CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កូនស្រី​ជំទប់ទី២​បក្សប្រឆាំង​ស្នើឱ្យ​តុលាការ​ដោះលែង​ឪពុក ខណៈ​ពលរដ្ឋស្ម័គ្រចិត្ត​ដក​ពាក្យ​បណ្តឹង

Admin ដោយ Admin
January 16, 2023
ក្នុង សង្គម
0
កូនស្រី​ជំទប់ទី២​បក្សប្រឆាំង​ស្នើឱ្យ​តុលាការ​ដោះលែង​ឪពុក ខណៈ​ពលរដ្ឋស្ម័គ្រចិត្ត​ដក​ពាក្យ​បណ្តឹង
0
ចែករំលែក
79
ចំនួនមើល

កូនស្រី​ជំទប់ទី២​គណបក្ស​ភ្លើងទៀន​ខេត្តកំពង់ស្ពឺ កំពុង​ស្វះស្វែង​រក​វិធី​ឱ្យ​តុលាការ​ដោះលែង​ឪពុក​របស់ខ្លួន​វិញ ខណៈប្រជាពលរដ្ឋ​តំណាង​សហគមន៍​ព្រៃឈើ​តាព្រហ្មភ្នំមួយរយស្រទាប់ អះអាងថា ពួកគេ​ស្ម័គ្រចិត្ត​ទៅដក​ពាក្យ​បណ្តឹង​មកវិញ។

កញ្ញា ធិន ចិន្តា អាយុ ២៥ ឆ្នាំ ត្រូវជាកូនស្រីរបស់លោក បេន ប៊ុនធិន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា នាងកំពុងតែស្វះស្បែងរកវិធីផ្សេងៗ ដើម្បីស្នើសុំឱ្យតុលាការខេត្តកំពង់ស្ពឺដោះលែងឪពុករបស់ខ្លួនមកវិញ។ ក្នុងនោះកញ្ញាក៏បានស្នើសុំឱ្យតំណាងសហគមន៍ព្រៃឈើតាព្រហ្មភ្នំមួយរយស្រទាប់ ស្ថិតនៅក្នុងឃុំកាត់ភ្លុក ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ទៅដកពាក្យបណ្តឹងចេញពីតុលាការវិញភ្លាម។

កញ្ញា ធិន ចិន្តា ដែលជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅទីក្រុងភ្នំពេញបានំរៀបរាប់ថា៖ «គេចាប់ហ្នឹង គឺគេចោទប្រកាន់ឪខ្ញុំថា គាត់កាប់បំផ្លាញព្រៃឈើសហគមន៍ តែដីហ្នឹងកាលពីដើម គឺជាដីរបស់ឪខ្ញុំទេ មុនហ្នឹង គាត់បានទិញដីហ្នឹងពីសហគមន៍ហ្នឹងទៀត តែឪខ្ញុំហ្នឹងគាត់ទៅថៃ គាត់ត្រឡប់មកពីថៃវិញ គាត់ទៅកាប់ឆ្កា តែមុនហ្នឹងទៅកាប់ឆ្កា ឪខ្ញុំក៏បានទៅជំរាបប្រាប់ខាងឃុំ ហើយខាងឃុំក៏យល់ព្រម ដល់ពេលអញ្ចឹង គាត់ទៅកាប់ឆ្កាម្ដងទៀត គេក៏បានហាមឃាត់គាត់។ ហើយរឿងរ៉ាវទាំងប៉ុន្មាន គឺឪខ្ញុំគាត់នៅដោះស្រាយអញ្ចឹង តែអ្វីដែលខ្ញុំបានដឹងរឿង ឪពុកខ្ញុំគាត់បានសម្របសម្រួលគ្នាអស់ហើយនៅខាងក្រោម ប៉ុន្តែខាងប្រធានព្រៃសហគមន៍គាត់បានប្ដឹងឪពុកខ្ញុំទៅដល់តុលាការ ចោទពីបទកាប់បំផ្លាញព្រៃឈើ ហើយបានសម្របសម្រួលគ្នាអស់ហើយ»។

កញ្ញា ធិន ចិន្តា បន្តរៀបរាប់ថា បញ្ហានៅត្រង់ថា ខាងសហគមន៍បានដាក់ពាក្យបណ្តឹងឪពុករបស់នាងទៅកាន់តុលាការ ប៉ុន្តែមិនទាន់បានដកពាក្យបណ្តឹងនោះមកវិញនៅឡើយ បើទោះបីជាពួកគេបានសម្របសម្រួលគ្នាហើយក្តី។

កញ្ញា ធិន ចិន្តា បន្តថា៖ «ចា៎ និយាយរួមទៅ នៅពេលនិស្សិតចុះទៅវាស់វែង គឺខាងសហគមន៍ព្រៃឈើ គេក៏បានទៅមើលអស់ហើយដែរ ហើយនៅខាងក្រោមក៏បានសម្របសម្រួលគ្នាអស់ហើយដែរ។ តែខាងព្រៃសហគមន៍ដាក់ពាក្យបណ្ដឹងឪពុកខ្ញុំ ពួកគាត់អត់បានទៅដកពាក្យបណ្ដឹងចេញពីតុលាការវិញ ដល់ពេលអញ្ចឹងទៅ សំណុំរឿងនៅតុលាការវានៅមាន ដល់ពេលយើងធ្វើនៅខាងនេះ វាត្រូវបញ្ចប់រួចរាល់គ្នាហើយអញ្ចឹង តែយើងនៅខាងណោះ យើងអត់បានឡើងទៅដកពាក្យបណ្ដឹងចេញពីតុលាការ»។

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​បានចាប់​ខ្លួន លោក បេន ប៊ុនធិន ជំទប់​ទី២​គណបក្ស​ភ្លើងទៀន​នៅ​​ឃុំ​កាត់ភ្លុក ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ​​កាល​ពី​ល្ងាច​ថ្ងៃ​ទី០៥ ខែ​មករា ក្រោមការចោទប្រកាន់ពី​បទ «​កាប់​បំផ្លាញ​ព្រៃឈើ»។ ប៉ុន្តែកូនស្រីរបស់លោក បេន ប៊ុនធិន គឺកញ្ញា ធិន ចិន្តា បានថ្លែងថា ការចាប់ខ្លួនឪពុករបស់នាង គឺជារឿងអយុត្តិធម៌ ហើយនាងបានស្នើសុំឱ្យតំណាងសហគមន៍ព្រៃឈើតាព្រហ្មភ្នំមួយរយស្រទាប់ ដកពាក្យបណ្តឹងនៅតុលាការវិញ ដើម្បីឱ្យឪពុករបស់ខ្លួនមានសេរីភាព។

កញ្ញាបន្តថា៖ «ក្រោយមកទៀតខាងតុលាការខេត្តកំពង់ស្ពឺបានកោះហៅគាត់ជាលើកទី១ ជួនជាឪខ្ញុំគាត់ដួលម៉ូតូគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យគាត់ថ្លោះកដៃ អញ្ចឹងហើយឪពុករបស់ខ្ញុំក៏សុំធ្វើលិខិតពន្យារពេលនៅថ្ងៃក្រោយទៀត ពន្យារពេលក្រោយមកឥឡូវអត់ឃើញចេញដីកាមកទៀត មកលើកនេះ គឺខាងប៉ូលីសគេចាប់ឪខ្ញុំយកទៅហ្មង ចា»។

លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការលីកាដូ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ប្រសិនបើដើមបណ្ដឹងដកពាក្យបណ្ដឹងហើយ តុលាការត្រូវតែដោះលែងសកម្មជនបក្សប្រឆាំងឱ្យមានសេរីភាពវិញ។ លោកជាព្យសនកម្មចំពោះគាត់ហ្នឹង គឺវាអត់មាននោះទេ រឿងទាំងនេះ គួរតែខាងតុលាការពិចារណាទៅលើបញ្ហានៃការបញ្ឈប់បណ្ដឹង ឬក៏បញ្ឈប់នៃបទល្មើសរបស់គាត់ជាចេតនានៃការខូចខាត។

លោកថា៖ «បាទរឿងហ្នឹងខ្ញុំយល់ថា បើមានឯកសារទាំងអស់ហ្នឹង គួរតែដាក់ទៅតុលាការទៅ ហើយរឿងហ្នឹង បើអញ្ចឹងមែន គឺវាអត់ត្រូវមានបទល្មើសក្នុងការចោទប្រកាន់ទេ រឿងហ្នឹងខ្ញុំគិតថា បើមានភាពយុត្តិធម៌ចំពោះគាត់ ប្រធានព្រៃសហគមន៍ បើគាត់គិតថា ម្នាក់ហ្នឹង បើគាត់អត់បានប្រព្រឹត្តអ្វីខុសទេ គាត់គួរណាស់តែហ៊ានយកឯកសារទៅឱ្យមេធាវី សុំការដោះលែងដើម្បីឲ្យមានយុត្តិធម៌ក្នុងសង្គម ដើម្បីកុំឲ្យមនុស្សរងភាពអយុត្តិធម៌ក្នុងករណីនេះ ចៀសវាងការរិះគន់អំពីការរើសអើងនៃគណបក្សក្នុងបក្សនយោបាយផងដែរបាទ ឬការធ្វើទុក្ខបុកម្នេញសកម្មជននៃគណបក្សនយោបាយឬគណបក្សប្រឆាំងនេះបាទ»។

ប្រធានសហគមន៍ព្រៃឈើតាព្រហ្មភ្នំមួយរយស្រទាប់ ស្ថិតនៅខេត្តកំពង់ស្ពឹ លោក នាង អៀង បានប្រាប់CCIMថា តំណាងសហគមន៍ស្ម័គ្រចិត្តទៅដកពាក្យបណ្តឹងនៅតុលាការ ដើម្បីឱ្យដោះលែងលោក បេន ប៊ុនធិន មានសេរីភាពវិញ។

លោកបន្តថា៖ «ខាងសហគមន៍ព្រៃឈើអត់ដឹងអ្វីទេ ព្រោះខាងរដ្ឋបាលព្រៃឈើ គេជាអ្នកដាក់ពាក្យទៅតុលាការ ហើយផ្ញើមកឃុំផ្ដិតមេដៃជូនទៅឃុំ ហើយឃុំឆ្លងទៅរដ្ឋបាលព្រៃឈើ រដ្ឋបាលព្រៃឈើដាក់ពាក្យទៅតុលាការខេត្ត ដល់ក្រោយមកទៀតលោក បេន ប៊ុនធិន ខាងតុលាការគេកោះហៅ គាត់មកអង្វរខាងព្រៃសហគមន៍។ លោក បេន ប៊ុនធិន និយាយថា គាត់ប្រគល់ដីទាំងអស់ហ្នឹងឱ្យសហគមន៍វិញ ហើយខ្ញុំលែងកាប់ លែងឆ្ការទៀតហើយ អញ្ចឹងសហគមន៍ទាំង១១រូប បើគាត់លែងធ្វើបាននាំគ្នាផ្ដិតមេដៃទៅ តែពាក្យបណ្ដឹងនៅតុលាការឯនោះទេ ខ្ញុំមិនដឹងទេ សហគមន៍ខ្ញុំមិនអាចទៅដកបានទេ ព្រោះអី ទាល់តែរដ្ឋបាលព្រៃឈើ ពីលើមកក្រោមវិញបានដកបាន»។

ប្រធានសហគមន៍ព្រៃឈើរូបនេះបន្តថា លោកស្មានថា ករណីនេះ បញ្ចប់ទៅហើយ ដោយសារវាបានស្ងប់ស្ងាត់មួយរយៈទៅហើយ។

លោកបានបន្ថែមថា៖ «ពាក្យបណ្ដឹងនេះខាងរដ្ឋបាលព្រៃឈើគេបញ្ជូនទៅ ខ្ញុំក៏មិនសូវដឹង បើខាងរដ្ឋបាលព្រៃឈើ គេហៅខ្ញុំទៅដក ខ្ញុំដកហើយព្រោះអីខ្ញុំមិនសូវដឹង បើឱ្យខាងសហគមន៍ទៅដកខ្លាចគេថា ខ្ញុំស៊ីសំណូក សូកប៉ាន់អី ទាល់តែពីលើមកក្រោមវិញ បានខាងព្រៃសហគមន៍ខ្ញុំទៅដកបាន ព្រោះអីរឿងនេះទៅដល់តុលាការហើយ យើងសហគមន៍តូចតាចទៅដកម៉េចនឹងបាន ទាល់តែខាងថ្នាក់លើពន្យល់ប្រាប់ខាងយើងថា រឿងហ្នឹងវាចេះ វាចុះអាចទៅដកពាក្យបណ្ដឹងបាន បានខ្ញុំហ៊ានទៅដក ហើយខាងប្រជាពលរដ្ឋគេទុកចិត្តយើង ហើយយើងធ្វើការគ្មានប្រាក់ខែ ប្រាក់អីផង»។

លោកបានបន្តទៀតថា លោកអាណិត លោក បេន ប៊ុនធិន ដែរ។

កាល​ពី​ឆ្នាំ​២០២០ អាជ្ញាធរ​មូលដ្ឋានបាន​ចោទ​ប្រកាន់​ថា លោក បេន ប៊ុនធិន បាន​កាប់​បំផ្លាញ​ព្រៃឈើ។​ ប៉ុន្តែ​លោក​ថា ​ករណី​ជាក់​ស្ដែង គឺ​លោក បេន ប៊ុនធិន មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ ពីព្រោះ លោក បេន ប៊ុនធិន គឺ​បាន​កាប់​ឆ្ការ​ព្រៃ​នៅ​លើ​ដី​ចំការ​របស់​លោក​ប៉ុណ្ណោះ។ កាល​នោះ​ លោក បេន ប៊ុនធិន ​បាន​សម្របសម្រួល​បញ្ចប់​រឿង​នេះ​ក្រៅ​ប្រពន្ធ​តុលាការ ជាមួយ​​ភាគី​ដើម​បណ្ដឹង​ គឺ​អាជ្ញាធរ​ឃុំ និង​តំណាង​សហគមន៍​ព្រៃឈើ ប៉ុន្តែ ភាគី​ដើម​បណ្ដឹង​​មិន​ទាន់​បាន​ដកពាក្យ​ប្ដឹង​ពី​តុលាការនៅឡើយ៕

អត្ថកបទដោយពលរដ្ឋអ្នកសារព័ត៌មាន​CCIM លោក សួស ចាន់ឌឿន

អត្ថបទមុន

ម្ចាស់​ផ្ទះ​ដែល​បាក់​ចូលក្នុង​ទន្លេតូច ស្នើ​សុំ​ឱ្យ​​អាជ្ញាធ​​ជួយ

អត្ថបទបន្ទាប់

អង្គការ​សង្គមស៊ីវិល​រិះគន់​ការឃាត់ខ្លួន លោក ស្ងួន ញឿន នៅមុខ​តុលាការ​ខេត្ដកំពង់ឆ្នាំង​ថា​ជា​រឿង​មិន​គួរ​កើត​មាន

អត្ថបទបន្ទាប់
អង្គការ​សង្គមស៊ីវិល​រិះគន់​ការឃាត់ខ្លួន លោក ស្ងួន ញឿន នៅមុខ​តុលាការ​ខេត្ដកំពង់ឆ្នាំង​ថា​ជា​រឿង​មិន​គួរ​កើត​មាន

អង្គការ​សង្គមស៊ីវិល​រិះគន់​ការឃាត់ខ្លួន លោក ស្ងួន ញឿន នៅមុខ​តុលាការ​ខេត្ដកំពង់ឆ្នាំង​ថា​ជា​រឿង​មិន​គួរ​កើត​មាន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង