CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

សកម្មជន​ឡពាង​៤៥​គ្រួសារ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​និង​សហគមន៍​អឺរ៉ុប​ដើម្បី​សុំ​កិច្ចអន្ដរាគមន៍​

Admin ដោយ Admin
July 22, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
សកម្មជន​ឡពាង​៤៥​គ្រួសារ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​និង​សហគមន៍​អឺរ៉ុប​ដើម្បី​សុំ​កិច្ចអន្ដរាគមន៍​

ប្រជាពលរដ្ឋសហគមន៍ ឡពាង ៤៥គ្រួសារ ឡើងមកដាក់​ញត្តិនៅរដ្ឋសភា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដើម្បីសុំកិច្ចអន្ដរាគមន៍ដោះលែងតំណាង និងពន្លឿនការដោះស្រាយវិវាទដីធ្លី។ (រូបភាព៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
37
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

សកម្មជន​តវ៉ា​ដីធ្លី​ឡពាង​ចំនួន​៤៥​គ្រួសារ បាន​នាំគ្នាឡើង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​សហគមន៍អឺរ៉ុប​ដើម្បី​សុំ​អន្តរាគមន៍​ឱ្យ​ជួយ​ដោះលែង​តំណាង​សហគមន៍​លោក រាជ សីម៉ា និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគាត់ ដែល​បាន​អូសបន្លាយ​អស់រយៈពេល​២០ឆ្នាំ​មក​ហើយ។

ប្រធានសហគមន៍ដីធ្លីឡពាង មកពីឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកស្រី  អ៊ុំ សុភី បានថ្លែងថា មូលហេតុដែលពួកអ្នកស្រីឡើងមកដាក់ញត្តិនៅរដ្ឋសភា និងសហគមន៍អឺរុបដោយសារតែសង្ឃឹមថា ស្ថាប័នទាំងនេះ នឹងអាចមានអំណាចជួយដោះស្រាយបញ្ហាជម្លោះដីធ្លីនៅក្នុងសហគមន៍អ្នកស្រី ដែលអូសបន្លាយអស់រយៈពេល២០ឆ្នាំមកហើយ។ អ្នកស្រីបន្ដថា ការដាក់ញត្តិនេះមិនត្រឹមតែជាជម្លោះដីធ្លីទេ ក៏មានករណីមួយទៀតទាក់ទងនិងការបិទទ្វារសាលាមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ និងការគំរាមកំហែងសិស្សសាលារបស់នាយករង​សាលាបឋមសិក្សាផងដែរ។

ប្រធានសហគមន៍រូបនេះបន្ដអះអាងថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋសភានិងសហគមន៍អឺរ៉ុបអាចនឹងផ្ដល់កិច្ចអន្ដរាគមន៍មួយសម្រាប់បញ្ហាជម្លោះដីធ្លីដែលអូសបន្លាយជិត២០ឆ្នាំមកនេះ»។

សកម្មជនតវ៉ាដីធ្លីម្នាក់ទៀត គឺអ្នកស្រី ស្ងួន  ញ៉េន អាយុ៤៧ឆ្នាំ រស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននិយាយថា ការដែលពួកអ្នកស្រីធ្វើដំណើរមកដាក់ញត្ដិនៅសហគមន៍អឺរ៉ុបនេះ ដោយអ្នកស្រីមានសង្ឃឹមថា ការដាក់ញត្ដិនេះ នឹងមានដំណោះស្រាយមួយសម្រាប់ពួកគាត់។

អ្នកស្រីបន្ដថា៖ «បើពួកខ្ញុំយកទៅហើយមានដំណោះស្រាយទៅ ពួកខ្ញុំសប្បាយចិត្ដខ្លះ តែបើគាត់យកទៅទុកចោលអត់មានជួយអីដដែលពួកខ្ញុំក៏គ្មានសង្ឃឹមចឹងទៅ»។

លោក ផេង រុំ អាយុ៥៧ឆ្នាំ រស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច បានថ្លែងដែរថា​ ពួកគាត់ក៏ស្នើសុំឱ្យស្ថាប័នជាតិនិងអន្តរជាតិជួយអន្តរាគមន៍ដោះលែងតំណាងសហគមន៍ម្នាក់ គឺលោក រាជ សីម៉ា ចេញពីពន្ធនាគារ និងស្នើសុំគ្រប់គ្រង បឹងឡពាង ដើម្បីយកមកអភិរក្សជាបឹងសហគមន៍ផងដែរ។ លោកថា កន្លងមក អាជ្ញាធរមានគម្រោងយកបឹងធម្មជាតិនេះ ទៅបម្រើផលប្រយោជន៍ឯកជន។

លោកបន្ថែមថា៖ «រឿងរដ្ឋសភាគេដោះស្រាយមិចក៏មិនដឹងដែរ ពីព្រោះកន្លងពួកខ្ញុំធ្លាប់ដាក់ហើយប៉ុន្ដែស្ងាត់ឈឹង ហើយលើកនេះ មិនថាយ៉ាងមិចទៀតទេ ប៉ុន្ដែលោកសង្ឃឹមខាងសហគមអឺរ៉ុបថា អាចមានកិច្ចអន្ដរាគមន៍ចំពោះអាជ្ញាធរ»។

ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ទទួលបន្ទុកពាក្យបណ្ដឹង ស៊ើបអង្កេត និងអធិការកិច្ច លោក សរ ចម្រុង មានប្រសាសន៍ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកមិនទាន់បានទទួលញត្ដិដែលប្រជាសហគមន៍ឡពាងបានដាក់មករដ្ឋសភានោះទេ។ លោកថា ជាធម្មតាមុននឹងមកដល់លោក គឺខុទ្ទកាល័យអគ្គលេខាធិការរដ្ឋសភាទទួលជាមុនសិន  មុនបញ្ជូនមកលោក។

លោកបានអះអាងថា៖ «ខ្ញុំអត់ទាន់បានទទួលផង ខ្ញុំអត់ទាន់ឃើញផង ប៉ុន្ដែបើយើងទទួលបានគឺនឹងឲ្យខាងខេត្តអ្នកទទួលដោះស្រាយ»។

បើតាមនាយកចាត់ការទូទៅនៃអង្គការ លីកាដូ លោក អំ  សំអាត មានប្រសាសន៍ថា ការដាក់ញត្តិដើម្បីអភិរក្សធនធានបឹងធម្មជាតិនៅមូលដ្ឋានរបស់ពួកគាត់ គួរតែមានការពិចារណាផងដែរ  ពីព្រោះពួកគាត់ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ក៏ដូចជាផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។

លោកបន្ដថា៖ «ខ្ញុំគ្រាន់តែថា ករណីហ្នឹងសង្ឃឹម ថារដ្ឋសភាក៏ដូចជាស្ថាប័នពាក់ព័ន្ធហ្នឹង លោកនឹងពិនិត្យពិចារណាដើម្បីស្វែងរកដំណោះស្រាយ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ»។

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ តំណាងសហគមន៍ដីធ្លីឡពាងម្នាក់ គឺលោក រាជ សីម៉ា ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀលផងដែរ។

ដោយឡែកនៅរសៀលថ្ងៃ២០ ខែកក្កដានេះ សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ក៏បានកោះហៅប្រជាសហគមន៍ឡពាងឲ្យចូលបំភ្លឺនៅតុលាការតាមបណ្ដឹងដែលពួកគាត់បានប្ដឹងក្រុមហ៊ុនKDC ដែលជាកម្មសិទ្ធិរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលដែលមានជម្លោះតាំងពីឆ្នាំ២០០២មកម្ល៉េះ ប៉ុន្ដែត្រូវបានសាលាឧទ្ធរណ៍លើកថ្ងៃប្រកាសសាលក្រមវិញដោយសារតែពួកគាត់គ្មានតំណាងច្បាស់លាស់៕

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក ឃាង  សុខមាន

អត្ថបទមុន

មន្ត្រី​តុលាការ​ខេត្តកំពង់ឆ្នាំង​ឱ្យ​សកម្មជន​សហគមន៍​ឡពាង​ដាក់​ពាក្យ​ស្នើ​សុំ​យក​សម្ភារ​របស់​ខ្លួន​វិញ

អត្ថបទបន្ទាប់

ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​ស្រលាញ់​ភេទ​ដូច​គ្នា

អត្ថបទបន្ទាប់
ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​ស្រលាញ់​ភេទ​ដូច​គ្នា

ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​ស្រលាញ់​ភេទ​ដូច​គ្នា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង