CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​ជាង​​១០០​នាក់​​ប្រមូល​មុខ​តុលាការ​​ខេត្ត​កោះកុង​ ​ខណៈ​​តំណាង​​ម្នាក់​​ចូល​​សវនាការ​

Admin ដោយ Admin
March 5, 2024
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
សកម្មភាពពលរដ្ឋប្រមាណ១០០នាក់នាំគ្នាទៅតវ៉ាមុខអយ្យការអមសាលាដំបូងខេត្តកោះកុង ខណៈតំណាងពលរដ្ឋម្នាក់គឺអ្នកស្រី អិប តឹង ត្រូវចូលសវនាការនៅថ្ងៃទី៥ ខែកុម្ភៈនេះ ក្រោមបទចោទ «បរិហារកេរិ៍្តជាសាធារណៈ» តាមបណ្តឹងរបស់របស់ឧកញ៉ា ហេង ហ៊ុយ ដែលបានប្តឹងកាលពីឆ្នាំ២០២១។ (រូបភាព ហ្វេសប៊ុក ស្រី ហ៊ួ)

សកម្មភាពពលរដ្ឋប្រមាណ១០០នាក់នាំគ្នាទៅតវ៉ាមុខអយ្យការអមសាលាដំបូងខេត្តកោះកុង ខណៈតំណាងពលរដ្ឋម្នាក់គឺអ្នកស្រី អិប តឹង ត្រូវចូលសវនាការនៅថ្ងៃទី៥ ខែកុម្ភៈនេះ ក្រោមបទចោទ «បរិហារកេរិ៍្តជាសាធារណៈ» តាមបណ្តឹងរបស់របស់ឧកញ៉ា ហេង ហ៊ុយ ដែលបានប្តឹងកាលពីឆ្នាំ២០២១។ (រូបភាព ហ្វេសប៊ុក ស្រី ហ៊ួ)

0
ចែករំលែក
94
ចំនួនមើល

តំណាងពលរដ្ឋឱ្យដឹងថា អ្នកភូមិជាង១០០នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ហេង ហ៊ុយ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាសាលាដំបូងខេត្តនេះ ខណៈតំណាងពលរដ្ឋម្នាក់ចូលសវនាការនៅថ្ងៃនេះ។

កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង អ្នកស្រី វ៉ៃ ភីរម្យ កោះហៅតំណាងពលរដ្ឋម្នាក់គឺអ្នកស្រី អិប តឹង ឱ្យចូលសវនាការនៅថ្ងៃទី៥ ខែកុម្ភៈនេះ ក្រោមបទចោទ «បរិហារកេរិ៍្តជាសាធារណៈ»ទៅ តាមបណ្តឹងរបស់របស់ឧកញ៉ា ហេង ហ៊ុយ ដែលបានប្តឹងកាលពីឆ្នាំ២០២១។

តំណាងពលរដ្ឋសហគមន៍១៩៧ នៅឃុំជីខលើ អ្នកស្រី ដេត ហួរ ដែលចូលរួមប្រមូលផ្តុំនៅមុខតុលាការនៅថ្ងៃនេះប្រាប់ សារព័ត៌ពលរដ្ឋថា រូបអ្នកស្រី និងជាងដែល១០០នាក់មកប្រមូលផ្តុំនៅមុខតុលាការនេះ ដើម្បីគាំទ្រតំណាងពួកគាត់គឺអ្នកស្រី អិប តឹង ដែលកំពុងរងបណ្តឹងយ៉ាងអយុត្តិធម៌។ អ្នកស្រីថា អ្នកស្រី អិប តឹង ពុំមានកំហុសដូចការចោទប្រកាន់ឡើយ។

អ្នកស្រី ដេត ហួរ ឱ្យដឹងថា អ្នកស្រី អិប តឹង ត្រូវបានឧកញ៉ា ហេង ហ៊ុយ ប្តឹងពីបទ «បរិហារកេរិ៍្តជាសាធារណៈ» ក្រោយពីអ្នកស្រីសសេរផុសហ្វេសប៊ុកកាលពីឆ្នាំ២០២១ ដោយលើកឡើងថា លោក ហេង ហ៊ុយ បានរំលោភយកដីធ្លីរបស់គាត់ និងពលរដ្ឋក្នុងសហគមន៍។

តំណាងពលរដ្ឋបន្តថា អ្នកស្រី អិប តឹង ពុំមានកំហុសនោះទេ ដោយថា លោក ឧកញ៉ា ហេង ហ៊ុយ ពិតជាបានគប់គិតគ្នារំលោភយកដីធ្លីរបស់ពលរដ្ឋពិតមែន។ ហើយថា ការសសេរលើហ្វេសប៊ុករបស់អ្នកស្រី អិប តឹង មិនមែនការបរិហារកេរ្តិ៍នោះទេ គឺគ្រាន់តែចង់ឱ្យមានដំណោះស្រាយរឿងជម្លោះដីធ្លីតែប៉ុណ្ណោះ។

អ្នកស្រី ដេត ហួរ អះអាងថា កាលឆ្នាំ២០០៧ ក្រុមហ៊ុនរបស់លោក ឧកញ៉ា ហេង ហ៊ុយ បានរំលោភយកស្រីអ្នកភូមិ១៩៧គ្រួសារស្ថិតនៅជីខលើ និងជីខក្រោម ដោយមិនដោះស្រាយសំណងជូនពលរដ្ឋត្រឹមត្រូវឡើយ។ ក្រោយជម្លោះដីធ្លីនេះ បានធ្វើឱ្យពលរ​ដ្ឋ​រង​ការ​ឈឺចាប់ និងរងទុក្ខលំបាក ដោយសារគ្មានដីសម្រាប់បង្ក​បង្កើន​ផល និងតំណាងពលរដ្ឋចំនួន៩នាក់ត្រូវ​ជាប់បណ្ដឹងនៅតុលាការដោយសារបញ្ហាជម្លោះដីធ្លីនេះផងដែរ។

តែយ៉ាងណា លោក ហេង ហ៊ុយ ធ្លាប់បានច្រានចោលការចោទប្រកាន់នេះ ដោយថា លោកមានបណ្ណកម្មសិទ្ធិ​ត្រឹមត្រូវតាមច្បាប់លើដីនោះ។

ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស និងដីធ្លីធ្លាប់បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ និងចៀសវាងការច្រានចោលសំណើរបស់​​ពលរដ្ឋដែលធ្វើឱ្យពួកគេរងទុកលំបាក។

មន្ត្រីសង្គមស៊ីវិល ក៏ធ្លាប់ស្នើដល់អាជ្ញាធរឱ្យបញ្ចប់​​ការ​គំរាម​កំហែង និងប្រើប្រាស់ប្រព័ន្ធតុលាការប្តឹងប្រឆាំងពលរដ្ឋតវ៉ាដីធ្លី​ដែល​ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានសិទ្ធិដីធ្លី ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផងដែរ៕

អត្ថបទមុន

អត្ថបទ​និទាន​៖​​ ​លោក​ ​ថុន​ ​រដ្ឋា​ ​យុវជន​ដែល​ពលី​ដើម្បី​យុត្តិធម៌​បរិស្ថាន​

អត្ថបទបន្ទាប់

សហជីព​និង​កម្មករ​រោងចក្រ​YW​ចាត់​ទុក​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ជា​ការ​គំរាម​មិន​ឱ្យ​ពួកគេ​តវ៉ា​

អត្ថបទបន្ទាប់
កម្មកររោងចក្រវ៉ាយដាប់បែលយូ(Y&W)កំពុងតវ៉ាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (រូបភាពផ្ដល់ឱ្យ)

សហជីព​និង​កម្មករ​រោងចក្រ​YW​ចាត់​ទុក​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ជា​ការ​គំរាម​មិន​ឱ្យ​ពួកគេ​តវ៉ា​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង