CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ប្រតិបត្តិការ​ស្វែងរក​សព​សិស្ស​សាលា​ដែល​លិច​ទូក​បាន​បញ្ចប់ ខណៈម្ចាស់​ទូកដ​៣នាក់ ត្រូវ​ចាប់​ខ្លួន

Admin ដោយ Admin
October 15, 2022
ក្នុង សង្គម, សម្លេងសហគមន៍
0
ប្រតិបត្តិការ​ស្វែងរក​សព​សិស្ស​សាលា​ដែល​លិច​ទូក​បាន​បញ្ចប់ ខណៈម្ចាស់​ទូកដ​៣នាក់ ត្រូវ​ចាប់​ខ្លួន

ទិដ្ឋភាពឪពុកម្តាយ និងសាច់ញាតិរបស់យសិស្សនុសិស្សដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍លិចទូកដនៅស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

0
ចែករំលែក
26
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រតិបត្តិការ​ស្វែងរក​សាកសព​សិស្សសាលា​ដែល​លិចទូក​នៅ​ស្រុកលើកដែក​ ខេត្តកណ្តាលបានបញ្ចប់​ក្រោយ​ពី​ក្រុម​អ្នក​រុករក​បាន​រក​ឃើញ​សព​របស់​សិស្ស​សាលា​ម្នាក់​ចុង​ក្រោយ​នៅព្រឹក​ថ្ងៃសៅរិ៍​នេះ ខណៈម្ចាស់​ទូកដ​៣នាក់ ត្រូវឃាត់ខ្លួនពីបទ «ធ្វេស​ប្រហែស​នាំអោយ​មានព្យសនកម្ម​ធ្ងន់ធ្ងរ»។

យោងតាមស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្រ បានបញ្ជាក់ថា សពកុមារាឈ្មោះ មាស សុវណ្ណរាជ អាយុ១៣ឆ្នាំ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍លិចទូកកាលពីល្ងាចថ្ងៃទី៧​ ខែតុលា និងជាសពចុងក្រោយត្រូវបានរកឃើញនៅវេលាម៉ោង៦ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលានេះ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាលបានឱ្យដឹងថា ក្នុងឧបទ្ទវហេតុលិចទូកដរនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលនេះ បានបណ្តាលឱ្យ សិស្សសាលាបាត់បង់ជីវិតសរុប ១១នាក់ ក្នុងនោះមានស្រី៣នាក់ និងប្រុស៨នាក់ និងសិស្ស៤នាក់នៅរស់រានមានជីវិត។

នៅក្នុងសេចក្ដីប្រកាសរបស់ស្នងការនគរបាលខេត្តកណ្តាលក៏បង្ហាញពីការសោកស្ដាយចំពោះការបាត់បង់ជីវិតសិស្សានុសិស្សនៅក្នុងឧបទ្ទវហេតុនេះដែរថា៖«ក្នុងនាមស្នងការ និងតាងនាមឲ្យគណៈស្នងការ រួមទាំងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏ដូចជាក្នុងនាមប្រជាពរលដ្ឋខ្មែរ សូមចូលរួមសោកស្តាយរកទីបំផុតគ្មាន ក្នុងសោដនាកម្មដែលបានកើតឡើងនេះ និងសូមចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំង១១នាក់ និងសូមបួងសួងឲ្យវិញាណក្ខន្ធក្មួយៗទាំង១១នាក់ បានសោយសុខក្នុងឋានសុគតិភព»។

ឪពុកកុមារាឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ លោក សុខ ចាន់ អាយុ៣៩ឆ្នាំ រស់នៅភូមិកោះចំរើន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា កូនរបស់លោកតែងតែទៅរៀនគួរ (រៀនបន្ថែមនៅក្រៅម៉ោង)​ នៅត្រើយម្ខាងជារៀងរាល់ល្ងាច។ លោកបន្តថា កូនគាត់គឺជាសិស្សរៀនពូកែថែមទៀត។ លោកបានចាត់ទុកថា ការបាត់បង់ជីវិតកូនប្រុសជាទីស្រលាញ់របស់ខ្លួននេះ បានធ្វើឱ្យលោកមានការសោកស្ដាយជាពន់ពេក ដែលលោកនិងក្រុមគ្រួសារមិនអាចទទួលបាននោះទេ។

លោកបន្ដទាំងហូរទឹកភ្នែកថា៖«ខ្ញុំស្ដាយកូនខ្ញុំណាស់ មិនគួរណាត្រូវមកជួបរឿងបែបនេះសោះ ខ្ញុំមិនអាចទទួលយកបានទេ»។

ឪពុករូបនេះបន្ដថា ការបាត់កូនប្រុសរបស់លោកដោយសារតែក្នុងភូមិរបស់លោកជាកោះនៅដោយឡែកពីស្ពានអ្នកលឿងនិងមិនមានស្ពានឆ្លងនោះទេ គឺអ្នកភូមិទាំងអស់គ្នាត្រូវជិះទូកដរជារៀងរាល់ថ្ងៃ។ លោកបន្តថា ពេលជិះម្ដងៗ ប្រជាពលរដ្ឋត្រូវចំណាយប្រាក់ចាប់ពី៥០០រៀលទៅ១០០០រៀល តែពេលមានមនុស្សឈឺយប់ព្រលប់ គឺត្រូវដាស់អ្នករត់ទូកដ និងមានតម្លៃថ្លៃជាឆ្លងនៅពេលថ្ងៃ។

យ៉ាងណាលោកថា កន្លងមកអ្នកភូមិរបស់លោកតែងតែស្នើទៅអាជ្ញាធរតាំងពីថ្នាក់មូលដ្ឋានឱ្យជួយសាងសង់ស្ពានមួយសម្រាប់ពលរដ្ឋងាយស្រួលឆ្លងកាត់ ប៉ុន្ដែគ្មានអាជ្ញាធរណាអើ ពើនិងការស្នើសុំរបស់ពលរដ្ឋឡើយ រហូតដល់មានករណីស្លាប់បាត់បង់ជីវិតនេះក៏លោកមិនដឹងរដ្ឋាភិបាលនឹងសាងសង់ឱ្យឬក៏យ៉ាងណានោះទេ។

លោក ចាន់បន្ដថ្លែងថា៖«កន្លងមកពួកខ្ញុំបានស្នើសុំទៅអាជ្ញាធរឱ្យជួយធ្វើស្ពានដែរ ពួកខ្ញុំស្នើឱ្យហើយស្នើទៀត ប៉ុន្ដែគ្មានបានផលអីទេ ពេលនេះកូនខ្ញុំស្លាប់ហើយ​ ខ្ញុំគ្មានអីត្រូវនិយាយទៀតទេ»។

មិនខុសពីលោក សុខ ចាន់ នោះទេ លោក ផាត សុភារាជ ដែលជាបងប្រុសរបស់កុមារា ផាត សុខហេង បានលើកឡើងថា ប្អូនប្រុសរបស់លោកនៅឆ្នាំនេះ រៀនថ្នាក់ទី១១ នៅវិទ្យាល័យកំពង់ភ្នំ និងតែងតែឡើងមករៀនគួររៀងរាល់ល្ងាចនិងជាសិស្សពូកែផងដែរ។ លោកថា លោកពិតជាមានការសោកស្ដាយដែលបានបាត់បង់ប្អូនជាទីស្រលាញ់និងកំពុងរៀនបែបនេះ។

លោកបន្ដថ្លែងដោយភ្នែកសម្លឹងសពប្អូនរបស់ខ្លួនកំពុងបូជាដូច្នេះថា៖«ម្ដាយរបស់ខ្ញុំកំពុងយំឡើងសន្លប់ហើយ គាត់មិនអាចនិយាយបានទេ គាត់ស្ដាយប្អូនខ្ញុំណាស់។ ខ្ញុំស្ដាយប្អូនខ្ញុំណាស់បង មិនគួរណាទៅជាបែបហ្នឹងទេ បើសិនជាមានជាតិក្រោយសង្ឃឹមថា គាត់នឹងបានក្លាយជាបងប្អូនខ្ញុំម្ដងទៀត គាត់ល្អណាស់»។

ក្រោយពីមានហេតុការណ៍នៃការលិចទូកនេះប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្ដាជួយដល់ក្រុមគ្រួសារដែលស្លាប់ និងជាពិសេសស្នើឱ្យជួយសាងសង់ស្ពាន ដើម្បីចម្លងនិងដើម្បីបញ្ចៀសករណីនេះម្ដងទៀត។

គួរបញ្ជាក់ថា ហេតុការណ៍លិចទូកដរ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបណ្តាលឱ្យសិស្សានុសិស្ស១១នាក់ស្លាប់ និង៤នាក់នៅរស់រានមានជីវិត។ សិស្សដែលបានបាត់បង់ជីវិតត្រូវបានសាច់ញ្ញាតិយកទៅបូជារួមគ្នាភ្លាមៗក្រោយពីរកឃើញជាបន្តបន្ទាប់។ សិស្សានុសិស្សដែលស្លាប់បាត់បង់ជីវិតរួមមាន៖

១-ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ, ២-ឈ្មោះ ភារុំ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ, ៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ, ៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ, ៥-ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ, ៦-ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ, ៧-ឈ្មោះ ឧត្តម មុន្នី ភេទប្រុស អាយុ១៣ឆ្នាំ, ៨-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ, ៩-ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ, ១០-ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំនិងទី១១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ។

យ៉ាងណាមិញ ក្រោយហេតុការណ៍នេះ ស្នងការនគរបាលខេត្ដកណ្ដាល ក៏បានឃាត់ខ្លួនម្ចាស់ទូកដចំនួន៣នាក់ ដោយបានចោទប្រកាន់ពីបទ «ធ្វេសប្រហែសនាំអោយមានព្យសនកម្មធ្ងន់ធ្ងរ»។ ជនសង្ស័យទាំងបីនាក់នោះរួមមាន អ្នកស្រី ឆឹង ស្រីនាង អាយុ៦៣ឆ្នាំ អ្នកស្រី ឆឹង វណ្ណា អាយុ៦៤ឆ្នាំ និងអ្នកបើកទូកដរឈ្មោះ ថេត ចន្ធី អាយុ១៤ឆ្នាំកំពុងសម្រាកនៅមន្ទីរពេទ្យ។ អាជ្ញាធរកំពុងកសាងសំណុំរឿង បញ្ជូនពួកគេទៅកាន់តុលាការខេត្តកណ្ដាលដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់៕

…………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

ព្រះសង្ឃ​និង​យុវជន​រក​ឃើញ​ថា ព្រៃឈើ​ចំនួន​៥​ហិកតា​នៅ​តំបន់​អារ៉ែង​ត្រូវ​បាន​កាប់​ដើម្បីយក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន

អត្ថបទបន្ទាប់

សកម្មជន​ដីធ្លី​ម្នាក់​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ក្រោយ​ជនមិន​ស្គាល់​មុខ​វាយឱ្យ​រង​របួស

អត្ថបទបន្ទាប់
សកម្មជន​ដីធ្លី​ម្នាក់​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ក្រោយ​ជនមិន​ស្គាល់​មុខ​វាយឱ្យ​រង​របួស

សកម្មជន​ដីធ្លី​ម្នាក់​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ក្រោយ​ជនមិន​ស្គាល់​មុខ​វាយឱ្យ​រង​របួស

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង