលោក យ៉ែម យៀក មានប្រសាសន៍ថា លោកបានឃើញរបាយការណណ៍របស់បណ្ដាញសហគមន៍ដែលបានរាយការណ៍តាមគ្រុបតេលេក្រាម ដោយលោកនៅមិនទាន់បានទទួលររបាយការណ៍លំអិតនៅឡើយទេពីបញ្ហាដែលសហគមន៍បានរកឃើញទីតាំងកាប់ព្រៃយកដីធ្វើកម្មសិទ្ធនេះ ។

លោក យ៉ែម យៀក បន្តថា សហគមន៍គួរតែបង្ហាញមុខអ្នកប្រព្រឹត្តិដល់អាជ្ញាធរឃុំ ដើម្បីងាយស្រួលដល់អាជ្ញាធរយកអ្នកប្រព្រឹត្តមកធ្វើកិច្ចសន្យា ឬអបរំណែនាំ។ លោកថា ក្នុងនាមជាអាជ្ញាធរឃុំ គឺចាំតែសហការជាមួយសហគមន៍ ដើម្បីទប់ស្កាត់រាល់បទល្មើសដែលបានកើតឡើង។

យ៉ាងណាលោកមេឃុំរូបនេះ បានទទួលស្គាល់ថា នៅក្នុងឃុំធ្មាកន្លងមកពិតជាមានការកាប់រានព្រៃយកដីធ្វើកម្មសិទ្ធឯកជនមានច្រើនករណីកាលពី៥ឆ្នាំមុន ដោយអាជ្ញាធរឃុំបានធ្វើការអបរំណែនាំឱ្យធ្វើកិច្ចសន្យា ប៉ុន្តែអ្នកទាំងនោះ នៅតែបន្តកាប់រានដដែល។

 មេឃុំធ្មា អះអាងថា អ្នកដែលបានកាប់រានយកដីព្រៃឡង់នោះ គឺជាប្រជាពលរដ្ឋនៅក្នុងឃុំធ្មាផ្ទាល់ ហើយដីដែលពលរដ្ឋកាប់រានរួចហើយ គឺអាជ្ញាធរមិនបានដកហូតយកមកទុកជាសម្បត្តិរដ្ឋវិញទេ។

លោកលើកឡើងថា៖ « អត់ទាន់បានអនុវត្ត[ ដកយកដីទុកជាសម្បត្តិរដ្ឋ]ដល់ចំណុចហ្នឹងទេ។យើងអនុវត្តបានត្រឹមតែអបរំធ្វើកិច្ចសន្យាការដកហូតយើងអត់ទាន់បានធ្វើទេ កន្លងមកយើងធ្វើកិច្ចសន្យាហាមគាត់កាប់រៀនថ្មី មានន័យថាគាត់បានកាប់រៀនរួចហើយនោះឱ្យគាត់អាស្រ័យផល។ប៉ុន្តែគាត់មិនអាស្រ័យផល[ ដីកាប់ហើយ] ជារាងរាល់ឆ្នាំគឺគាត់កាប់រៀនតរហូត » ។

មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំធ្មាលោក ឡី ទួន បានប្រាប់ថា អាវុធកែច្នៃចំនួន២ដើមនោះលោកទទួលយកមករក្សាទុកហើយ ប៉ុន្តែវិធានការផ្លូវច្បាប់ទៅលើអ្នកដែលបានកាន់កាប់អាវុធ គឺមិនមានទេដោយសារលោកមិនទទួលបានពាក្យបណ្តឹង។

លោកលើកឡើងថា៖  « គាត់អត់មានដាក់ពាក្យបណ្ដឹងអីផង ម្យាងខ្ញុំអត់ទាន់បានសួរគាត់ទេខ្ញុំប្រគាល់ឱ្យអនុប៉ុស្ដិ៍ » ។

អនុប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារលោក មាស ញឹម ថ្លែងថា ខាងមន្ទីរនៅមិនទាន់ទទួលបានព័ត៌មានអំពីករណីកាប់បំផ្លាញ់ព្រៃឈើយកដីធ្វើជាកម្មសិទ្ធឯកជននេះនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកុម្ភៈនេះ។

យ៉ាងណាលោកថា ប៉ុន្មានថ្ងៃមកនេះ លោកបានដឹកនាំកម្លាំងទៅបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងព្រៃឡង់តាមព្រំប្រទល់ នៃខេត្ដទាំង៣ រួមមានព្រះវិហារ ក្រចេះ កំពង់ធំ តែលោកមិនបានរកឃើញបទល្មើសកាប់រានយកដីទេ ដោយគ្រាន់តែឃើញការកាប់ដើមឈើអាលក់៤ទៅ៥ដើមប៉ុណ្ណោះ ។

ប្រធានមន្ទីរបរិស្ថានរូបនេះបន្តថា មន្ទីរនឹងដាក់កម្លាំងចុះទៅស្រាវជ្រាវនៅពេលមន្ទីរទទួលបានព័ត៌មានគ្រប់គ្រាន់ពីបណ្ដាញព្រៃឡង់ ។

លោកលើកឡើងថា៖ « កន្លងមកយើងបានធ្វើការល្បាតរួមជាមួយសហគមន៍តំបន់ការពារធម្មជាតិក្នុងការទប់ស្កាត់ ហ្នឹងបង្ក្រាបបទល្មើស។យើងនៅតែស្នើសុំឱ្យចូលរួមសហការជាមួយតំបន់ការពារធម្មជាតិ ក៏ដូចសហគមន៍មូលដ្ឋាន ហ្នឹងអាជ្ញាធរដែនដីដើម្បីចូលរួមទប់ស្កាត់ហ្នឹងបង្ក្រាបបទល្មើសទាំងអស់នេះ » ។

មន្រ្ដីចងក្រងសហគមន៍ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ថ្លែនៅថ្ងៃសុក្រនេះថា មូលដែលបទល្មើសកាប់ឈើយកទៅលក់ និងកាប់រានយកដីធ្វើជាកម្មសិទ្ធឯកជននៅតែបន្តមាន គឺដោយសារកម្សោយ នៃការអនុវត្តរបស់អាជ្ញាធរពាក់ព័ន្ធ។

មួយទៀតនោះលោកថា គឺការជាប់ពាក់ព័ន្ធអំពើពុករលួយរវាងមន្ត្រីមានសមត្ថកិច្ច និងឈ្មួញឈើខិលខូច និងការផាត់ចោលសហគមន៍មូលដ្ឋានមិនឱ្យចូលរួមការពារ ដែលពួកគេជាតួអង្គសំខាន់មួយក្នុងការចូលរួមចំណែកការពារធនធានធម្មជាតិ។

លោកបន្តថា រដ្ឋាភិបាលថ្មី និងក្រសួងបរិស្ថានបានដាក់ចេញយន្តការថ្មី ដើម្បីទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើគ្រប់រូបភាព ប៉ុន្តែលោកថា យន្ដការនេះមិនអាចអនុវត្តបាននោះទេ ដោយថា យន្ដការដែលដាក់ចេញនោះ មិនបានបង្ហាញពីការប្តាជ្ញាចិត្ត និងសហការជាមួយដៃគូរអភិវឌ្ឍន៍ រួមទាំងសហគមន៍មូលដ្ឋាន។

លោកលើកឡើងថា៖«នៅក្នុងតំបន់ព្រៃឡង់ដែលជាដែនជម្រកសត្វព្រៃយើងដឹងស្រាប់ហើយថ្មីៗនេះមានការកាប់រៀនទន្រ្ទានថ្មីជាបន្តបន្ទាប់ទៀត។សរុបមកវិញយន្តការដែលបានដាក់ចេញគឺអនុវត្តមិនបានទេ[….]បើសិនយន្ដការដែលបានដាក់ចេញហើយអនុវត្តមិនបានវាស្មើហ្នឹងសូន ចឹងការណាស្មើសូនបបញ្ហាព្រៃឈើគឺនៅតែបន្តកើតមាន» ។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញលីខិតមួយជម្រាបទៅប្រធានមន្ទីរបរិស្ថាននៅគ្រប់រាជធានី–ខេត្តទាំងអស់ឱ្យពង្រឹងការអនុវត្តវិធានការច្បាប់ទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបាន១០០ភាគរយ។

ប៉ុន្តែសកម្មកជនបរិស្ថាន និងសកម្មជនព្រៃឈើពុំមានជំនឿថា ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិមានប្រសិនភាពនោះទេ ប្រសិនបើមន្ត្រីក្រោមឱវាទនៅតែជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ និងខ្សោយការអនុវត្តច្បាប់។

ព្រៃឡង់ មានផ្ទៃដីជាង ៤៣ ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ដែនជម្រកសត្វព្រៃ នៅក្នុងឆ្នាំ២០១៦៕

…………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ពលរដ្ឋមួយចំនួននៅខេត្ដព្រៃវែងបារម្ភពីសុខភាពដោយសារផ្លូវក្នុងភូមិមានសភាពហុយខ្លាំង

អត្ថបទបន្ទាប់

សង្គមស៊ីវិលចាត់ទុកករណីអាជ្ញាធរខេត្តព្រះវិហារហាមពលរដ្ឋមិនឱ្យផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរីជាការរំលោភសិទ្ធិ

អត្ថបទបន្ទាប់
សង្គមស៊ីវិលចាត់ទុកករណីអាជ្ញាធរខេត្តព្រះវិហារហាមពលរដ្ឋមិនឱ្យផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរីជាការរំលោភសិទ្ធិ

សង្គមស៊ីវិលចាត់ទុកករណីអាជ្ញាធរខេត្តព្រះវិហារហាមពលរដ្ឋមិនឱ្យផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរីជាការរំលោភសិទ្ធិ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង