CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ពលរដ្ឋជាង៤០០គ្រួសារនៅខេត្តកណ្តាល តវ៉ាទាមទារប័ណ្ណកម្មសិទ្ធិដីធ្លី

Admin ដោយ Admin
April 25, 2023
ក្នុង វិវាទដីធ្លី
0
ពលរដ្ឋជាង៤០០គ្រួសារនៅខេត្តកណ្តាល តវ៉ាទាមទារប័ណ្ណកម្មសិទ្ធិដីធ្លី
0
ចែករំលែក
94
ចំនួនមើល

ប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅស្រុកកណ្តាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានទាមទារទៅរដ្ឋបាលខេត្តនេះដោះស្រាយ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ក្រោយអាជ្ញាធរចោទថាពួកគាត់រស់នៅលើដីរដ្ឋខុសច្បាប់ និងប៉ះពាល់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

ពលរដ្ឋប្រមាណ២០០នាក់ តំណាងឱ្យពលរដ្ឋ៤៧៤គ្រួសារ រស់នៅលើទំនប់៩៤ ស្ថិតនៅឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានប្រមូលផ្តុំតវ៉ានៅសាលាខេត្តកណ្តាលនៅថ្ងៃច័ន្ទនេះ ដើម្បីស្នើដល់រដ្ឋបាលខេត្តនេះ ដោះស្រាយដីធ្លីឱ្យបានអភិវឌ្ឍន៍នៅនឹងកន្លែង និងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគេ។

លោក សុំ ចាន់ធី អាយុ៤៣ឆ្នាំ រស់ភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ដែលអះអាងថា ជាតំណាងពលរដ្ឋបានឱ្យដឹងថា ពលរដ្ឋរស់នៅលើទំនប់៩៤ មានចំនួនសរុប៤៧៤គ្រួសារ និងបានរស់នៅលើតាំងនោះតាំងឆ្នាំ១៩៨០។

លោក សុំ ចាន់ធី អះអាងថា ការសាងសង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី បានធ្វើឱ្យប៉ះពាល់ដល់លំនៅឋាន និងមុខរបរពួកគាត់។ លោកថា កន្លងមកនេះ សន្ដិសុខព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី បាននាំគ្នាបាញ់ថ្នាំ ឬបង់លេខផ្ទះ ដែលបញ្ជាក់ថា ផ្ទះរបស់ពួកគាត់បានប៉ះពាល់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីការបញ្ចេញចេញជាខ្លាំង។

តំណាងពលរដ្ឋរូបនេះ ពន្យល់ថា មូលហេតុដែលពលរដ្ឋនាំគ្នាមកតវ៉ានៅសាលាខេត្ដកណ្ដាលនេះ គឺដើម្បីស្នើដល់អាជ្ញាធរខេត្ដជួយដោះស្រាយ ដោយឱ្យពួកគាត់បានអភិវឌ្ឍន៍នៅនឹងកន្លែង និងទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ផងដែរ។

លោកបន្ថែមថា៖«ខ្ញុំចង់ឱ្យអភិបាលខេត្ដកាត់ឆ្វៀលដីពួកខ្ញុំចេញពីគម្រោងអភិវឌ្ឍន៍ និងស្នើអភិវឌ្ឍន៍នៅនឹងកន្លែង និងស្នើឱ្យបណ្ណកម្មសិទ្ធិ។ ពលរដ្ឋបានរស់នៅទឹកដីគាត់តាំងពីឆ្នាំ៨០ជាងមកហើយ ពេលក្រុមហ៊ុនត្រូវការបែរទៅជាដោះដូរប្រជាពលរដ្ឋ ដែលពួកគាត់មិនចង់ទៅរស់នៅកន្លែងផ្សេង»។

ក្នុងលិខិតដាក់ទៅរដ្ឋបាលខេត្ដកណ្ដាល និងស្នាមមេដៃ៥៣៨មេដៃ បានស្នើដល់អភិបាលខេត្តកណ្តាលលោក​ គង់ សុភ័ណ្ឌ ជួយដោះស្រាយ ដោយកាត់ដីប្រជាពលរដ្ឋរស់នៅលើទំនប់៩៤ចេញពីគម្រោងអភិវឌ្ឍន៍ ដើម្បីធានាពីសុវត្តិភាពដីធ្លី និងលំនៅឋានរបស់ពួកគេ។

លិខិតដដែលនេះ បញ្ជាក់ថា អ្នកភូមិមិនចង់ចាក់ចេញ ឬដោះដូរទៅទីតាំងផ្សេងនោះទេ ដោយសារតែពួកគាត់បានរស់នៅ និងអាស្រ័យផលនៅតំបន់ទំនប់៩៤នោះច្រើនឆ្នាំមកហើយ និងមិនចង់បាត់បង់មុខរបរផងដែរ។

អ្នកស្រី អួង ស៊ីម អាយុ៦៤ឆ្នាំ ដែលអះអាងថា ជាតំណាងពលរដ្ឋនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និយាយថា អ្នកស្រីបានរស់លើដីដែលកំពុងមានទំនាស់នោះជាង២០ឆ្នាំមកហើយ ដោយបានកាន់កាប់ដី៥ម៉ែត្រគុណ២០ម៉ែត្រ។

ស្ត្រីវ័យ៦៥ឆ្នាំរូបនេះឱ្យដឹងថា អ្នកភូមិបានមកតវ៉ានៅសាលាខេត្តកណ្តាលចំនួយ២លើកហើយ ដើម្បីទាមទារដល់រដ្ឋបាលខេត្តបើកវាទិកាសាធារណៈដោះស្រាយបញ្ហាដីធ្លីនេះជូនពលរដ្ឋ ប៉ុន្តែរហូតពេលនេះ ពុំមានការឆ្លើយតប់ណាមួយឡើយ។

តំណាងពលរដ្ឋរូបនេះបន្តថា ប្រសិនបើអាជ្ញាធរខេត្ដមិនដោះស្រាយសមស្របណាមួយសម្រាប់ពលរដ្ឋទេ គឺពួកគាត់នឹងបន្តទៅរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីទៀត។

អ្នកស្រីថា៖« ខ្ញុំចង់ឱ្យលោកអភិបាលខេត្ដដោះស្រាយឱ្យខ្ញុំបានអភិវឌ្ឍន៍នៅនឹងកន្លែង។ បើគាត់មិនបានដោះស្រាយឱ្យពួកខ្ញុំទេ។ ពួកខ្ញុំនៅតែបន្ដទៀត អត់មានឈប់ទេ។ ខ្ញុំ២អាទិត្យមកម្ដង។ បើអត់បានផលទេ ខ្ញុំនឹងឡើងទៅក្រសួងដែនដីឬខុទ្ទការិយាល័យសម្ដេចទៀត»។

ចំណែកលោក ស៊ុន សំបូរ អាយុ៣៩ឆ្នាំ រស់ភូមិអំពៅព្រៃ ឃុំកណ្ដោក បានលើកឡើងថា ប្រសិនបើអាជ្ញាធរពន្យាពេលមិនដោះស្រាយជូនពលរដ្ឋទេ គឺពួកគាត់នឹងប្រឈមបញ្ហាជាច្រើន ដូចជាគ្មានដីអាស្រ័យផល  បាត់បង់មុខរបរ និងបាត់បង់ផ្ទះសំបែងជាដើម។

លោកបន្ថែមថា៖«ខ្ញុំចង់ឱ្យរដ្ឋកាត់ឆ្វៀលដីឱ្យពួកខ្ញុំ ដើម្បីពួកខ្ញុំអាចរស់នៅ និងអាចធ្វើផ្ទះបាន។ ឥឡូវចង់ធ្វើអីខាងសន្ដិសុខព្រលានមកហាមឃាត់រហូត។ ពួកខ្ញុំមិនចង់ទៅណាទេ ព្រោះពួកខ្ញុំរស់នៅទីនេះយូរហើយ សុំសម្ដេច និងអភិបាលខេត្ដមេត្ដាជួយដោះស្រាយឱ្យពួកខ្ញុំផង»។

ជុំវិញរឿងនេះ អភិបាលរងខេត្ដកណ្ដាល លោក គ្រុយ ម៉ាឡែន បានថ្លែងថា ខាងរដ្ឋបាលខេត្តបានទទួលយកញត្ដិរបស់ពលរដ្ឋហើយ ប៉ុន្ដែការសម្រេចយ៉ាងណា គឺមិនទាន់ដឹងនោះទេ។

លោកបន្ថែមថា៖«សាលាខេត្តត្រូវពិភាក្សាជាមួយក្រសួងរៀបចំដែនដីនិងនគរូបនីយកម្មជាមុនសិន»។

មន្ដ្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៃសមាគមអាដហុកលោក យី សុខសាន្ដ ដែលឃ្លាំមើលករណីនេះមានប្រសាសន៍ថា ការទាមទាររបស់ប្រជាពលរដ្ឋជារឿងត្រឹមត្រូវ។ លោកថា រដ្ឋមានតួនាទីទទួលយកសំណើរពលរដ្ឋ ហើយដោះស្រាយជូនពួកគេ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្ដថា ការចោទពលរដ្ឋថា រស់នៅលើដីរដ្ឋខុសច្បាប់នោះ គឺជារឿងមិនត្រឹមត្រូវ ព្រោះថា ពលរដ្ឋបានរស់នៅលើដីកំពុងមានជម្លោះនោះជាច្រើនឆ្នាំមកហើយ ដោយមានសៀវភៅគ្រួសារ អត្ដសញ្ញាបណ្ណ និងលិខិតផ្សេងទៀត ដែលបញ្ជាក់ថា ពួកគាត់ពិតជាពលរដ្ឋរស់នៅស្របច្បាប់។

បន្ថែមថា៖«បើសិនជាមិនដោះជូនគាត់។ ពួកគាត់គ្រាន់តែស្នើសុំប្លង់ ដើម្បីគាត់អាចយកដាក់ធានា ដើម្បីរកលុយរកកាក់មករស់ស៊ីចឹញ្ចឹមជីវិត។ រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ដគួរតែដោះស្រាយជូនឱ្យពួកគាត់ទៅ ព្រោះសម័យនេះ ជាសម័យជឿនលឿនហើយសូម្បីតែប្លង់ដីប្លង់ផ្ទះក៏មិនមាន គឺថាវាល្អមើលទេ»។

កាលខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋជិត២០០នាក់ដែលរស់នៅលើទំនប់៩៤ ស្ថិតនៅឃុំចំនួន២ នៃស្រុកកណ្តាលស្ទឹង និងសង្កាត់កំពង់សំណាញ់នៃក្រុងតាខ្មៅ ខេត្ដកណ្ដាល បានលើកគ្នាមកតវ៉ានៅមុខសាលាខេត្តកណ្តាល ដើម្បីស្នើសុំឱ្យអាជ្ញាធរ ខេត្តជួយអន្តរាគមន៍ដោះស្រាយករណីដីលំនៅដ្ឋានរបស់ពួកគេ ក្រោយពីក្រុមហ៊ុនព្រលានយន្ដហោះភ្នំពេញថ្មីបានឱ្យចុះមកជូនដំណឹងឱ្យពួកគាត់រុះរើលំនៅដ្ឋានចេញ ដោយអះអាងថា ពួកគេរស់នៅលើទំនប់៩៤ដោយគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ និងប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះថ្មី។

កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្ដល់​​ដី​រដ្ឋ​ទំហំប្រមាណ២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​​​ក្រៅ​ប្រទេស និង​​លេខា​ធិការ​​ដ្ឋាន​​អាកាសចរណ៍​​ស៊ីវិល ដើម្បី​អភិវឌ្ឍ​​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​មួយ​​នេះ​។ ក្នុងលិខិតចំហមួយរបស់ប្រជាពលរដ្ឋ ដែលផ្សាយកាលពីខែកក្កដា ឆ្នាំ២០២១ បានអះអាងថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ និង​ដីទំហំជាង១លានម៉ែត្រការ៉េ ដែលភាគច្រើនជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ៕
………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ឃាង សុខមាន

អត្ថបទមុន

ពលរដ្ឋជាង១០០០គ្រួសារនៅកោះកុង ជំរុញអាជ្ញាធរឱ្យដោះស្រាយបញ្ហាដីធ្លីជូនពួកគេ

អត្ថបទបន្ទាប់

ផ្ទះ៤០ខ្នងរបស់ពលរដ្ឋ នៅខេត្ដកណ្ដាលបាក់ចូលទន្លេរងការខូចខាតស្ទើតែទាំងស្រុង

អត្ថបទបន្ទាប់
ផ្ទះ៤០ខ្នងរបស់ពលរដ្ឋ នៅខេត្ដកណ្ដាលបាក់ចូលទន្លេរងការខូចខាតស្ទើតែទាំងស្រុង

ផ្ទះ៤០ខ្នងរបស់ពលរដ្ឋ នៅខេត្ដកណ្ដាលបាក់ចូលទន្លេរងការខូចខាតស្ទើតែទាំងស្រុង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង