CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​៣៥​គ្រួសារ​នៅ​ព្រះវិហារ​សុំ​ឱ្យ​ក្រសួង​ជួយ​ដោះ​ស្រាយ​ដីធ្លី​ជា​ក្រុម​ហ៊ុន​ឯកជន​

CJ Khmer ដោយ CJ Khmer
June 11, 2025
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ពលរដ្ឋ៤នាក់ តំណាងឱ្យពលរដ្ឋជាង៣០គ្រួសារ ឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

ពលរដ្ឋ៤នាក់ តំណាងឱ្យពលរដ្ឋជាង៣០គ្រួសារ ឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

0
ចែករំលែក
33
ចំនួនមើល

ប្រជាពលរដ្ឋ៣៥គ្រួសារនៅឃុំត្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈតំណាងរបស់ខ្លួន បានរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយលើទំហំដីជាង១៧៥ហិកតា។

ពលរដ្ឋ៤នាក់តំណាងឱ្យប្រជាពលរដ្ឋ៣៥គ្រួសារនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីស្នើដល់រដ្ឋមន្ត្រីលោក សាយ សំអាល់ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់។

ក្នុងញត្តិចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដាក់ទៅក្រសួងរៀបចំដែនដីនៅថ្ងៃនេះ បានរៀបរាប់ថា ប្រជាពលរដ្ឋ៣៥គ្រួសារនៅភូមិម្រេច ឃុំស្រយងកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសិលាដាម៉ិចលើទំហំដី១៧៥.៥ហិកតា ដោយក្នុងនោះមានដីលំនៅឋាន២៦ហិកតា។

ក្នុងញត្តិបានអះអាងថា ប្រជាពលរដ្ឋ៣៥គ្រួសារបានអាស្រ័យផល និងសង់លំនៅឋានលើដីកំពុងមានជម្លោះនេះបន្តពីដូនតា ប៉ុន្តែនៅឆ្នាំ២០២៤ ក្រុមហ៊ុនសិលាដាម៉ិចបានដាក់គ្រឿងចក្រមកឈូសឆាយដីរបស់ប្រជាពលរដ្ឋ ដោយក្រុមហ៊ុន អះអាងថា ជាដីរបស់ខ្លួនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ។

ញត្តិដដែលឱ្យដឹងទៀតថា ក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ដីលំនៅឋា២៦ហិកតា និងដីស្រែចម្ការ១៤៩.៥ហិកតា ខណៈដីនោះពលរដ្ឋមានលិខិតកាន់កាប់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។

ក្រុមប្រជាពលរដ្ឋពលរដ្ឋស្នើដល់រដ្ឋមន្ត្រីក្រសួងរៀបដំដែនដីលោក សាយ សំអាល់ ឱ្យជួយអន្តរាគមន៍ដោះស្រាយដោយមានតម្លាភាព ដោយថា ប្រសិនបើគ្មានការដោះស្រាយទេពូកគេគ្មានដីសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផលឡើយ ខណៈជម្លោះនេះបានអូសបន្លាយជាង១ឆ្នាំទៅហើយ។

ក្នុងញ្ញត្តិ៖«យើងខ្ញុំជាប្រជាពលរដ្ឋពុំទាន់ទទួលបានការដោះស្រាយណាមួយនៅឡើយទេ។ ទើបយើងខ្ញុំ មកដាក់ញត្តិស្នើសុំឱ្យឯកឧត្តមឧបរដ្ឋមន្ត្រីជួយដោះស្រាយជូនប្រជាពលរដ្ឋ។ ហើយពួកយើងមិនមានដីសម្រាប់សង់លំនៅឋាន និងគ្មានដីធ្លីបង្កបង្កើនផលទេ»។

តំណាងពលរដ្ឋម្នាក់លោក ប៉ាង ចាន់ថន បានបញ្ជាក់បន្ថែមថា គ្រួសារគាត់ត្រូវបានក្រុមហ៊ុនរំលោភយកដីអស់១៤ហិកតា ជាប្រភេទដីកសិកម្មដាំដំឡូងមី និងធ្វើស្រែ។ លោកថា រូបលោក និងប្រជាពលរដ្ឋទាមទាឱ្យរដ្ឋមន្ត្រីជួយដោះស្រាយ ដោយកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីដីក្រុមហ៊ុន និងចេញបណ្ណសិទ្ធិជូនពួកគាត់ផងដែរ។

លោកបន្ថែមថា៖«បើអាជ្ញាធរចោទថា ពួកខ្ញុំរស់នៅលើដីរដ្ឋ វាដូចជាមិនត្រឹមត្រូវនោះទេ ព្រោះដីប្រជាពលរដ្ឋបានអាស្រ័យផលយូរឆ្នាំមកហើយ។ តាំងពីដូនតាមកម្លេះ អាស្រ័យផលតៗគ្នារាប់ជំនាន់ហើយ។ អញ្ចឹងការដែលក្រុមហ៊ុនធ្វើអញ្ចឹង វារំលោភលើសិទ្ធិពលរដ្ឋហើយ»។

តំណាងពលរដ្ឋម្នាក់ទៀតលោក ឈួន ឈី និយាយថា គ្រួសារគាត់បានប៉ះពាល់ដីចំនួន៧ហិកតា ជាដីចម្ការដំឡូងមី។ លោកថា ជុំវិញជម្លោះដីធ្លីនេះ ពលរដ្ឋដាក់បណ្តឹងទៅអាជ្ញាធរ ស្រុក និងខេត្តជាច្រើនដងហើយ ប៉ុន្តែគ្មានដំណោះស្រាយទេ។

លោក ឈួន ឈី បន្តថា ពេលពលរដ្ឋចេញតវ៉ា គឺអាជ្ញាធរទាំងនោះតែងតែគំរាមកំហែងចាប់ពលរដ្ឋដាក់គុក។ លោកថា រយៈជាង១ឆ្នាំហើយ ដែលលោកមិនបានចូលទៅអាស្រ័យផល ដោយសារភ័យខ្លាចមានការចាប់ខ្លួន ខណៈក្រុមហ៊ុនកំពុងឈូសឆាយដីជម្លោះនោះ ជួលឱ្យពលរដ្ឋចំណាកស្រុកអាស្រ័យផង។

លោកបន្ថែមថា៖«សមត្ថកិច្ចដែលចុះមកដោះស្រាយភាគច្រើនជាទាហានឈុតខ្មៅ និងប៉េអេម រួមជាអភិបាលរងខេត្តលោកវុទ្ធី។ កាលមកប្រជុំនៅភូមិម្រេចនេះរាល់ការប្រជុំរកដំណោះស្រាយជូនពលរដ្ឋ គឺគ្មានដំណោះស្រាយទេ។ គឺមានតែគំរាមកំហែង។ពួកគាត់និយាយទៅកាន់ពលរដ្ឋថា បើពលរដ្ឋចង់សុខ ចង់ស៊ីបាយខ្លួនឯងមិនបាច់តវ៉ាទេ។ ប៉ុន្តែពលរដ្ឋចង់ស៊ីបាយស្រាប់ បាយក្រហម អញ្ជើញតវ៉ាចុះ។ គាត់និយាយថា អញ្ចឹង។ គាត់និយាយសម្តីចេញមក រកវិធីដោះស្រាយជូនពលរដ្ឋគឺគ្មានទេ។ មានតែគុកច្រវ៉ាក់ៗ»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកឆ្លើយតបពីតំណាងក្រសួងរៀបចំដែនដីបានទេពាក់ព័ន្ធករណីនេះ។ យ៉ាងណាបើតាមតំណាងពលរដ្ឋ គឺមន្ត្រីក្រសួងរៀបចំដែនដីបានចេញមកទទួលញត្តិពីពួកគាត់ ប៉ុន្តែមិនសន្យាអ្វីនោះទេ។

អភិបាលរងខេត្តព្រះវិហារលោក គីម ចាន់បញ្ញា មិនទាន់អាចឆ្លើយបញ្ជាក់បានទេ ដោយលោកថា រងចាំក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវឱ្យច្បាស់លាស់សិន។ លោកអះអាងថា នៅក្នុងភូមិម្រេចមានជម្លោះដីធ្លីកើតឡើងច្រើនករណី។

លោកបន្ថែមថា៖«ចាំខ្ញុំប្រមូលទិន្នន័យពាក់ព័ន្ធបានសិនថា ពលរដ្ឋនៅភូមិម្រេចហ្នឹងគាត់តវ៉ាដីធ្លីនៅម្តុំណា។ អាហ្នឹងទើបខ្ញុំអាចឆ្លើយបាន»។

នាយកទទួលបន្ទុកកិច្ចការទូទៅ ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូលោក អំ សំអាត មានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាជម្លោះដីធ្លីនៅប្រទេសកម្ពុជាជាបញ្ហារសើបមួយដែលអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានឆាប់។

លោកលើកឡើងថា កន្លងមកប្រជាពលរដ្ឋតែងតែរងគ្រោះ និងរងទុក្ខដោយសារការចោទប្រកាន់ និងការចាប់ខ្លួនពាក់ព័ន្ធរឿងជម្លោះដីធ្លី។ ជុំវិញពលរដ្ឋឡើងមកតវ៉ាដីធ្លីនៅក្រសួងដែនដីនៅថ្ងៃនេះ លោក អំ សំអាត បានជំរុញទៅក្រសួងត្រូវបង្កើតគណៈកម្មការចុះស៊ើបអង្កេតលើរឿងនេះ ដោយឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌ ដើម្បីស្វែងរកដំណោះដែលសមស្របសម្រាប់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ។

លោកបន្ថែមថា៖«អីចឹងវាល្មមដល់ពេលហើយដែលបញ្ហាដីធ្លីវាត្រូវតែមានការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតទៅតាមទិដ្ឋភាពជាក់ស្តែង។ ហើយផលប៉ះពាល់ទៅលើបងប្អូនប្រជាពលរដ្ឋត្រូវតែមានដំណោះស្រាយដ៏សមស្របមួយ។ យើងមិនអាចនៅប្រងើយកណ្តើយ ដោយទុកបញ្ហាដីធ្លីហ្នឹងឱ្យអូសបន្លាយកាន់តែយូរបានទេ។ ការអូសបន្លាយកាន់តែយូរ ពលរដ្ឋកាន់តែរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ជាពិសេសជីវភាពរស់នៅរបស់ពួកគេ។ អីចឹង ដំណោះស្រាយត្រូវតែកើតឡើងឱ្យបានឆាប់ជូនពួកគាត់»។

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវមិញ

អត្ថបទមុន

សាលា​រៀន​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ក្រចេះ​កំពុង​ខ្វះ​សម្ភារៈ​សិក្សា​

អត្ថបទបន្ទាប់

អតីត​នាយក​រដ្ឋ​មន្ត្រី​៖​ប្រសិន​បើ​នៅ​តែ​ប្រមាថ​កម្ពុជា​ ​យើង​នឹង​​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទំនិញ​ថៃ​ទាំង​ស្រុង​ ​

អត្ថបទបន្ទាប់
រូបភាពអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អង្គុយជាមួយកូនប្រុសច្បងដែលជានាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត។ (ហ្វេសប៊ុក ប្រធានព្រឹទ្ធសភា)

អតីត​នាយក​រដ្ឋ​មន្ត្រី​៖​ប្រសិន​បើ​នៅ​តែ​ប្រមាថ​កម្ពុជា​ ​យើង​នឹង​​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទំនិញ​ថៃ​ទាំង​ស្រុង​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង